សហគមន៍ បឹងលំកុដ អាចរកចំណូលបានជាង៤០លានរៀលក្នុងមួយឆ្នាំ និងជួយបង្កើតមុខ​របរថ្មីដល់ប្រជាសហគមន៍

រតនៈគីរី ៖ សហគមន៍ បឹងលំកុដ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយកន្លែង ស្ថិតនៅខេត្តរតនៈគិរី និងទើបតែត្រូវបានចុះបញ្ជីជាទីតាំងទេសចរនៅក្នុងឆ្នាំ២០២០ ប៉ុន្តែសហគមន៍មួយនេះបានចងចិត្តភ្ញៀវក្នុងស្រុកដោយសម្រស់ល្អគន់របស់ខ្លួន និងបានបង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ដោយអាចរកបានចំណូលគួរសម។

ធ្លាប់តែប្រកបមុខរបរធ្វើស្រែ ចំការ ចិញ្ចឹមសត្វ ចូលព្រៃបរបាញ់សត្វ និងអាស្រ័យអនុផលព្រៃឈើ ប្រជាសហគមន៍បឹងលំកុដពេលនេះ មួយផ្នែកធំបានចូលបម្រើការក្នុងវិស័យទេសចរណ៍ដែលអាចឱ្យពួកគេមានជីវភាពធូរធាជាងមុនច្រើន ជាមួយនឹងចំនួនប្រជាជនប្រមាណជាង ៩០០គ្រួសាររស់នៅជុំវិញ ដោយអ្នកខ្លះបានអាស្រ័យផលដោយផ្ទាល់ក្នុងនាមជាអ្នកនាំភ្ញៀវ និងផ្សេងទៀតអាចរកចំណូលបានតាមរយៈការលក់ម្ហូបអាហារ និងភេសជ្ជៈជាដើម។

លោក ប៊ួលី មី មានអាយុ ៤១ ឆ្នាំ ជាប្រធានសហគមន៍ «បឹងលំកុដ» បានឱ្យដឹងថា សហគមន៍មួយនេះត្រូវបានអភិវឌ្ឍន៍ចាប់តាំងពីអំឡុងឆ្នាំ ២០១៧ ប៉ុន្តែទើបបានចុះបញ្ជីប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍ផ្លូវការនៅឆ្នាំ២០២០ ថ្មីៗនេះ។

លោកបានប្រៀបធៀបថា៖

“ដោយសារកន្លែងនេះស្អាតស្រាប់ ភ្ញៀវទេសចរបានមកលេងតាំង​ពីមុនយើងបង្កើតទៅទៀត…ហើយកាន់តែ ពិសេសគឺពេលបង្កើតហើយ ភ្ញៀវសម្រុក​មកលេង​កាន់តែច្រើន។ មុនពេលយើងបង្កើតជាផ្លូវការ មួយឆ្នាំអាចបានភ្ញៀវត្រឹម ៨ទៅ៩ពាន់នាក់ក្នុងមួយឆ្នាំ តែក្រោយបង្កើតបានប្រហែលជាង១ឆ្នាំ ភ្ញៀវបានកើនឡើងដល់ ៦ ទៅ៧ ម៉ឺននាក់ឯណោះ”

មានបឹងធម្មជាតិទឹកថ្លាឆ្វេងដែលជាចំណុចទាក់ទាញសំខាន់ មានព្រៃព្រឹក្សាជុំវិញទឹកបឹង ដែលបង្កើត​ទស្សនីយភាពកាន់តែស្រស់ស្អាត ធ្វើឱ្យតំបន់នេះតែងតែមានភ្ញៀវទៅលេងកម្សាន្ដឥតដាច់សោះ​ឡើយ។ បន្ថែមពីនេះ ក៏មានផងដែរនូវការកសាងបន្ថែមបន្តិចបន្តួចដើម្បីបង្កើតភាពស្រស់ស្អាត ព្រមទាំងធ្វើ ឱ្យការទស្សនារបស់ភ្ញៀវកាន់តែងាយស្រួល។ ទាំងនេះជាកត្តាសំខាន់ដែលនាំឱ្យសហគមន៍ទេសចរណ៍មួយនេះជាទីទាក់ទាញដ៏សំខាន់មួយប្រចាំខេត្តរតនៈគិរីតែម្ដង។

បន្ថែមពីនេះ ជារឿងដែលគួរសាទរទៅទៀតនោះ គឺទីតាំងមួយនេះត្រូវបានក្រសួងបរិស្ថានជ្រើសរើសយកជាតំបន់ អាទិភាពក្នុងការអនុវត្តគម្រោង «ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ» ហើយជាការឆ្លើយតប ប្រធានសហគមន៍ដដែលបានស្វាគមន៍ចំពោះគ្រប់គម្រោង ធ្វើយ៉ាងណាឱ្យសហគមន៍របស់ខ្លួនកាន់តែអាចរកចំណូលបានច្រើន និងអាចជួយប្រជាសហគមន៍បានកាន់តែច្រើនថែមទៀត។

គួររំលឹកថា គម្រោង«ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ»ធ្វើឡើងដើម្បីលើកស្ទួយជីវភាពប្រជាជន​រស់នៅ​តាមតំបន់ការពារធម្មជាតិ និងអភិរក្ស ជីវៈចម្រុះ។ តំបន់អាទិភាពទាំង៦រួមមាន៖ តំបន់អេកូទេស​ចរណ៍​​នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ តំបន់អេកូទេសចរណ៍ឆ្នេរ តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប តំបន់អេកូ​ទេសចរណ៍​ព្រៃឡង់ និងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់