តម្លៃប្រេងបានធ្លាក់ចុះជាង ១% បន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាម៉េរិកនឹងជួបគ្នាជាមួយប្រធានាធិបតីរុស្ស៊ី

បរទេស៖ តម្លៃប្រេងសាកលបានធ្លាក់ចុះជាង ១% បន្ទាប់ពីឥណ្ឌាប្តេជ្ញាកាត់បន្ថយទិញប្រេងពីរុស្ស៊ី ស្របពេលមានដំណឺងថា ប្រធានាធិបតីអាម៉េរិក លោក Donald Trump ព្រមព្រៀងជួបគ្នាជាថ្មីជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

តម្លៃប្រេងឆៅម៉ាក Brent នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្លាក់ចុះ ១,៣៧% ឬ ៦១,០៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ១,៣៩% ឬ ៥៧,៤៦ ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហើបពីការព្រមព្រៀងជួបគ្នាជាថ្មីជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Putin នៅទីក្រុងប៊ុយដាប៉ែស នៃប្រទេសហុងគ្រី ដើម្បីពិភាក្សាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ គេនៅមិនទាន់ផ្តល់កាលបរិច្ឆេទច្បាស់លាស់នៃកិច្ចប្រជុំនេះនោះទេ។

លើសពីនេះ រដ្ឋបាលព័ត៌មានថាមពល (EIA) បានរាយការណ៍ថា ស្តុកប្រេងឆៅរបស់អាម៉េរិកបានកើនឡើងបន្ថែមចំនួន ៣,៥ លានបារ៉ែល ដោយចំនួនសរុបឡើងដល់ ៤២៣,៨ លានបារ៉ែលកាលពីសប្តាហ៍មុន ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។ ការកើនឡើងនៃចំនួនស្តុកប្រេងធំជាងការរំពឹងទុកនេះបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការដែលធ្វើឲ្យការចម្រាញ់ធ្លាក់ចុះទាប និងមានចំណែកធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យបង្ហាញពីការកើនឡើងនៃផលិតកម្មរបស់អាម៉េរិកដល់ទៅ ១៣,៦៣ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា។ យ៉ាងណាមិញ ពាណិជ្ជករក៏កំពុងរង់ចាំមើលឥណ្ឌាបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដែលអាចផ្លាស់ប្តូរទម្រង់លំហូរ និងបង្កើនតម្រូវការសម្រាប់ការផ្គត់ផ្គង់ពីកន្លែងផ្សេង ដែលអាចជំរុញតម្លៃប្រេងឡើងវិញ។

សូមរំលឹកដែរថា កាលពីថ្ងៃពុធ សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសន្យាជាមួយនឹងលោក Trump ថា ឥណ្ឌានឹងឈប់ទិញពីប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ឥណ្ឌា និងមានចំណែកប្រហែល ១ ភាគ ៣ នៃការនាំចូលប្រេងសរុបរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌាមួយចំនួនក៏កំពុងរៀបចំកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីបន្តិចម្ដងៗ និងឈានទៅដល់ការបញ្ឈប់ទាំងស្រុងតែម្ដង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក

KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC)​ បានរាយការណ៍ជូនរដ្ឋសភាកូរ៉េថា ក្របខណ្ឌទូទៅមួយត្រូវបានសម្រេចរួចរាល់ជុំវិញការទាមទារយកប្រាក់លើករណីគម្រោង «កាំកូស៊ីធី» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសហការយ៉ាងសកម្ម ដើម្បីដោះស្រាយការទារប្រាក់ដែលនៅសេសសល់ជាង ២៣៥ប៊ីលានវ៉ុន។ តាមការរាយការណ៍នាពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កាំកូស៊ីធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងសាងសង់អគារពាណិជ្ជកម្ម និងលំនៅឋាននៅលើផ្ទៃដីប្រមាណ ១,៣២ លានម៉ែត្រការ៉េនៅរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីដែលកំពុងដំណើរការលើទ្រព្យសកម្មដែលមិនទាន់បញ្ចប់នេះ កាលពីថ្ងៃទី ១៩ ខែតុលា

លោក Zelensky បារម្ភខ្លាំងពេលមិនមានកៅអីក្នុងតុចរចាត្រីភាគីរវាងអាមេរិក ចិន និងរុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតីVladimir Zelensky បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការទូតអន្តរជាតិទាំងឡាយណាដែលសម្រេចទាត់ប្រទេសរបស់លោកចេញ ជាពិសេសចំពោះកិច្ចពិភាក្សាដែលសំដៅទៅលើអនាគតរបស់ប្រទេសអ៊ុយក្រែន។ ការមិនពេញចិត្តរបស់លោក Zelensky ត្រូវបានបង្ហាញក្រោយពេលដែលមានលេចឬព័ត៌មានថា នឹងមានការរៀបចំកិច្ចជំនួបពិភាក្សាកំពូលរវាងមេដឹកនាំនៃប្រទេសអាមេរិក ចិន និងរុស្ស៊ី ប៉ុន្តែដោយមិនមានកៅអីរបស់អ៊ុយក្រែន។ ទីក្រុងគៀវត្រូវតែមានចំណែកចូលរួមក្នុងកិច្ចពិភាក្សាដែលកំណត់ជោគវាសនានាពេលអនាគតរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអុីតាលី Corriere della Sera មេដឹកនាំអ៊ុយក្រែនរូបនេះបានព្រមានប្រឆាំងនឹងមហាអំណាចពិភពលោកទាំង៣

ក្រោយសម្រេចកំណត់ត្រា ១លានតោន កម្ពុជាកំណត់គោលដៅនៃការនាំចេញអង្ករកើនឡើងពី ៥% ទៅ១០%រៀងរាល់ឆ្នាំ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/10/2026

ភ្នំពេញ ៖ ការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ បានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងដល់កសិករខ្មែរ ខណៈទីផ្សារអឺរ៉ុប និងចិន បន្តឈរជាអ្នកបញ្ជាទិញធំជាងគេសម្រាប់កសិផលកម្ពុជា។  ប្រទេសកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយបាននាំចេញអង្ករសរុបកើនឡើងរហូតដល់ ១,០១៤,៤៤២ តោន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអាម៉េរិកបង្ហើបឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ក្នុងអាណត្តិទីពីរនេះ ខណៈដែលរដ្ឋាភិបាលបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបអន្តោប្រវេសន៍

ក្រុមហ៊ុន NOVIRA Distribution Co LTD ប្រកាសដំណើរការជាផ្លូវការ ជាមួយការនាំចូល- ចែកចាយផ្តាច់មុខផលិតផលនិងម៉ាស៊ីនថែរក្សាសម្ផស្សទំនើបៗ លំដាប់ពិភពលោកមកកាន់កម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/10/2026

ភ្នំពេញ ៖ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងវិស័យថែរក្សាសម្ផស្ស ដោយក្រុមហ៊ុនជំនាញផ្នែកព្យាបាល និងថែរក្សាសម្ផស្សដ៏ធំ NOVIRA Distribution. Co LTDបានប្រកាសដាក់ដំណើរការជាផ្លូវការ ជាមួយការនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផល ឧបករណ៍ និងបរិក្ខា ឯកទេសផ្នែកសម្ផស្សប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន INAMED ដ៏ល្បី រួមទាំងពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយដៃគូសហការបណ្តាគ្លីនិក

ទីផ្សារប័ណ្ណបំណុលនៅ CSX កើនឡើងដល់ជិត ៥៩០ លានដុល្លារ ខណៈអ្នកជំនាញរំពឹងថា មានកំណើនកាន់តែខ្លាំងក្នុងពេលឆាប់ៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/10/2026

ភ្នំពេញ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២៦ ទីផ្សារមូលបត្រកម្ពុជា (CSX) ប្រមូលសាច់ប្រាក់បានជាង ៥៨៩លានដុល្លារ តាមរយៈការបោះផ្សាយសញ្ញាបណ្ណ ឬប័ណ្ណបំណុលសរុប ២៣លើក ដោយរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃនៅលើទី​ផ្សារ​មូលបត្រ​កម្ពុជា​​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​​ ​ក៏​ប៉ុន្តែ​ ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចុះ​បញ្ជី​ទាំង​ ​២​៨


Leave a Reply

Your email address will not be published.Required fields are marked *