ចិន ក្លាយជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោកក្រោយប្រកាសផ្តល់ថវិកាថ្មី៥០០លានដុល្លារ

បរទេស ៖ យោងតាមការរៀបរាប់ដោយមន្ត្រីម្នាក់នៃរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ប្រាប់កាសែតរ៉យទ័រនៅសប្តាហ៍នេះថា ប្រទេសចិនបានសន្យាថានឹងផ្តល់ជំនួយជាថវិកាប្រមាណជា៥០០លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំទៅឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO​ (World Health Organization)។

ថ្លែងបញ្ជាក់បែបនេះនៅក្នុងអំឡុងពេលសន្និសិទអង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារគឺនៅចំពេលដែលទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិមួយនេះកំពុងតែស្វែងរកមូលនិធិបន្ថែមសម្រាប់ការចំណាយប្រចាំឆ្នាំរបស់ខ្លួន ជាពិសេសក្រោយពេលដែលទីក្រុងវ៉ាស៊ិនតោនបានប្រកាសថានឹងដកខ្លួនចេញក្នុងនាមជាម្ចាស់ជំនួយសម្រាប់អង្គភាពសុខមាលភាពធំបំផុតរបស់ពិភពលោក។

ប្រភពដដែលបានបញ្ជាក់ដែរថា សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong នៅក្នុងអំឡុងពេលធ្វើសេចក្តីថ្លែងការណ៍របស់លោកនៅក្នុងទីក្រុង Geneva​។

លោក Liu បានពន្យល់ប្រាប់ទៅកានក្រុមគណៈប្រតិភូទាំងអស់ថា ៖

«បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងផលប៉ះពាល់នៃលទ្ធិឯកតោភាគីនិយម និងនយោបាយអំណាចផ្តាច់មុខ ដែលវាជាកត្តានាំមកនូវបញ្ហាប្រឈមធំៗដល់សន្តិសុខ សុខភាពពិភពលោក ប៉ុន្តែ យើងមានលទ្ធិពហុភាគីនិយមប៉ុណ្ណោះដែលនឹងអាចក្លាយទៅជាវិធីសាស្ត្រដោះស្រាយ និងជាច្រកមួយយ៉ាងប្រាកដក្នុងការដោះស្រាយការលំបាកទាំងនោះ»។

គួរឲ្យដឹងដែរថា អង្គការសុខភាពពិភពលោកបានបង្ហាញអំពីរបាយការណ៍កែសម្រួលថវិកាប្រចាំឆ្នាំ២០២៦-២០២៧របស់ខ្លួនរួចហើយ ពោលគឺថយចុះប្រមាណជា២១ភាគរយ មកនៅត្រឹម៤,២ ពាន់លានដុល្លារប៉ុណ្ណោះដោយក្នុងនោះ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ខ្លួនដែលបណ្តាលមកពីការសម្រេចចិត្តរបស់រដ្ឋបាល Trump ក្នុងការកាត់បន្ថយជំនួយរបស់អាមេរិកជាមួយនឹង WHO។

ជាលទ្ធផលនៃសន្និបាតរបស់ WHO បានឲ្យដឹងថា ថវិកាថ្មីដែលកំណត់ដោយកិច្ចប្រជុំនៅថ្ងៃអង្គារគឺនឹងត្រូវបង្កើនថ្លៃសេវាចាំបាច់របស់ប្រទេសជាសមាជិកចំនួន២០ភាគរយក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយបានរុញច្រានឱ្យប្រទេសចិនក្លាយជាម្ចាស់ជំនួយធំជាងគេជំនួសតំណែងរបស់សហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានការបញ្ជាក់ទេថាតើកញ្ចប់ថវិកាជំនួយ៥០០លានដុល្លារដែលប្រកាសដោយប្រទេសចិននោះគឺមានបូកបញ្ចូលទាំងសេវាថ្មី២០ភាគរយដែលបានតម្លើងដោយ WHO ឬយ៉ាងណានោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *