បច្ចុប្បន្នភាព ៖ វិស័យអចលនទ្រព្យកម្ពុជា​នៅតែ​មានភាពរឹងមាំ​ បើទោះបីជា​សេដ្ឋកិច្ច​សកល​បន្តជួបបញ្ហា​ក្ដី

ភ្នំពេញ ៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ច​តំបន់​ និងពិភពលោក​ហាក់​មិនទាន់មានកំណើនប្រសើរ​ឡើង​ក្ដី ប៉ុន្តែ​បើ​ក្រលេក​ទៅមើលវិស័យ​អចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជាវិញ ឃើញថា​នៅតែមានភាពរឹងមាំ និងទទួល​គម្រោង​វិនិយោគជា​ហូរហែ ដែលធ្វើ​តម្រូវការ​នៃការប្រើប្រាស់ដីធ្លី នៅតែមាននិង​អាច​បង្កើត​ឱកាស​ការងារ​និងទាក់ទាញគម្រោងវិនិយោគផ្សេងៗទៀត ។​

បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​បាន​បង្ហាញថា ក្នុងរយៈពេល​៨ខែ ដើមឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន៤៩១​ គម្រោង​ត្រូវ​បានអនុម័ត​ចុះបញ្ជីជាផ្លូវការ ដែលគម្រោងទាំង​ជិត​៥០០​គម្រោង​នេះ មានទុនវិនិយោគ ប្រមាណ៧,២ពាន់លានដុល្លារអាមេរិក​ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​Advance បានមានប្រសាសន៍ថា​តាមរយៈការ​វិនិយោគជា​បន្ត​បន្ទាប់ ជាពិសេស​ទៅលើ​វិស័យឧស្សាហកម្ម​ បានធ្វើឱ្យមានតម្រូវការ​ដីធ្លីសម្រាប់ប្រើប្រាស់​ ដូចជាងសង់ឃ្លាំង រោងចក្រ​​ជាដើម ។ ទាំង​នេះ ក៏អាច​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យក្នុងប្រទេស​កម្ពុជា ជាពិសេស​ដីធ្លី មានលំនឹង មានការ​ប្រើប្រាស់ មានចរន្តទិញលក់ ទោះបីជាស្ថានភាព​សេដ្ឋកិច្ចទាំងមូល​មិនទាន់​មានភាពល្អប្រសើរ​ដូច​មុនវិបត្តិ​ក្ដី ។

លោក​បន្តថា​​ ថ្វីតែលំនៅឋាន​និងការអភិវឌ្ឍ​ផ្នែក​ផ្សេងនៃវិស័យអចលនទ្រព្យ​ ដូចជាអគារ​ខ្ពស់ៗ​មិនមានច្រើន​ ប៉ុន្តែការ​វិនិយោគលើឧស្សាហកម្ម​រោងចក្រ សហគ្រាស​ កម្មន្តសាល ក៏បានធ្វើឱ្យដីធ្លីនៅកម្ពុជា​រក្សា​លំនឹងបានមួយកម្រិត ប៉ុន្តែ​សម្រាប់ទីតាំង​អភិវឌ្ឍ​ន៍លើឧស្សាហកម្មទាំង​នោះ ភាគច្រើននៅតាមបណ្ដា​ខេត្ត​និង​តំបន់ដែលមានតម្លៃដីទាប ដោយមិនផ្ដោតលើ​ទីតាំង​ដែលមានតម្លៃដីខ្ពស់​នោះទេ ។​

លោក​បាន​បញ្ជាក់ថា ជាមធ្យម​រោងចក្រ​១ត្រូវការដីយ៉ាងហោចណាស់ក៏​កន្លះហិកតាទៅ១ហិកតា​ដែរ ដូច្នេះ ការវិនិយោគលើរោងចក្រ​កាន់តែច្រើន​ក៏ធ្វើ​ឱ្យតម្រូវការ​ដីសម្រាប់ប្រើប្រាស់​ក៏កាន់តែច្រើន ហើយអាចជួយឱ្យ​តំបន់​នោះក្លាយជា​តំបន់​ឧស្សាហកម្ម ។

យោងតាម​លេខាធិការដ្ឋាន​តំបន់សេដ្ឋកិច្ចពិសេ​សគំរូពហុបំណង​ខេត្តជាប់ឆ្នេរ​សមុទ្រ​ បានបង្ហាញព័ត៌​មាន​ដ៏រសើប​មួយថា​ រោងចក្រ​ពីប្រទេស​ចិន៥០ម៉ឺន​ កំពុង​ត្រៀមខ្លួនរុះរើ​ចេញពីប្រទេស​ចិន ទៅកាន់ប្រទេ​ស​​ផ្សេង​ទៀត ក្នុងនោះមាន២០ភាគរយ​បានរើចេញរួចហើយ ដោយ​ក្នុង​ចំណោម​២០​ភាគរយ​នោះ ក៏មាន​មក​កម្ពុជា​ដែរ ។ ការ​រុះរើ​រោងចក្រ​ចេញពីចិន​នេះ ធ្វើឡើ​ងតាំងពី​មានទំនាស់​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាម៉េរិក និង​ចិន លើ​ផ្នែកពន្ធគយ ។

សម្រាប់កម្ពុជា​ក្នុងឆ្នាំ ២០២៥នេះ សហរដ្ឋអាម៉េរិក​បាន​កំណត់យកពន្ធ ១៩​ភាគរយ​ លើទំនិញ​នាំចេញពីកម្ពុជា​ទៅអាម៉េរិក ហើយតួលេខនេះ ក៏ចាត់ទុកជា​តួលេខមួយទាប បើធៀបជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងក្នុ​ងតំបន់​ ដែល​នឹងអា​ចទាក់ទាញការ​វិនិយោគបន្ថែមទៀត​ពីខាងក្រៅជាពិសេស​ប្រទេស​ចិន ។

ឯកឧត្តមស៊ុន ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រីនិងអនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានលើកឡើងថា ពន្ធបដិការ​របស់អាម៉េរិក ១៩ភាគរយនេះ គឺជាតួលេខ​ល្អ អាច​ទាក់ទាញ​ការ​វិនិយោគមក​កាន់ព្រះរាជាណាចក្រកម្ពុជា​ ដើម្បីផលិត​ហើយ​នាំចេញទៅកាន់ទីផ្សារ​អាម៉េរិក ក៏ដូចជាទីផ្សារ​ប្រទេ​សផ្សេងៗទៀត​ ។

ឯកឧត្តម​បានបញ្ជាក់ថា​ឆ្នាំ ២០២៥នេះ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​ច្រើន​មិនធ្លាប់​មាន ហើយបើធៀប​នឹង​ឆ្នាំ ២០២៤កន្លងទៅ ត្រឹមរយៈពេលតែ ៨ខែ គម្រោង​វិនិយោគនិងទុនវិនិយោគ មានចំនួន​ច្រើនជាង​ឆ្នាំ ២០២៤​ពេញមួយឆ្នាំទៅហើយ​ ។ នេះក៏ជាលទ្ធផលនៃការដើរទាក់ម៉ូយពីសំណាក់​ថ្នាក់ដឹកនាំកម្ពុជា​នាពេល​កន្លងមកនេះផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​


Leave a Reply

Your email address will not be published.Required fields are marked *