មុនទិញអចលនទ្រព្យ​ ត្រូវគិត និងពិចារណាឱ្យបានច្បាស់ជៀសវាងចាញ់បោកគេ

ភ្នំពេញ ៖ ការទិញអចលនទ្រព្យ​ មិនថា​ទិញផ្ទះ ទិញដីឡូត៍ ឬម្រោងផ្សារ​នានា​នោះឡើយ​សុទ្ធតែ​ត្រូវ​ចំណា​យ​​ថវិកា​ច្រើន​ ដែលបានមកពីការ​សន្សំ​ឬក៏យកកម្ចីធនាគារ​មកដាក់ទុន​ ដូច្នេះមុន​នឹង​ទិញ​អចលនទ្រព្យ​ពី​គម្រោង​​​​ណា​មួយ គប្បីត្រូវ​មានកា​រគិតគូរឱ្យបានត្រឹមត្រូវ​ជៀស​វា​ង​មាន​ហានិភ័យ​ ដូចដែលពលរដ្ឋ​មួយ​ចំនួន​កំពុង​ជួ​ប​នា​ពេលបច្ចុប្បន្ន​ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​បានបង្ហាញពីគន្លឹះមួយចំនួនមុននឹង​ឈានដល់ការសម្រេច​ចិត្ត​ទិញ​គម្រោង​អច​លន​ទ្រ​ព្យណាមួយ ៖

១- សិក្សា​ពី​ប្រវត្តិ​អ្នក​អភិវឌ្ឍន៍គម្រោង​ ៖ មុននឹងទិញគម្រោងអចលនទ្រព្យ ​ត្រូវសិក្សា​ថាតើអ្នកណាជា​អ្នក​អភិវឌ្ឍគម្រោងនោះ  មានកេរ្តិ៍ឈ្មោះយ៉ាងណានៅលើទីផ្សារអចលនទ្រព្យ ។

២- សុំមើលអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណអភិវឌ្ឍន៍គម្រោង ៖ ក្រុមហ៊ុនខ្លះ មានអាជ្ញាប័ណ្ណ​ធ្វើ​អា​ជីវ​កម្ម​មួយសន្លឹក ប៉ុន្តែគេយកអាជ្ញាប័ណ្ណនោះទៅអភិវឌ្ឍន៍គម្រោង​ជាច្រើន ហើយបើតាម​ច្បាប់​គឺគម្រោង​មួយ​ត្រូវស្នើ​សុំអាជ្ញាប័ណ្ណមួយ។

៣- ទីតាំង​សក្ដានុពល និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ ៖ ការទិញអចលនទ្រព្យ​របស់មនុស្ស​ម្នាក់ៗសុទ្ធតែមាន​បំណង ខ្លះទិញដើម្បីវិនិយោគ ខ្លះទិញដើម្បីទុក​ប្រើប្រាស់​ខ្លួនឯងដូចជាទិញផ្ទះសម្រាប់ស្នាក់នៅ ទិញ​ផ្សារ​ដើម្បីទុកធ្វើអាជីវកម្ម​ខ្លួនឯង​ជាដើម ដូច្នេះ ត្រូវពិនិត្យពីទីតាំង តំបន់ឱ្យបានច្បាស់លាស់។

៤- ​សិក្សាពីលក្ខខណ្ឌបង់ប្រាក់ ៖ គម្រោងអភិវឌ្ឍន៍​អចនទ្រព្យ​មួយចំនួនបានផ្ដល់នូវ​លក្ខខណ្ឌបង់ប្រាក់​ងាយៗ​​ដោយ​ឱ្យបង់​រំសល់ប្រចាំខែសុទ្ធ​រហូតដល់គម្រោង​បញ្ចប់ ខ្លះបង់ជា​ដំណាក់​កាល និងខ្លះទៀត​បង់​រយៈ​ពេល​វែង។ យ៉ាងណាក៏ដោយ មិនថាលក្ខខណ្ឌបង់ប្រាក់បែបណានោះទេ មុនសម្រេចចិត្តក៏ត្រូវតែសិក្សាលម្អិតពីលទ្ធភាពឱ្យបានច្បាស់។

អ្នកជំនាញនៅក្នុងវិស័យមួយនេះបានរំឮកថា គន្លឹះចម្បងដូចដែលបានលើកឡើងខាងលើនេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយនោះទេ ដែលវានៅមានចំណុច​ជាច្រើនទៀត​ដែលអ្នកទិញអចលនទ្រព្យ​គួ​រគិតគូរឱ្យ​បានច្បាស់លាស់មុននឹង​សម្រេច​ទិញ​គម្រោង​អចលនទ្រព្យ​ ជាពិសេស​នៅក្នុងដំណាក់​កាល​នៃស្ថានភាពមិនទាន់ច្បាស់លាស់​ដូច​នៅពេល​បច្ចុប្បន្ននេះ ជាក់ស្ដែង​ ក្នុងរយៈ​ពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ​គេឃើញ​មានគម្រោងអចលនទ្រព្យមួយ​ចំនួន​ដែលពលរដ្ឋ​បានទិញ តែមិនមានការអភិវឌ្ឍ ឬមិនមានប្លង់​កម្មសិទ្ធិផ្ដល់​ជូននោះឡើយ រហូតធ្វើឱ្យអតិថិជន​ផ្ទុះការតវ៉ា​ជា​បន្តបន្ទាប់ ។

អ្នកនាង​ គឹម គិន​កេសា អគ្គនាយិការង​នៃក្រុមហ៊ុន ​CBRE Cambodia បានលើកឡើងផងដែរថា នៅក្នុ​ងបរិបទនេះ អ្នកវិនិយោគ​​ត្រូវ​មានការ​ប្រុង​ប្រយ័ត្នខ្ពស់ចំពោះការ​វិនិយោគលើ​អចលនទ្រព្យ​ ហើយ​រឹត​តែមិនគួរ​យកលុយធនាគារ ​ឬលុយ​ដែលនាំឱ្យកើតការ​ប្រាក់មកវិនិយោគក្នុងវិស័យ​អចលនទ្រព្យ​នោះទេ ប៉ុន្តែ​វាក៏ជាឱកាស​សម្រាប់​អ្នកមានទុនគ្រប់គ្រាន់​​ក្នុងការ​បណ្ដាក់ទុនវិនិយោគ​ យ៉ាងណាក៏ដោយ ការ​វិនិយោ​គ​​ក៏​ត្រូវតែ​ប្រុងប្រយ័ត្នខ្ពស់ដដែល​មុននឹ​ងបណ្ដាក់​ទុន​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន