៥ខែ​ដើមឆ្នាំ២០២៤​ កម្ពុជា​ទទួលបានការវិនិយោគ ​១៤៧គម្រោង​ មានទឹកប្រាក់​ជាង​ ២៧០០​លានដុល្លា​រអាមេរិក​

ភ្នំពេញ ៖ គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា ២០២៤​នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគដែល​ចុះបញ្ជី​ក្នុង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ចំនួន​១៤៧ម្រោង មានទឹកប្រាក់​វិនិ​យោគ​សរុប​ ប្រមាណ២៧០០​លានដុល្លារ​អាមេរិក ។ នេះបើតាម​ប្រសាសន៍​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករ​ដ្ឋ​មន្ត្រីនៃ​ព្រះ​រា​ជាណា​ច​ក្រ​ក​ម្ពុជា​ថ្លែ​​​ង​ក្នុង​ពិធីសំណេះសំណាល​ជា​មួយ​ពលរដ្ឋ​ និងពលករ​កូរ៉េ កាលពីពេលថ្មីៗនេះ ។​

សម្ដេចធិបតី​បានមានប្រសាសន៍ថា​ នេះគឺជា​លទ្ធផល​ដែលបានមកពីកា​រដើរទាក់ម៉ូយ​របស់​សម្ដេច ​​និងមន្ត្រី​ជាន់ខ្ពស់​ផ្សេងៗទៀត ហើយលទ្ធផល​នេះ​​ក៏មិនទាន់គិត​ចាប់តាំងពីការ​កកើត​រាជរដ្ឋាភិបាល​ថ្មីក្នុងអំឡុ​​ងខែ​សីហា ឆ្នាំ២០២៣​នោះដែរ ពោលគឺគិតពី​ខែមករា ដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ ។

សម្ដេចធិបតី​បាន​បន្តថា​ នៅក្នុងដំណើរ​ទស្សនកិច្ចរបស់​សម្ដេច​នៅក្នុងប្រទេស​កូរ៉េ រយៈ​ពេលប៉ុន្មានថ្ងៃនេះ ក៏​បានជួបជាមួយ​ក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយ​ឃើញថា​កូរ៉េ​បាន​ចាប់​អារម្មណ៍​លើ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ ដូច្នេះ នៅពេលខាងមុខនេះ កម្ពុជា​នឹងទទួលបានការ​វិនិយោគ​របស់កូរ៉េ​បន្ថែម​ ។​

ឯកឧត្តម តាន់ ហ្សង់​ហ្វ្រង់​ស័រ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជា​​គ្រោងនឹង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ ​ដោយផ្ដោតលើតែ​វិនិ​យោគិ​ន​កូរ៉េ​​ប៉ុណ្ណោះ ។ ការ​បង្កើត​តំបន់សេដ្ឋកិច្ច​នេះ នឹង​សម្រួល​ដល់​ការ​វិនិយោគពី​ប្រទេសកូរ៉េ​មកកាន់​កម្ពុជា​បានច្រើន ហើយក៏អាច​ទាក់ទាញ​វិនិយោគិនពីបណ្តាប្រទេសដទៃចូលមក​វិនិយោគ​នៅ​កម្ពុ​ជា​កាន់តែច្រើនផងដែរ ។

​ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស​នេះ កម្ពុជា​ក៏បាន​ជំរុញឱ្យ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ផ្ដោតលើ​វិនិយោគិន​ជប៉ុន និង​វិនិយោគិន​ចិន ពោលគឺបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ផ្ដោតលើ​វិនិយោ​គិ​នមកពីប្រទេស​មួយៗ​តែម្ដង ដែលនឹង​ធ្វើឱ្យវិនិយោគិន​ប្រទេស​នោះ មានភាពងាយស្រួល​ជាងមុន​ ។​

យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបង្ហាញឱ្យឃើញថា ក្នុង​រយៈពេល​៤ខែកន្លងទៅនេះ មានគម្រោង​វិនិយោគិនមួយចំនួន​មានទីតាំង​នៅ​​ក្នុងតំបន់សេដ្ឋកិច្ច​ ជាពិសេស​គម្រោង​វិនិ​យោគលើវិស័យឧស្សាហកម្ម​និង​មួយចំនួនទៀត​នៅក្រៅ​តំបន់សេដ្ឋកិច្ច​ពិសេស​ ក្នុងនោះ​ក៏ឃើញគម្រោង​វិនិយោគ​ធំមួយ​បាន​បន្ថែមទុន​វិនិយោគ​របស់ខ្លួន​បន្ថែម​ទៀត គឺរោងចក្រ​ផលិត​សំបក​​កង់​យានយន្ត​នៅខេត្តស្វាយរៀង ដែលគម្រោងនេះ​នឹង​ជួយ​ផ្ដល់ឱកាស​ការងារ​ជាច្រើនដល់​ប្រជាពលរដ្ឋ​និង​ជួយ​រក្សាតម្លៃ​កៅស៊ូរបស់កម្ពុជា​ឱ្យ​មានស្ថិរភាព​លើ​ទីផ្សារ​បានមួយ​កម្រិត​​ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក