មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែបានឮនូវពាក្យថា «នវានុវត្តន៍» ឬជាភាសាអង់គ្លេសថា Innovation ដោយវាត្រូវបានប្រើប្រាស់យ៉ាងទូលាយនៅក្នុងសម័យកាលដែលពិភពលោកកំពុងដើរឆ្ពោះទៅមុខលើបរិបទឧស្សាហកម្ម ៤.០ ដែលជាបច្ចេកវិទ្យាដ៏វ៉ៃឆ្លាតបំផុតសម្រាប់សម្រួលដល់កិច្ចការងាររីកចម្រើនរបស់ពិភពលោក។

នវានុវត្តន៍ ជាទូទៅអត្ថន័យរបស់វាគឺសំដៅទៅលើការច្នៃប្រឌិត ឬការបង្កើតគំនិតថ្មីៗទាំងឡាយ ដែលភាគច្រើនពាក់ព័ន្ធទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ការប្រើប្រាស់វិទ្យាសាស្ត្រ ឬការប្រើប្រាស់ព័ត៌មានវិទ្យាជាដើម ប៉ុន្តែក្នុងនោះបច្ចេកទេសច្នៃប្រឌិតមួយចំនួនដែលអាចជួយសម្រួលបាននូវការគ្រប់គ្រងនូវប្រព័ន្ធគ្រប់គ្រង ឬអ្វីដែលថ្មីដោយមិនចាំបាច់ផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យាក៏យើងអាចកំណត់វាថាជានវានុវត្តន៍បានដែរ។
នវានុវត្តន៍នៅក្នុងទីផ្សារសកលបច្ចុប្បន្ននេះបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទាំងថ្នាក់ជាតិ និងពិភពលោកប្រសិនបើយើងអាចយកវាមករៀនសូត្រ និងប្រើប្រាស់ឲ្យបានច្រើនបំផុតតាមលទ្ធភាពដែលអាចធ្វើទៅបាន ពីព្រោះថា ជាក់ស្តែងបណ្តាប្រទេសមហាអំណាចលើពិភពលោកកាន់តែច្រើនឡើងបាន និងកំពុងអនុវត្តកិច្ចការងារនេះយ៉ាងសកម្មរួចទៅហើយ ព្រមទាំងអាចទាញយកចំណូលសេដ្ឋកិច្ចយ៉ាងធំធេងផងដែរ។

នៅអាមេរិកអ្នកសេដ្ឋវិទូជាច្រើនបានគណនាឃើញថា ស្ទើរតែពាក់កណ្តាលនៃកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំគឺជាលទ្ធផលដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបង្កើនលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ដោយក្នុងនោះរដ្ឋទាំងឡាយណាដែលបានប្រើប្រាស់បច្ចេកវិទ្យា និងចំណេះដឹងផ្នែកនវានុវត្តន៍ដោយផ្អែកលើគោលការណ៍សេដ្ឋកិច្ចបានត្រឹមត្រូវគឺជាអ្នកដែលអាចទទួលបានអត្ថប្រយោជន៍ធំធេងជាងបណ្តារដ្ឋផ្សេងទៀតដែលមិនបានប្រើប្រាស់នវានុវត្តន៍មានភាពប្រកួតប្រជែងខ្លាំង។ និយាយជារួម នវានុវត្តន៍ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងសកលភាវូបនីយកម្ម ពីព្រោះនៅពេលដែលប្រទេសណាដែលមានការបង្កើនសកម្មភាពផ្សព្វផ្សាយ និងលើកកំពស់ខ្លាំងចំពោះកិច្ចការងារនេះវានឹងជួយឲ្យបណ្តាប្រទេសទាំងនោះទទួលបាននូវភាពប្រកួតប្រជែងខ្លាំងជាងមុនផងនិងទទួលបានការវិនិយោគច្រើនជាងមុនផង ក៏ដូចជាការត្រៀមខ្លួនបានកាន់តែល្អប្រសើរជាងមុនផងចំពោះមុខលើបញ្ហាប្រឈម និងវិបត្តិសកលនានាចាប់រាប់តាំងពីវិបត្តិសេដ្ឋកិច្ច, វិបត្តិសង្គម និងវិបត្តិបរិស្ថានផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content