រាជរដ្ឋាភិបាល​នឹង​បន្តវិភាជន៍ថវិកា​ដើម្បីតភ្ជាប់ផ្លូវ​ពីតំបន់មួយទៅតំបន់មួយ​

ភ្នំពេញ ៖ ក្នុងគោលបំណងកាត់បន្ថយ និងជួយសម្រួលដល់ការ​ធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូន​របស់ប្រជាពលរដ្ឋ ក្រុមហ៊ុន​វិនិយោគ​នានានៅ​ក្នុង​ប្រ​ទេ​ស​​កម្ពុ​ជា​ រាជរដ្ឋាភិបាល​បានអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធជា​បន្តបន្ទាប់​តភ្ជាប់ពី​តំបន់មួយទៅតំបន់មួយ​ ពី​ខេត្ត​មួ​យ​ទៅខេត្តមួយ និង​តភ្ជាប់តំបន់ក្នុងខេត្ត​ផងដែរ។​ ជាមួយគ្នានេះ ប្រមុខ​រាជរដ្ឋាភិបាលក៏បានប្រកាស​ពីការ​បន្ត​ធ្វើ​វិភាជន៍​ថវិ​កា​ដើម្បី​សាងសង់ផ្លូវ​​តភ្ជាប់បន្ថែមទៀត​នៅក្នុងប្រទេស​ផងដែរ។

ថ្លែង​នៅក្នុងពិធី​សម្ពោធ​ផ្លូវ​ពីរ​ខ្សែ​នៅខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០២២​នេះ សម្ដេចអគ្គ​ម​ហា​សេនា​បតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ថា​ នៅចុងឆ្នាំ២០២២​នេះ ​ក៏ដូចជា​នៅដើមឆ្នាំ​២០២៣​ខាងមុខ ​រដ្ឋាភិបាល​នឹង​បើក​ការដ្ឋានសាងសង់​ផ្លូវជា​បន្តបន្ទាប់ និងជាច្រើនខ្សែ​ទៀត ដូចជា​ផ្លូវ៤១ ពីកំពង់ស្ពឺ​ទៅ​ខេត្តកំពត ផ្លូវជាតិលេខ​៧​ ផ្លូវ​លេខ​៣៣ និងផ្លូវជាតិលេខ ៣១ ជាដើម ។

សម្ដេច​បានមានប្រសាសន៍ថា​​ ៖

“រដ្ឋាភិបាល​នឹង​បន្ត​ធ្វើវិភាជន៍ថវិកា​បន្តទៀត​ដើម្បីសាងសង់​ផ្លូវ ស្ពាន តភ្ជាប់​ពីតំបន់មួយទៅតំបន់មួយ កាន់តែច្រើន​បន្ថែមទៀត និងត្រូវតែមានគុណភាពជា​ង​មុន​​ទៀតផងដែរ ។ ពីមុន​យើង​​ធ្វើ​ផ្លូវ​ចំណាយលុយតិច​តែត្រូវ​ធ្វើ​ផ្លូវឱ្យ​វែង តែពេលនេះយើងបានផ្លាស់ប្តូរ​ត្រូវតែធ្វើឱ្យ​ជាប់ ជាក់ស្ដែង​ផ្លូវ​សម្ដេច​សង្ឃរាជទេព វង្ស​ជាដើម គឺប្រវែង​១គីឡូម៉ែត្រ​ ត្រូ​វចំណាយថវិកា​ប្រមាណ​ជិត​២លានដុល្លារ​អាមេរិក”

សម្ដេច​បន្ថែមថា​ ៖

“បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាមាន​គម្រោង​ផែនការ​ក្នុង​សាងសង់ផ្លូវ​ ស្ពាន​ជាច្រើន ដែ​ល​​​ក្នុងនោះគម្រោង​ខ្លះ​បាន​បញ្ចប់កា​រសិក្សា និង​ដាក់សំណើរទៅ​ដៃគូអភិវឌ្ឍន៍​របស់​យើង គម្រោង​ខ្លះទៀ​ត​ស្ថិតនៅក្នុងគម្រោង​សិក្សានៅឡើយ​ ​ដើម្បីធ្វើយ៉ាងណាឱ្យ​មានភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ ចំ​ណាយ​ពេ​លវេលា និងថវិកា​កាន់តែតិច។ ពីមុនការធ្វើ​ដំណើរចំងាយត្រឹមតែ​៤០​គីឡូម៉ែត្រ​តែ​ត្រូវ​ចំណាយពេល​ពីរទៅបីម៉ោង​ ហើយអស់សាំង​ច្រើនទៀត តែនៅពេលមានផ្លូវ​ស្រួ​ល​ការ​ធ្វើដំណើរ​ចំងាយ​ប៉ុណ្ណឹង​ចំណាយពេល​ត្រឹមតែ១ម៉ោង​យ៉ាងយូរ​ហើយក៏អស់សាំងតិច​ដែរ”

សម្ដេច​បានបន្ថែមទៀត​ថា​ ក្រៅពីកា​រតភ្ជាប់ផ្លូវក្នុងប្រទេស​ រាជរដ្ឋាភិបាលក៏​មាផែនការ​ និងគម្រោង​តភ្ជាប់​ផ្លូវ​ពីកម្ពុជា​ទៅកាន់តំបន់ព្រំដែន​ដូចជា​ព្រំដែន​ថៃ​ ព្រំដែនវៀតណាម​បន្ថែមទៀត ដើម្បីជំរុញដល់ការ​ធ្វើ​ពាណិ​ជ្ជ​កម្ម ​​និងការ​វិនិយោគ​ ។ ជាក់ស្ដែងបច្ចុប្បន្ននេះកំពុង​តែសិក្សា​លើការ​តភ្ជាប់ផ្លូវដែក​ល្បឿនលឿន​ពីភ្នំពេញ​ទៅក្រុង​ព្រះ​សីហនុ និងពីព្រះសីហនុ​ទៅកាន់​ព្រំដែន​កម្ពុជា​ថៃ ដែល​ផ្លូវ​ដែកល្បឿនលឿន​នេះ​នឹង​ជំរុញ​សេដ្ឋ​កិច្ច​កម្ពុ​ជា​​​ឱ្យ​មានសន្ទុះ រីក​ចម្រើនបន្ថែម ខណៈផ្លូវ​ដែក​ដែល​កម្ពុជា​មានសព្វថ្ងៃនេះមិនអាច​ធ្វើឱ្យ​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ចខ្លាំងបាននោះទេ ។

បើតាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានកំណត់យក​តំបន់៣ជាអាទិភាពនៃការអភិវឌ្ឍ​ប៉ូ​លសេដ្ឋកិច្ច ក្នុងនោះមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ​ និងខេត្តសៀមរាប ដែលតំបន់ទាំ​ង​៣នេះ​ឃើ​ញថា​មា​ន​កា​​រអ​​ភិវ​ឌ្ឍ​​​លើ​ហេដ្ឋារចនាសម្ព័ន្ធច្រើនជាងគេ​ក្នុងចំណោម​បណ្ដាខេត្ត​ដទៃទៀត  ខណៈតំបន់ទាំង៣ នេះក៏កំពុង​ទទួល​បានការ​ចាប់អារម្មណ៍លើការ​វិនិយោគ ​និងគម្រោង​វិនិយោគជាច្រើនផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ