យល់ដឹងពីគោលដៅចម្បងរបស់អាជីវកម្មបរិយាបន្នដែលកម្ពុជាកំពុងព្យាយាម និងជំរុញ

ភ្នំពេញ ៖ ស្រដៀងគ្នាទៅនឹងអត្ថបទមុនៗដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ស្ដីអំពីការប្រែក្លាយពីអាជីវកម្មផ្នែកឯកជនដែលស្វែងរកប្រាក់ចំណេញបែបធម្មតាៗ ទៅជាអាជីវកម្ម ឬធុរកិច្ចបរិយាបន្ន ដែលក្រៅពីជាអង្គភាពស្វែកប្រាក់ចំណូល ប្រាក់ចំណេញតែមួយមុខនោះ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់ប្រជាជនក្រីក្រដែលមានចំណូលទាបឱ្យទទួលបានចំណូលមធ្យម ផ្តល់នូវដំណោះស្រាយជាលក្ខណៈប្រព័ន្ធសម្រាប់ការជួយបង្កើនប្រាក់ចំណូលដល់ជនងាយរងហានិភ័យ ថែមទាំងអាចជួយដល់បរិស្ថាន និងសង្គមទូទៅឱ្យមានភាពល្អប្រសើរប្រកបដោយចិរភាពផងដែរ។

បន្ថែមពីលើនេះ អ្វីដែលជាលក្ខណៈសម្បត្តិដ៏ល្អប្រសើរ និងគុណតម្លៃរបស់បណ្តាអាជីវកម្មបរិយាបន្ននោះ គឺគោលដៅចម្បងៗដែលត្រូវបានបង្ហាញជូនដោយសង្ខេបដូចខាងក្រោមនេះ ៖

 
ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្លាស់ប្តូរសេដ្ឋកិច្ច –  ដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផលវិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់ រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ក្រុមហ៊ុនទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ច។ ហេតុដូចនេះ បានជាបណ្តាអាជីវកម្ម រដ្ឋាភិបាល និងប្រជាជនទូទៅ មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមជំរុញ ប្រែក្លាយអាជីវកម្មគោលទូទៅ ព្រមទាំងសហគ្រាស សង្គមបែបប្រពៃណី ឱ្យផ្លាស់ប្តូររូបរាងទៅជាការប្រកបអាជីវកម្មបែបបរិយាប័ន្ន។ ការផ្លាស់ប្តូរត្រូវបានជំរុញដោយគោលនយោបាយអាជីវកម្មបរិយាប័ន្ន។

អាជីវកម្មបរិយាប័ន្នបង្កើតស្ថានភាព “ឈ្នះ ឈ្នះ ឈ្នះ” ចំពោះគ្រប់ភាគី –  អាជីវកម្មបរិយាប័ន្ន ពិតជាបានជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែម ក៏ដូចជាការជួយដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់គ្រប់ភាគី រួមមាន

-សម្រាប់រាជរដ្ឋាភិបាល៖ ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គម តាមរយៈការចូលរួមរបស់វិស័យឯកជន

-សម្រាប់ប្រជាជនក្រីក្រ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធ និងមាននិរន្តរភាព និងករណី អាជីវកម្ម

-សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់៖ ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារថ្មីៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន។

អាជីវកម្មបរិយាប័ន្នមានភាពពាក់ព័ន្ធលក្ខណៈអន្តរជាតិ – អាជីវកម្មបរិយាប័ន្នត្រូវបានសង្កេតឃើញថាជាការចូលរួមចំណែកដ៏សំខាន់ពីវិស័យឯកជន ដើម្បីរួមគ្នាសម្រេចបាននូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផ្តោតលើការយកចិត្តទុកដាក់ដល់ក្រុមមនុស្សនៅបាតពីរ៉ាមីត ៤០% និងការផ្លាស់ប្តូរមានលក្ខណៈជាប្រព័ន្ធប្រកបដោយវិសាលភាពធំធេង។ ហេតុដូចនេះ របៀបវារៈនៃអាជីវកម្មបរិយាប័ន្ន ត្រូវបានសង្កត់ធ្ងន់ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិក្នុងស្ថាប័នបណ្តាប្រទេសអភិវឌ្ឍ ដូចជា ក្រុមប្រទេស G20 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ