ថៃអនុញ្ញាតឲ្យជនបរទេសមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសបានរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Visasnews បានរាយការណ៍ថា រដ្ឋាភិបាលថៃបានអនុញ្ញាតភ្ញៀវទេសចរមកពី ៩៣ ប្រទេសអាចស្នាក់នៅក្នុងប្រទេសថៃបានរយៈពេល ៦០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ឬ Visa ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងទេសចរក្នុងស្រុក។

កាលពីខែឧសភាកន្លងទៅនេះ ថៃបានប្រកាសអំពីការផ្លាស់ប្តូរជាច្រើននាពេលខាងមុខចំពោះគោលនយោបាយទិដ្ឋាការរបស់ខ្លួន។ ក្នុងចំណោមការផ្លាស់ប្តូរទាំងនេះគឺការបន្ថែមរយៈពេលលើកលែងទិដ្ឋាការពី ៣០ ថ្ងៃទៅ ៦០ ថ្ងៃសម្រាប់ភ្ញៀវទេសចរមកពី ៩៣ ប្រទេស។ កាលពីដើមខែមិថុនានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោកស្រី Traisulee Traisoranakul លើកឡើងថា ក្រសួងមហាផ្ទៃថៃបានចេញផ្សាយព័ត៌មានថ្មីៗចំនួន ៤ អំពីគោលនយោបាយទិដ្ឋាការរបស់ប្រទេសអោយសមស្របជាមួយនឹងការប្រកួតប្រជែងជាសាកល ដើម្បីទាក់ទាញភ្ញៀវបរទេសកាន់តែច្រើន បង្កើតប្រាក់ចំណូលកាន់តែច្រើន និងជំរុញកំណើនសេដ្ឋកិច្ចថៃ។ បន្ថែមពីនេះ សេចក្តីប្រកាសទាំង ៤ នេះ គឺជាផ្នែកនៃគោលនយោបាយរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីថៃ សេ្រតថា ថាវីស៊ីន ក្នុងការជំរុញសេដ្ឋកិច្ចដោយទាក់ទាញភ្ញៀវទេសចរបរទេស និងសម្រួលដល់ការធ្វើដំណើរ។

យោងតាមអ្នកនាំពាក្យម្នាក់បានឲ្យដឹងថា លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានពិនិត្យ និងចុះហត្ថលេខាលើការធ្វើបច្ចុប្បន្នភាពទាំង ៤ នេះ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រីចុះហត្ថលេខា។ បន្ទាប់មក ការអនុម័តនេះត្រូវបានបោះពុម្ពនៅក្នុង Royal Gazette ហើយបានចូលជាធរមានកាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅនេះ។ ជាលទ្ធផល ការស្នាក់នៅក្នុងប្រទេសថៃយៈពេល ៦០ ថ្ងៃដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩៣ ប្រទេសបានចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅនេះ។ ខាងក្រោមនេះជាសេចក្តីប្រកាសចំនួន ៤ ដែលក្រសួងមហាផ្ទៃថៃដែលនឹងអនុវត្ត ៖

១. ការលើកលែងទិដ្ឋាការថៃអាចបន្តរយៈពេលដល់ ៦០ ថ្ងៃ ៖ ភ្ញៀវទេសចរដែលមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរអាចចូលប្រទេសថៃជាបណ្តោះអាសន្នក្នុងគោលបំណងទេសចរណ៍ អាជីវកម្ម ឬការងាររយៈពេលខ្លី ហើយត្រូវបានលើកលែងពីតម្រូវការទិដ្ឋាការ នឹងអនុញ្ញាតឱ្យពួកគេស្នាក់នៅក្នុងប្រទេសថៃរហូតដល់ ៦០ ថ្ងៃ។ ឥឡូវនេះ បញ្ជី​នេះ​បាន​រួម​បញ្ចូល​ប្រទេស និង​ដែនដី​ចំនួន ៩៣ ដែល​កើន​ឡើង​ពី ៥៧ កាល​ពី​មុន។

២. ការអនុញ្ញាតឲ្យសញ្ជាតិច្រើនទៀតមានសិទ្ធិទទួលបានទិដ្ឋាការពេលមកដល់ប្រទេសថៃ៖ ការកើនឡើងនៃបញ្ជីប្រទេសដែលមានសិទ្ធិទទួលបាន Visa on Arrival (VOA) នៅច្រកត្រួតពិនិត្យអន្តោប្រវេសន៍បានបន្ថែមពី ១៩ ប្រទេសឡើងដល់ ៣១ ប្រទេស។

៣ . សេចក្តីណែនាំអំពី “ទិដ្ឋាការទៅប្រទេសថៃ”៖ ការណែនាំអំពីប្រភេទទិដ្ឋាការថ្មី “ទិដ្ឋាការគោលដៅប្រទេសថៃ” (DTV) សម្រាប់អ្នកដែលមានបំណងស្នាក់នៅក្នុងប្រទេសថៃ ក្នុងគោលបំណងធ្វើការផង និងធ្វើដំណើរផងក្នុងពេលដំណាលគ្នា។ វារួមបញ្ចូលទាំងបុគ្គលដែលមានជំនាញខ្ពស់ អ្នកធ្វើការឯករាជ្យ បុគ្កលិកអាចធ្វើការពីចម្ងាយ ឬអ្នកដែលចង់ស្នាក់នៅដើម្បីរៀនក្បាច់គុនថៃ ចូលរួមក្នុងការបណ្តុះបណ្តាលកីឡា ការព្យាបាលវេជ្ជសាស្រ្ត ចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការតាំងពិព័រណ៍សិល្បៈ និងតន្ត្រីផ្សេងៗ។ DTV នឹងអនុញ្ញាតឱ្យអ្នកទាំងនោះអាចស្នាក់នៅក្នុងប្រទេសថៃរហូតដល់ ១៨០ ថ្ងៃក្នុងពេលចេញចូលមួយដង ហើយនឹងមានសុពលភាពរយៈពេល ៥ ឆ្នាំ។
៤. ការបន្ថែមរយៈពេលស្នាក់នៅសម្រាប់សិស្ស៖ ការធ្វើបច្ចុប្បន្នភាពសម្រាប់សិស្ស-និស្សិតបរទេសដែលចូលក្នុងប្រទេសថៃ ដែលត្រូវមានទិដ្ឋាការមិនមែនអន្តោប្រវេសន៍ “ED” ដើម្បីសិក្សា ឬបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ ការបន្ថែមរយៈពេលនេះនឹងពន្យារការស្នាក់នៅរបស់ពួកគេក្នុងប្រទេសថៃថែមរយៈពេលមួយឆ្នាំទៀតបន្ទាប់ពីបញ្ចប់ការសិក្សា ដើម្បីពួកគេអាចស្វែងរកការងារធ្វើ ឬបន្តសកម្មភាពផ្សេងទៀតនៅក្នុងប្រទេសថៃ។ ការបន្ថែមរយៈពេលនេះត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងគោលបំណងដើម្បីទាក់ទាញអ្នកមានជំនាញ និងសក្តានុពលសម្រាប់ទីផ្សារការងាររបស់ថៃ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧