ភ្នំពេញ៖ កំពង់ស្ពឺ ដែលជាខេត្តមានសក្ដានុពលខ្លាំងផ្នែកវិស័យឧស្សាហកម្ម រោងចក្រនោះ ត្រឹមតែរយៈពេល២សប្ដាហ៍នៃខែកញ្ញា ឆ្នាំ២០២៥ នេះ មានឱកាសទទួលបានគម្រោងវិនិយោគថ្មីបន្ថែមចំនួន៨ទៀត ដែលមានទុនវិនិយោគសរុបប្រមាណ ៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៣ ០០០ កន្លែង ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា៖ សម្រាប់សប្ដាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២៥ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។

ចំណែកស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក ក្នុងទំហំទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

រីឯប្រជាពលរដ្ឋស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីលោហៈ ក្នុងទំហំទុនវិនិយោគប្រមាណ ៩,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង។

ដោយឡែក នៅក្នុងសប្តាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ បានទទួលគម្រោងវិនិយោគធំៗចំនួន៥ ដែលមានទុនសរុបជិត៣០លានដុល្លារអាម៉េរិក និងបង្កើតការងារជិត២០០០កន្លែង។
គម្រោងវិនិយោគទាំងនោះ មានទុនវិនិយោគសរុបប្រមាណ ៤៦លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង (ផលិតគ្រឿងសង្ហារិម, ផលិតឧបករណ៍លើកដាក់, ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហៈធាតុ និងប្លាស្ទិក), ផលិតសម្ភារៈប្រើប្រាស់ និងតុបតែងលម្អក្នុងផ្ទះ (ធ្វើពីប្លាស្ទិក និងលោហៈធាតុ), និងផលិតសម្ភារៈកីទ្បា និងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងរោងចក្រកែច្នៃដំទ្បូងមី និងផលិតជី។
គម្រោងវិនិយោគទាំង៥ នឹងបោះទីតាំងនៅក្នុងខេត្តកណ្តាល ព្រះសីហនុ និងកំពង់ធំ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content