សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៥ទៅ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ។

សម្តេចធិបតី បានបន្តថា ៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ។ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបា​នប្រើ​ប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិតាក្នុងមួយកន្លែង។

សម្តេចបានគូសបញ្ជាក់ថា៖

«ការលើកលែង និងលក្ខខណ្ឌបន្ធូរបន្ថយពន្ធលើដីមិន​ប្រើប្រាស់ ជាការបញ្ចៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ»។

ប្រមុខរដ្ឋាភិបាល អះអាងថា គោលដៅនៃការដាក់ពន្ធ គឺធ្វើយ៉ាងម៉េចកុំឱ្យដីទុកចោលធំពេក ដោយសម្តេចណែនាំឱ្យម្ចាស់ដីយកដីទៅប្រើប្រាស់​ដើម្បីបង្កើន​សកម្មភាព​សេដ្ឋកិច្ច ​ជាជាងការទុកចោលឱ្យនៅទំនេរ។

ចំពោះដីទំហំលើស៥ហិកតា អាចរួចពន្ធក្នុងលក្ខខណ្ឌមួយចំនួន រួមមាន ដីកសិកម្មកំពុងបង្កបង្កើនផល ដីបម្រើសកម្មភាពសេដ្ឋកិច្ច ដែលមានលិខិតស្នាមច្បាស់លាស់, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋាភិបាល, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លី​របស់សហគមន៍, ដីដែលរដ្ឋជួលសម្រាប់សកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា, ដីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម និងដីដែលចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា ក្នុងករណីដីដែលបានសុំរួចពន្ធហើយ ប៉ុន្តែមិនមានសកម្មភាព ដូចជាសុំធ្វើសាលា ប៉ុន្តែជាមិនធ្វើ ហើយលក់ចេញដោយ​សារត្រូវប៉ាន់ ម្ចាស់ដីត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធជាធរមាន។

សម្តេចបាន​បញ្ជាក់ថា៖

«ពន្ធលើដីធ្លីមិន​ប្រើ​ប្រាស់ស្រប​តាមគោលការណ៍​ខាងលើ​នឹងចាប់ផ្តើមអនុវត្តពីដើម​ឆ្នាំ២០២៥ គឺទុក​១៣ខែជាអន្តរកាល ជាពិសេសសម្រាប់អ្នក​ដែលមាន​ដីធំ លើសពី​៥ហិកតា​ដើម្បី​កែប្រែដី»។

ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា៖

« រដ្ឋាភិបាលនីតិកាលថ្មី អាណាត្តិទី៧នេះ ខ្ញុំសូមបញ្ជាក់ថា គឺមិនមានការ​បង្កើត​ពន្ធថ្មីនោះទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ហើយពន្ធដែលមានស្រាប់មិនមានការដំឡើងអត្រាពន្ធទេ។ សូមបញ្ជាក់ឱ្យច្បាស់រឿងហ្នឹង អត់កៀបករបន្ថែមទៀតនោះទេ»។

សម្តេចធិបតីបានបន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗបានសម្រេចលើកលែងពន្ធជាច្រើន ដូចជា ការលុបចោលពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធសារ​ពើពន្ធ​លើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូន (ផ្នែកចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល) និងពន្ធ​លើលិខិតអនុញ្ញាត្តិបង្កើតក្រុមហ៊ុន។ សម្តេចបន្តថា ពន្ធទាំងនេះ គឺជាពន្ធដែលរដ្ឋាភិបាលបានសម្រេចលុបចោល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មិនធ្លាប់មានទេ ! រដ្ឋាភិបាលចិន នឹងអនុវត្តពន្ធសូន្យលើការនាំចូលពីទ្វីបអាហ្វ្រិកចំនួន ៥៣ ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

កាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅនេះ ចិនបានប្រកាសថា ខ្លួននឹងអនុវត្តទាំងស្រុងនូវពន្ធ ០% សម្រាប់ការនាំចូលពីប្រទេសចំនួន ៥៣ នៅទ្វីបអាហ្វ្រិកចូលជាធរមានចាប់ពីថ្ងៃទី ១ ខែឧសភា

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជានិង IBC នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជាអាស៊ាន ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ខេត្តកំពត​ ទទួលបាន​ការ​វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស​ចំនួន​ ២ បន្ថែមទៀត​ ជាមួយទុនជិត ២០០លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

ដើមឆ្នាំ ២០២៦នេះតំបន់​សេដ្ឋកិច្ចពិសេសចំនួន​២ នៅខេត្ត​កំពត​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគ អនុម័ត​ជាផ្លូវការ​ការ​ដែលមានទុនជិត​២០០លានដុល្លារ..

ជប៉ុនបន្តផ្តល់កញ្ចប់ថវិកាក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំ និងវះកាត់ នៅតាមសហគមន៍ក្នុងខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2026

រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ថវិកាសរុបចំនួន ៣១៦ ៤៨៤ ដុល្លារអាម៉េរិក ដល់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) នៅកម្ពុជា

វៀតណាម ស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនពីក្រុងហូជីមិញ មកភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្រសួងសំណង់វៀតណាម បានស្នើគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត របស់កម្ពុជា ទៅកាន់រដ្ឋាភិបាល ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងព្រំដែន និងជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យកាន់តែសកម្ម

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នុងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

រុក្ខវិថីព្រះសីហនុ ជួយលើកកម្ពស់សោភ័ណ្ឌភាពក្រុងសៀមរាប ក្នងនាមជាទីក្រុងទំនើប ស្រស់ស្អាត និងជាប៉ូលសេដ្ឋកិច្ចជាតិ

ជនជាតិកាណាដា និងអង់គ្លេស អាចទៅប្រទេសចិនដោយគ្មានទិដ្ឋាការ ចាប់ពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ជនជាតិកាណាដា និងអង់គ្លេស អាចទៅធ្វើដំណើរទៅកាន់ប្រទេសចិនដោយគ្មានទិដ្ឋាការ (visa-free) ជាផ្លូវការចាប់ពីថ្ងៃអង្គារ៍ ទី១៧ កុម្ភៈ ដែលកើតឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា

រថយន្ត Ford ប្រមាណ ១៦ ០០០ គ្រឿង ត្រូវបានផលិតនៅកម្ពុជាចាប់តាំងពីឆ្នាំ២០២២

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន RMA បានផលិតរថយន្ត Ford នៅកម្ពុជាប្រមាណ ១៦ ០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា

ឆ្នាំ២០២៥ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគ​ដោយផ្ទាល់​ពីប្រទេស​ចិន​ចំនួន ៣.៧៦ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជា​ទទួលបានលំហូរ​វិនិយោគផ្ទាល់​ពីបរទេស​ក្នុងទំហំទឹកប្រាក់ ៥,១ពាន់​​លានដុល្លារអាមេរិក​ មានកំណើន​ប្រមាណ ១៦ភាគរយ​ ធៀបនឹងឆ្នាំ២០២៥កន្លងទៅ

អាម៉េរិក ព្រមព្រៀង​ទម្លាក់​ពន្ធ​លើ​ការ​នាំ​ចូលពីកោះតៃវ៉ាន់ពីអត្រា ២០% ​មក​ត្រឹម ១៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/02/2026

អាម៉េរិកនឹងទម្លាក់ពន្ធលើការនាំចូលពីកោះតៃវ៉ាន់ពីអត្រា ២០% មកត្រឹម ១៥% ជាថ្នូរនឹងកោះតៃវ៉ាន់ដកពន្ធស្ទើរតែទាំងស្រុង ៩៩% លើការនាំចូលពីអាម៉េរិក និងបង្កើនការទិញទំនិញពីមហាអំណាចមួយនេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)