ភ្នំពេញ ៖ ជាអាជីវករលក់បន្លែ ត្រី សាច់ និងគ្រឿងទេសខ្នាតមធ្យមនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ កំពុងមានភាពរីករាយនៅក្នុងការប្រកបអាជីវកម្មរបស់ខ្លួនជាមួយនឹងការទទលបានចំណូលប្រចាំថ្ងៃច្រើនគួរសមធៀបទៅនឹងការលក់ដូរនៅទីតាំងចាស់។

អ្នកស្រី ឈាង ផារី អាជីវករលក់បន្លែ ត្រី សាច់ និងគ្រឿងទេសយីហោ ម៉ាក់ស្រីធាន នៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខបានប្រាប់ឱ្យដឹងថា ការលក់ដូរនៅក្នុងផ្សារបោះដុំថ្មីដែលទើបដំណើរការនៅក្នុងតំបន់ទីប្រជុំជនក្នុងខណ្ឌសែនសុខមួយនេះបានផ្តល់នូវភាពល្អប្រសើរ ខុសប្លែកកាលពីពេលដែលអ្នកស្រីធ្លាប់លក់នៅទីតាំងចាស់។

អ្នកស្រីបានបន្តថា ៖
“ចាប់តាំងពីខ្ញុំបានប្ដូរមកលក់នៅក្នុងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ចំណូលរបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងបច្ចុប្បន្ននេះ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ខ្ញុំលក់បានមិនក្រោម២លានរៀលនោះទេ ហើយប្រសិនក្នុងឱកាសមានពិធីបុណ្យទានវិញគឺលក់បានច្រើនជាងនេះទៅទៀត”

ជាមួយនឹងការបង្ហើបប្រាប់ពីប្រាក់ចំណូលដែលទទួលបានពីការលក់ប្រចាំថ្ងៃខាងលើនេះ អ្នកស្រី ឈាង ផារី បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅស្តង់ដែលមានយីហោ «ម៉ាក់ស្រីធាន»មានលក់បន្លែ សាច់គោ សាច់ជ្រូក សាច់មាន់ និងគ្រឿងទេសផ្សេងៗដែលជាតម្រូវការក្នុងការចម្អិនដាំស្លរប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃអ្នកស្រីអាចលក់រាយនូវសាច់មាន់បានប្រមាណ៣០ក្បាល សាច់ជ្រូកជាង២៥គីឡូក្រាម ហើយសាច់គោអាចលក់អស់ចាប់ពី២៥-៣០គីឡូក្រាមជារៀងរាល់ថ្ងៃ ហើយនៅស្តង់របស់អ្នកស្រីក៏មានការលក់បោះដុំផងដែរ។

អ្នកស្រីបានបញ្ជាក់ថា ៖
“ចំពោះបន្លែ ខ្ញុំទទួលយកពីម្ចាស់ចម្ការមកពីខាងស្រុកស្អាង ស្រុកកោះធំខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលជាប្រភេទបន្លែស្រស់ធម្មជាតិ គ្មានការប្រើជីគីមីដូចបន្លែដែលនាំចូលពីប្រទេសជិតខាងនោះទេ។ ដោយឡែកចំពោះសាច់ជ្រូក និងសាច់មាន់គឺខ្ញុំទទួលយកមកពីក្រុមហ៊ុន CP ដែលធានាបានពីគុណភាព”

គួរកត់សម្គាល់ផងដែរថា ក្រៅពីស្តង់របស់អ្នកស្រី ឈាង ផារី ដែលមានយីហោ «ម៉ាក់ស្រីធាន» ដែលកំពុងរីករាយនឹងការលក់ប្រចាំថ្ងៃនោះ នៅស្ដងដទៃទៀតក៏ឃើញមានលក់នូវប្រភេទផ្លែឈើ បន្លែស្រស់ ត្រី សាច់ ផ្សេងៗទៀត ជាមួយនឹងការរៀបចំយ៉ាងមានរបៀប ប្រកបដោយអនាម័យត្រឹមត្រូវ ដែលខុសប្លែកពីការលក់ដូរនៅតាមបណ្តាទីផ្សារទូទៅមួយចំនួន។
សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសបងប្អូនដែលជាស្ត្រីមេផ្ទះ ក៏ដូចជាចុងភៅអ្នកជំនាញផ្នែកដាំស្លរដែលមានតម្រូវការលើមុខទំនិញផ្នែកអាហារប្រចាំថ្ងៃអាចទៅកាន់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងទទួលបានគ្រប់យ៉ាងដែលខ្លួនចង់បាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/05/2026
ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី
លំនៅឋានតម្លៃមធ្យមនៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស អ្នកទើបរៀបការរួចថ្មីថ្មោង
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
បើទោះបីស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរឡើងដូចមុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត ខណៈតម្រូវការទីផ្សារនៅតែមាន ជាក់ស្ដែងលំនៅឋានតម្លៃមធ្យម ( តម្លៃ៥ម៉ឺន ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ
អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/05/2026
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content