ទំហំពាណិជ្ជកម្មចិនជាមួយនឹងបរទេសកើនឡើង ៣,៥% បើទោះបីជាមានសម្ពាធពន្ធពីអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Global Times បានរាយការណ៍ថា ពាណិជ្ជកម្មចិនជាមួយនឹងប្រទេសដទៃផ្សេងទៀតនៅតែមានសកម្មភាពមមាញឹកបើទោះបីជាមានការគំរាមកំហែងពីអត្រាពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ក៏ដោយ។

កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ រដ្ឋបាលគយចិន (GAC) បានបង្ហាញថា ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៥ ពាណិជ្ជកម្មចិនជាមួយនឹងបរទេសបានកើនឡើង ៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការនាំចូល និងការនាំចេញសរុបឈានដល់ ២៩,៥៧ ទ្រីលានយ័ន (៤,១៤ ទ្រីលានដុល្លារ)។ ដោយឡែក ត្រឹមតែក្នុងចន្លោះខែមិថុនា​ និងខែសីហា ការនាំចេញបានកើនឡើង ៤,៨% ខណៈពេលដែលការនាំចូលបានកើនឡើង ១,៧%។

លោក Lü Daliang ប្រធាននាយកដ្ឋានស្ថិតិ និងការវិភាគរបស់ GAC បានលើកឡើងថា បើទោះបីជាមានសម្ពាធពីបរិយាកាសខាងក្រៅក៏ដោយ ពាណិជ្ជកម្មចិនជាមួយនឹងបរទេសនៅតែមានភាពធន់ និងកាន់តែមានសក្តានុពល ដោយសារមានការគាំទ្រគោលនយោបាយ ការច្នៃប្រឌិត និងការធ្វើពិពិធកម្មទីផ្សារឲ្យមានភាពចម្រុះ។ ការនេះបញ្ជាក់ថា គុណសម្បត្តិនៃប្រព័ន្ធឧស្សាហកម្មរបស់ចិននៅតែបន្តទទួលបានការទទួលស្គាល់ពីទីផ្សារអន្តរជាតិស្របពេលបរិយាកាសសេដ្ឋកិច្ចពិភពលោកកំពុងមានភាពមិនច្បាស់លាស់។ មិនត្រឹមតែប៉ុណ្ណោះ  ប្រទេសនានាកំពុងពង្រីកការនាំចូលយ៉ាងសកម្មពីប្រទេសចិន ជាពិសេសទំនិញអេឡិចត្រូនិក និងផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ។ ជាក់ស្ដែង ក្នុងរយៈពេល ៨ខែដំបូង ការនាំចេញភាគច្រើនគឺផ្តោតលើផលិតផលគ្រឿងម៉ាស៊ីន និងអគ្គិសនី ដែលមានចំណែកប្រហែល ៦០,២% នៃការនាំចេញសរុបរបស់ចិន។ បន្ថែមពីនេះ ការនាំចេញឧបករណ៍ និងគ្រឿងបន្លាស់សម្រាប់បចេ្ចកវិទ្យាបានកើនឡើង ០,៦%,  សៀគ្វី អ៊ីសេ បានកើនឡើង ២៣,៣%, និងការនាំចេញយានយន្តកើនឡើង ១១,៩%។ ជាមួយគ្នានេះ ការពន្លឿនលំហូរការនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់បានបញ្ជាក់ពីការកែលម្អបន្ថែមទៀតនៃរចនាសម្ព័ន្ធពាណិជ្ជកម្មចិនជាមួយនឹងបរទេស និងភាពធន់នៃវិស័យផលិតកម្មរបស់ខ្លួន ដែលជួយក្រុមហ៊ុនផ្តោតលើការនាំចេញសម្របខ្លួននឹងបញ្ហាប្រឈមខាងក្រៅ។

ស្របពេលជាមួយគ្នានេះ អាស៊ាន ក៏នៅតែរក្សាជំហររបស់ខ្លួនក្នុងនាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៩,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំណែក ១៦,៧% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។ សហភាពអឺរ៉ុបជាប់ចំណាត់ថ្នាក់ទី២ ជាមួយនឹងពាណិជ្ជកម្មកើនឡើង ៤,៣% ធៀបនឹងឆ្នាំមុន ដែលមានចំណែក ១៣,‌១% នៃតម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន។ អាម៉េរិកជាប់ចំណាត់ថា្នក់ទី ៣ ដែលចំណែក ៩,២% នៃតម្លៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន ដោយសារពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះ ១៣,៥% ធៀបនឹងឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ពាណិជ្ជកម្មរបស់ចិនជាមួយបណ្តាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានឈានដល់ ១៥,៣ ទ្រីលានយ័ន (២,១៤ ទ្រីលានដុល្លារ) កើនឡើង ៥,៤% ធៀបនឹងឆ្នាំមុន។

លោក Yu Xiangrong ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Citigroup China បានលើកឡើងថា ភាពប្រកួតប្រជែង និងភាពធន់នៃវិស័យនាំចេញរបស់ចិនមិនអាចមើលស្រាលបានទេ ខណៈដែលទំនិញរបស់ចិនមានតម្លៃសមរម្យជាមួយនឹងគុណភាពខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ និងកាន់តែមានភាពទាក់ទាញនៅក្នុងទីផ្សារអន្តរជាតិ។ លើសពីនេះ សហគ្រាសចិនមួយចំនួនបានខិតខំពង្រីកខ្លួននៅក្រៅប្រទេស ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មរបស់ចិនកាន់តែរឺកចម្រើន។ ជាមួយគ្នានេះ បណ្តាញនាំចេញរបស់ចិនត្រូវបានធ្វើពិពិធកម្មដែលមានលក្ខណៈចម្រុះ ជួយជំរុញឲ្យការនាំចេញរបស់ក្រុមហ៊ុនចិនទៅកាន់ទ្វីបអាហ្រ្វិកមានការកើនឡើងក្នុងអត្រាលើសពី ៣០% នារយៈពេលប៉ុន្មានខែថ្មីៗនេះបើទោះបីជាអត្រាពន្ធគយដែលកំណត់ដោយសហរដ្ឋអាម៉េរិកមានអត្រាខ្ពស់ក៏ដោយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ចិនប្រកាសលទ្ធផលវិជ្ជមាន ១០ ចំណុចពីកិច្ចចរចាពាណិជ្ជកម្មជាមួយអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសអំពីលទ្ធផលវិជ្ជមានចំនួន ១០ ពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិកចុងក្រោយបង្អស់

វេទិកា​វេចខ្ចប់ និង​ពិព័រណ៍បច្ចេកវិទ្យាអាហារ​កម្ពុជា ២០២៦ នឹងជួយផលិតផល​របស់សហគ្រិនខ្មែរ​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ភ្នំពេញ ៖ កម្ពុជា​បានរៀបចំ​វេទិការ​វេចខ្ចប់ និងពិព័រណ៍​បច្ចេកវិទ្យា​អាហារ​ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​សន្និបាត​ និងពិព័រណ៍​កោះពេជ្រ​ ចាប់ពីថ្ងៃទី ២៨ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦ ។ វេទិកា និងពិព័រណ៍​មួយនេះ នឹងជួយ​ឱ្យផលិតផល​របស់សហគ្រិន​កម្ពុជា កាន់តែមានភាពទាក់ទាញ សោភណ្ឌភាព និង​ស្តង់ដារ សម្រាប់ការ​ប្រកួត​ប្រជែង​ជាមួយផលិតផលបរទេស។​

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ជំរុញសិស្សជ័យលាភីនៅខេត្តកំពតឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងភាសាអង់គ្លេស

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 28/09/2026

កំពត ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចឹត្តឱ្យសិស្សានុសិស្សចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ ប៉ុន្តែត្រូវប្រកបដោយការគិតពិចារណាឱ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់រៀនសូត្រភាសាអន្តរជាតិ ពិសេស ភាសាអង់គ្លេស ដែលជាស្ពានចម្លងដ៏សំខាន់សម្រាប់ស្វែងយល់ពីចំណេះដឹងទូទាំងពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលមនុស្សជាច្រើនស្គាល់ថាជាអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញនោះ បានចេញមុខព្រមានគួរឲ្យព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សហួសការស្មាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា AI ។ នៅក្នុងអត្ថបទមួយដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT នៅថ្ងៃដើមសប្ដាហ៍នេះ លោក Gate បានលើកឡើងថា បច្ចេកវិទ្យា

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/09/2026

ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញ​រថយន្តស៊េរីថ្មី​ជា​ប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារ​ប្រទេសកម្ពុជា ដោយរំពឹងថា​រថយន្ត​ប្រភេទថ្មីនឹង​អាចទទួលបានការ​គាំទ្រពីអ្នក​ប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ពីព្រោះតែលក្ខណៈពិសេស​ជាច្រើន​របស់រថយន្ត​មួយនេះ

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក


Leave a Reply

Your email address will not be published.Required fields are marked *