រដ្ឋមន្ត្រីក្រសួង​ដែនដី ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍​ទៅសិក្សានៅក្រៅប្រទេ​ស ប្រឹង​ក្រេបយក​ចំណេះដឹងពី​ក្រៅ​ យកមកអភិវឌ្ឍន៍សង្គមជាតិឱ្យរីក​ចម្រើន​

ភ្នំពេញ ៖ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងពីក្រៅប្រទេសវិលមកអភិវឌ្ឍន៍សង្គមជាតិដើម្បីអនាគតប្រទេសជាតិកាន់តែរឹងមាំ ។​

ការណែនាំរបស់ឯកឧត្តម​ ត្រូវបានធ្វើឡើងនៅក្នុងពេលទទួលជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍ទៅសិក្សា​ក្រៅប្រទេស​ចំនួន ១៤៤​នាក់ ដែលគ្រោ​ង​នឹង​ទៅសិក្សា​តាមបណ្ដាប្រទេស​ជាច្រើន កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ។

នៅក្នុងឱកាស​នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីការចូលរួមត្រេកអរជាមួយនិស្សិតជ័យលាភីទាំង ១៤៤រូបដែលបានទទួលអាហារូបករណ៍ទៅសិក្សាតាមបណ្ដាប្រទេសជាច្រើននាពេលនេះ​ ដែលនេះគឺជាជោគជ័យមួយដ៏ធំធេងក្នុងជីវិតសំរាប់និស្សិតជ័យលាភីទាំងអស់ ហើយក៏ជាឱកាស​ដ៏ធំក្នុងការស្គាល់ខ្លួនឯងឱ្យបានច្បាស់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ការស្គាល់ខ្លួនឯងបានកាន់តែច្បាស់ គឺធ្វើឱ្យទំនាក់ទំនងជាមួយគ្រួសារ មិត្តភ័ក្កិ និងទំនាក់ទំនងក្នុងសង្គមកាន់តែមានភាពទូលំទូលាយ និងងាយស្រួលជាងមុន។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីការប៉ះទង្គិចគ្នាដែលបង្កឡើងដោយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជាដោយមិនគោរពច្បាប់អន្តរជាតិ ហើយនេះគឺជាសោកនាដកម្មមួយសម្រាប់កម្ពុជា ប៉ុន្តែយើងទាំងអស់គ្នាត្រូវក្រោកឈររឹងប៉ឹងឡើង ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហើយត្រូវរៀនរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ ។

ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នេះជាពេលវេលាដ៏ល្អសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពខ្លួនឯងអោយបានរឹងមាំ រួមសាមគ្គីគ្នាគាំទ្រ និងបង្កើនការផលិតក្នុងស្រុក បង្កើនការធ្វើកសិកម្មប្រកបដោយភាពសំបូរបែបហើយឆ្លើយតបទៅនឹងគុណតម្លៃនៃផលិតផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដោយឡែក សំរាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងត្រូវចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងពីការរៀបចំដែនដី ការគូរប្លង់ស្អាត មកជាការរៀបចំទីក្រុង ទីប្រជុំជនដែលមានជីវិតរស់រវើកដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា និស្សិតជ័យលាភីដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥ នេះ រួមមាន : អាហារូបករណ៍ប្រទេសរុស្ស៊ី ចំនួន ១២រូប, អាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ចំនួន ១៦រូប, អាហារូបករណ៍រដ្ឋាភិបាលចិន ចំនួន ១៨រូប, អាហារូបករណ៍ JDS+MEXT ចំនួន ២៧រូប, អាហារូបករណ៍រដ្ឋាភិបាលឆេក ចំនួន ១៣រូប, អាហារូបករណ៍រដ្ឋាភិបាលបារាំង ចំនួន ១១រូប, អាហារូបករណ៍ប្រទេសអៀរឡង់ ចំនួន ៣រូប, និងអាហារូបករណ៍សាធារណរដ្ឋកូរ៉េ ចំនួន ៤៤រូប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

Leave a Reply

Your email address will not be published.Required fields are marked *