ភ្លើងឆេះព្រៃបង្កជាហានិភ័យដល់បម្រែបម្រួលអាកាសធាតុ និង​សេដ្ឋកិច្ច

យោងតាមប្រភពពី Weforum បានបង្ហាញថា មនុស្សរាប់ពាន់នាក់ក្នុងទីក្រុងកេប៊ិចនៃប្រទេសកាណាដា បានចាកចេញពីផ្ទះរបស់ពួកគេ ដោយសារតែភ្លើងឆេះព្រៃកើតមាបឡើងនាពេលថ្មីៗនេះ។ ឥទ្ធិពលមហន្តរាយនៃភ្លើងឆេះព្រៃក្នុងទីក្រុងកេបិចបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គម្របព្រៃឈើ ឈានដល់បញ្ហាបម្រែបម្រួលអាកាសាធាតុ និងសេដ្ឋកិច្ចជាតិទាំងមូល។

ភ្លើងឆេះព្រៃបានបង្កើតឲ្យមានខ្យល់អ័ព្ទ និងពុល ដែលមានឥទ្ធិពលរីករាលដាលដល់គុណភាពខ្យល់សម្រាប់អ្នករស់នៅក្នុងទីក្រុង ជាពិសេស ផ្សែងដែលចេញពីភ្លើងឆេះព្រៃបានហោះជាមួយនឹងខ្យល់បានរាប់រយគីឡូម៉េត្រ ហើយភាគល្អិតៗនៅក្នុងផ្សែងបានបង្កការគំរាមកំហែងដ៏ធំបំផុតដល់សុខភាពមនុស្ស ដែលអាចបណ្តាលឱ្យក្រហាយភ្នែក ជំងឺផ្លូវដង្ហើម រលាកទងសួត និងកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកដែលមានជំងឺបេះដូង ឬសួត។ ជាឧទាហរណ៍ ទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិកបានចាត់ចំណាត់ថ្នាក់សន្ទស្សន៍គុណភាពខ្យល់លើសពី ១៥០ គឺមិនល្អសម្រាប់សុខភាពមនុស្សនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ភ្លើងឆេះព្រៃអាចផលិតឧស្ម័នដែលរឹតតែបង្កជាហានិភ័យដល់បម្រែបម្រួលអកាសធាតុ ។ ដូច្នោះហើយ នៅពេលដែលភ្លើងឆេះព្រៃនៅប្រទេសកាណាដាបាននាំឱ្យមានការបំភាយកាបូនយ៉ាងច្រើនឈានដល់បំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ។ ការបាត់បង់ដើមឈើបានកាត់បន្ថយសមត្ថភាពរបស់ព្រៃឈើក្នុងការចាប់យក និងរក្សាទុកកាបូនអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងអាចធ្វើឱ្យមានវិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗ។

ដើមឈើបង្កើនការជ្រៀតចូលនៃទឹកចូលទៅក្រោមដី និងកាត់បន្ថយអត្រានៃសំណឹកដែលការពារដល់ដីល្បាប់ និងការបំពុលផ្សេងៗមិនឱ្យប៉ះពាល់ទៅដល់ទន្លេ។ លើសពីនេះ ព្រៃលិចទឹកអាចជួយធានាការផ្គត់ផ្គង់ទឹកជាប់លាប់ពេញមួយឆ្នាំ និងបញ្ចូលទឹកក្រោមដីឡើងវិញ។ ដើមឈើមានសមត្ថភាពបញ្ចេញចំហាយទឹក ដែលអាចគ្រប់គ្រងអាកាសធាតុ និងទឹកភ្លៀងបានផងដែរ ដោយដើម និងឫសរបស់ដើមឈើអាចជួយបន្ថយល្បឿនលំហូរទឹក។ ដូច្នោះហើយ ភ្លើង​ឆេះ​ព្រៃអាច​បណ្តាល​ឱ្យ​បាត់បង់​រនាំងការពារ​ព្រៃ និង​ប៉ះពាល់​ដល់ដីផ្នែកខាងក្រោម។ វានាំឲ្យមានដើមឈើតិចជាងមុន ដែលពិបាករារាំងលំហូរទឹកពីព្យុះ ដីងាយនឹងសំណឹក និងការបំពុលកាន់តែច្រើននឹងហូរចូលទៅក្នុងប្រភពទឹក។ ផលប៉ះពាល់ទាំងនេះនឹងបណ្តាលឱ្យមានទឹកស្អាតប្រើប្រាស់តិចជាងសម្រាប់ទីក្រុង និងតំបន់ផ្សេងទៀតដែលពឹងផ្អែកលើព្រៃឈើ។

លើសពីនេះ ភ្លើងឆេះព្រៃអាចបង្កើនហានិភ័យនៃទឹកជំនន់ ហើយទីក្រុងងាយរងគ្រោះដោយសារទឹកជំនន់ជាងគេ ពីព្រោះពួកវាសំបូរផ្ទៃដែលមិនជ្រាបទឹក ដែលបណ្តាលឱ្យមានទឹកហូរកាន់តែច្រើននៅពេលមានភ្លៀងធ្លាក់។ ព្រៃឈើដែលនៅជិតទីក្រុងមានសមត្ថភាពរក្សាទុកទឹកហូរនោះ និងជារបាំងដែលការពារទីក្រុងពីទឹកជំនន់។ ដូច្នោះហើយភ្លើងឆេះព្រៃនឹងធ្វើឲ្យដើមឈើយដីមិនមានលទ្ធភាពស្តុកទឹកហូរ។ ទន្ទឹមនឹងនេះ ភ្លើងឆេះព្រៃអាចបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចផងដែរ។ ភ្លើងឆេះព្រៃធ្វើឲ្យខូចគុណភាពខ្យល់ ដែលបង្កជាផលប៉ះពាល់ដល់សុខភាព ហើយអាចនាំឱ្យមនុស្សចំណាយលើថ្លៃព្យាបាល។ នៅសហរដ្ឋអាមេរិក ផលប៉ះពាល់សុខភាពពីផ្សែងភ្លើងឆេះព្រៃមានតម្លៃ ១៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ភ្លើងឆេះព្រៃអាចកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចផងដែរ ដោយកាលពីឆ្នាំ២០១៨ កន្លងទៅនេះ អ្នកទេសចរ ១១ ភាគរយបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដោយសារការព្រួយបារម្ភអំពីភ្លើងឆេះព្រៃ។ បញ្ហានេះបាននាំឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលចំនួន ២០ លានដុល្លារសម្រាប់វិស័យទេសចរណ៍ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស