អ៊ីរ៉ាក់ ហាមឃាត់ធនាគារក្នុងស្រុកចំនួន ៨ ពីការប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា អ៊ីរ៉ាក់បានហាមឃាត់ធនាគារពាណិជ្ជក្នុងស្រុកចំនួន ៨ ពីការចូលរួមក្នុងប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក ដើម្បីកាត់បន្ថយការក្លែងបន្លំ ការលាងលុយកខ្វក់ និងការប្រើប្រាស់រូបិយប័ណ្ណអាម៉េរិកខុសច្បាប់ផ្សេងទៀតប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីរតនាគារកំពូលរបស់សហរដ្ឋអាម៉េរិក។

ទន្ទឹមនឹងនេះ ប្រាក់ដុល្លារអាម៉េរិក គឺជាប្រភពសំខាន់នៃរូបិយប័ណ្ណរឹងនៅក្នុងអ៊ីរ៉ាក់ដែលពឹងផ្អែកលើការនាំចូល ប៉ុន្តែធនាគារទាំងនោះត្រូវបានហាមឃាត់ពីការដេញថ្លៃប្រាក់ដុល្លារប្រចាំថ្ងៃរបស់ធនាគារកណ្តាលអ៊ីរ៉ាក់ដើម្បីផ្តោតសំខាន់លើយុទ្ធនាការរបស់អាម៉េរិកប្រឆាំងនឹងការរត់ពន្ធលុយទៅកាន់ប្រទេសអ៊ីរ៉ង់។

ក្នុងនាមជាសម្ព័ន្ធមិត្តដ៏កម្រមួយរបស់សហរដ្ឋអាម៉េរិក អ៊ីរ៉ង់មានទុនបម្រុងជាង ១០០ ពាន់លានដុល្លារដែលមើលខុសត្រូវដោយសហរដ្ឋអាម៉េរិក ហើយអ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងលើសុច្ឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាថា លទ្ធភាពទទួលបានប្រេង និងហិរញ្ញវត្ថុមិនត្រូវបានរារាំង។ ស្របពេលនេះដែរ ធនាគារដែលត្រូវបានហាមឃាត់រួមមាន៖ Ahsur International Bank for Investment, Investment Bank of Iraq, Union Bank of Iraq, Kurdistan International Islamic Bank for Investment and Development, Al Huda Bank, Al Janoob Islamic Bank for Investment and Finance, Arabia Islamic Bank, និង Hammurabi Commercial Bank ។

ប្រធានសមាគមធនាគារឯកជនរបស់អ៊ីរ៉ាក់ ដែលតំណាងឱ្យធនាគារដែលពាក់ព័ន្ធទាំងនោះមិនបានឆ្លើយតបភ្លាមៗ ឬមានការអត្ថាធិប្បាយនោះទេ។

អ្នកនាំពាក្យរតនាគារអាម៉េរិកបាននិយាយថា ពួកគេសូមសរសើរដល់ការបន្តអនុវត្តដោយធនាគារកណ្តាលអ៊ីរ៉ាក់ដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុអ៊ីរ៉ាក់ពីការរំលោភបំពាន ដែលនាំឱ្យធនាគារអ៊ីរ៉ាក់មានទំនាក់ទំនងហិរញ្ញវត្ថុអន្តរជាតិ។ នៅខែកក្កដា ឆ្នាំ២០២៣ អ៊ីរ៉ាក់បានហាមឃាត់ធនាគារចំនួន ១៤ មិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារ ដែលជាផ្នែកមួយនៃការបង្ក្រាបកាន់តែទូលំទូលាយលើការរត់ពន្ធប្រាក់ដុល្លារទៅកាន់អ៊ីរ៉ង់តាមរយៈប្រព័ន្ធធនាគារអ៊ីរ៉ាក់។ ការ​សម្រេច​ចិត្ត​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​ក្រុង​វ៉ាស៊ីនតោន។ យ៉ាងណាមិញ ធនាគារដែលត្រូវបានហាមឃាត់ពីប្រតិបត្តិការប្រាក់ដុល្លារទាំងនោះ ត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការក្នុងរូបិយប័ណ្ណផ្សេងទៀត។

កាលពីសប្តាហ៍មុន មន្ត្រីដាក់ទណ្ឌកម្មកំពូលរបស់រតនាគារជាតិសហរដ្ឋអាម៉េរិក លោក Brian Nelson បានជួបជាមួយនឹងមន្ត្រីកំពូលអ៊ីរ៉ាក់នៅទីក្រុងបាកដាដ ដោយពិភាក្សាអំពីរបៀបការពារប្រព័ន្ធហិរញ្ញវត្ថុអ៊ីរ៉ាក់ និងអន្តរជាតិពីឧក្រិដ្ឋជន ក៏ដូចជាភេរវករ។ ក្នុងអំឡុងដំណើរទស្សនកិច្ច រតនាគារអាម៉េរិកបានប្រកាសចំណាត់ការប្រឆាំងនឹងធនាគារ Al-Huda ដោយចោទប្រកាន់ធនាគារនេះជាប់ពាក់ព័ន្ធក្នុងការបង្វែរប្រាក់រាប់ពាន់លានដុល្លារទៅកាន់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនរំពឹងថា អ៊ីរ៉ាក់នឹងធ្វើបន្ថែមទៀត ដើម្បីជួយទប់ទល់នឹងក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីការសម្លាប់ទាហានអាម៉េរិកចំនួន ៣​ នាក់។

បច្ចុប្បន្ននេះ រដ្ឋាភិបាលអ៊ីរ៉ាក់ឡើងកាន់អំណាចដោយមានការគាំទ្រពីភាគីដ៏មានអំណាចដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធដែលមានផលប្រយោជន៍នៅក្នុងសេដ្ឋកិច្ចក្រៅផ្លូវការខ្ពស់របស់អ៊ីរ៉ាក់ រួមទាំងវិស័យហិរញ្ញវត្ថុដែលត្រូវបានគេមើលឃើញថាជាចំណុចក្តៅនៃការលាងលុយកខ្វក់។ យ៉ាងណាមិញ បណ្តាមន្ត្រីលោកខាងលិចបានសរសើរកិច្ចសហប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani ឆ្ពោះទៅរកការកែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសំដៅទប់ស្កាត់លទ្ធភាពរបស់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងការទទួលបានប្រាក់ដុល្លារ និងនាំសេដ្ឋកិច្ចអ៊ីរ៉ាក់ឱ្យស្របតាមស្តង់ដារអន្តរជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី