ក្រសួងឧស្សាហកម្ម កំពុងរៀបចំយុទ្ធសាស្រ្តជាតិ អភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ញឹម ខេមារា រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃសហគ្រាសធុន មីក្រូ តូច និងមធ្យម ក្នុងការបង្កើនភាពធន់ និងភាពប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានលើកឡើង​ថា​៖

“សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ ដែលរួមចំណែក​ដល់ការបង្កើត​ការងារ ប្រាក់ចំណូល និង​នវានុវត្តន៍​។ យុទ្ធសាស្ត្រនេះនឹងបម្រើជាផែនទីបង្ហាញផ្លូវសម្រាប់ដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រឹងភាពប្រកួតប្រជែង បង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិ»។

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងប្រមូលធាតុចូលពីស្ថាប័នសាធារណៈ និងឯកជន ដើម្បីធានាថា យុទ្ធសាស្ត្រជាតិនេះនឹងដោះស្រាយតម្រូវការជាក់ស្តែងដោយកែលម្អបរិយាកាស ធុរកិច្ច ពង្រឹងសមត្ថភាពផលិត ពង្រីកឱកាសឈានចូលទីផ្សារ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញបច្ចុប្បន្នភាពនៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ដោយលើកឡើងថា តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលមានគោលបំណងធ្វើទំនើបកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាសហគ្រាសដែលបង្កើតតម្លៃបន្ថែមខ្ពស់ មានភាពប្រកួតប្រជែង និងជំរុញដោយនវានុវត្តន៍។

ឯកឧត្តមបញញ្ជាក់ថា ៖

«យុទ្ធសាស្រ្តនេះ រួមបញ្ចូលការលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្ម ពង្រឹងឧស្សាហកម្មប្រតិគមន៍ អភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងជំរុញការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម បរិស្ថាន និងអភិបាលកិច្ច»។

សូមជម្រាបថា ធាតុចូលដែលប្រមូលបានពីសិក្ខាសាលាពិគ្រោះយោបល់នេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីកែលម្អសេចក្តីព្រាងយុទ្ធសាស្ត្រ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តសម្រាប់ការអនុវត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

Leave a Reply

Your email address will not be published. Required fields are marked *