លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការប្រចាំថ្ងៃរបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនតាមរយៈការចាប់យកបច្ចេកវិទ្យាថ្មីៗ។

សម្រាប់អាជីវកម្មក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងសង្គ្រាមនេះទៀតសោត កាន់តែ​មាន​ភាពចាំបាច់ក្នុងការចាប់យកឌីជីថល ដើម្បីជំរុញអាជីវកម្មរបស់ខ្លួន។ ដោយមើលឃើញពីបញ្ហានេះ ទើបក្រសួងពាណិជ្ជកម្មកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍន៍ (APCICT) សហការ​ជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជាអាស៊ាន ក្នុងការរៀបចំ “កម្មវិធីកសាងសមត្ថភាព​លើការផ្លាស់​ប្តូរឌីជីថលសម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា”។

ក្រោយការបណ្ដុះបណ្ដាលរយៈ៤ថ្ងៃទៅលើសហគ្រិនស្រ្តី លោកស្រី យូ​ បូរី ដែលជាអនុប្រធានសមា​គមសហគ្រិនវ័យក្មេងកម្ពុជា និងជា​អ្នករៀបចំកម្មវិធីខាងលើដែរបានឱ្យដឹងថា ការបណ្ដុះ​បណ្ដាល​បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា។

បើតាមលោកស្រី នៅក្នុងវគ្គបណ្ដុះបណ្ដាលនោះ សហគ្រិនស្ត្រីចំនួន ៦៦នាក់ បានរៀនសូត្រច្រើនអំពីការប្រើប្រាស់ឌីជីថលក្នុងការធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce) ដែលរួម​បញ្ចូលទាំងការគ្រប់គ្រង់អាជីវកម្ម ជំនួញ និងការគ្រប់គ្រងទីផ្សារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វគ្គនេះត្រូវបានបណ្ដុះបណ្ដាលដោយគ្រូបង្គោលដែលឆ្នើម និងមានបទពិសោធន៍ ច្រើនឆ្នាំលើការធ្វើអាជីវកម្មអនឡាញផងដែរ។

លោកស្រីបន្តរៀបរាប់ថា៖

«អ្វីដែលខុសពីវគ្គផ្សេងគឺ វគ្គនេះមានបង្រៀនអំពីការវិភាគទិន្នន័យ​ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការសម្រេចចិត្ត​ធ្វើផែនការ​អាជីវកម្ម។ ក្រៅពីនោះក៏មានបង្រៀនទាក់ទងនឹងការការពារហានិភ័យ ការគ្រប់គ្រងហានិភ័យ និងការធ្វើឱ្យមុខរបរមានភាពរឹងមុំា»។

គួរបញ្ជាក់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះក៏ដោយសារតែ ភាគីពាក់ព័ន្ធចង់ជំរុញ​ភាពស្មើគ្នានៃយេនឌ័រក្នុងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព ខណៈស្ត្រីភាគច្រើនតែងជួបប្រទះនូវ​បញ្ហានានាក្នុងការចាប់យកឱកាសអភិវឌ្ឍន៍ខ្លួន។

រីឯប្រព័ន្ធឌីជីថល នឹងអាចជួយពួកគេបានតាមរយៈការផ្សារភ្ជាប់ពួកគេទៅកាន់ទីផ្សារ និងអាចទទួល​បាន​​សេវាហិរញ្ញវត្ថុជាដើម។ ការរួមបញ្ចូលនូវប្រព័ន្ធឌីជីថលទៅក្នុងផែនការអាជីវកម្ម​របស់សហគ្រិន​ស្ត្រី ក៏ជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមុំា ប្រកបដោយបរិយាបន្ន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី