ត្រីមាស​ទី​១​ឆ្នាំ២០២៤កម្ពុជា​រកចំណូល​បានជា​ង​១​២​៣​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានបង្ហាញថា​ ​ក្នុងរយៈពេល ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ២០២៤នេះ​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ១​៦​៦​ ​៤​៥​១​ ​តោន​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​ថយ​ចុះ​បន្តិច​ពី​ចំនួន​ ​១​៧​៦​ ៥​៨​១​ ​តោន​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​របាយការណ៍បានបង្ហាញថា ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មីនា កម្ពុជា​រកចំណូល​បាន​ជាង​ ​១​២​៣​.​៦​ ​លាន​ដុល្លារ​ពី​ ​ធ្លាក់ចុះ​១​,​៩​ ​ភាគរយ​ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ មានទំហំ ​១​២​៦​លាន​ដុល្លារ​។​

អង្ករ​ដែល​បាន​នាំចេញ​រួម​មាន​ ​អង្ករ​ក្រអូប​ ​អង្ករ​ស​គ្រាប់​វែង​ ​អង្ករ​ចំហុយ​ ​និង​អង្ករ​សរីរាង្គ​ ​ដោយ​អង្ករ​ក្រអូប​បានរួមចំណែកដល់ការនាំចេញ​ចំនួនជាង ​៨​១​ ​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​។​

​របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​អង្ករ​កម្ពុជា​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ ​និង​តំបន់​ចំនួន​៥​៦​ ​ជុំវិញ​ពិភពលោក​ ក្រោមការនាំចេញពី​ក្រុមហ៊ុនចំនួន​៤​៦​ ​ខណៈដែល​ប្រទេស​ទិញ​អង្ករ​សំខាន់​ៗ​របស់​កម្ពុជា​រួម​មាន​ សហភាព​អឺរ៉ុប​ ​ប្រទេស​ចិន​ ​និង​ប្រទេស​សមាជិក​អា​ស៊ាន​។​

​របាយការណ៍​បាន​បន្ត​ថា​ ​ប្រទេស​ចិន​នៅតែ​ជា​អ្នកទិញ​អង្ករ​នាំមុខ​គេ​របស់​កម្ពុជា​ ​ដោយ​បាន​ទិញ​អង្ករ​ចំនួន​ ​៤​៣​ ​០​៣​៩​ ​តោន​ ​ឬ​ ​២​៥​,​៨​ ​ភាគរយ​នៃ​ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ទីមួយ​។​ ​ទន្ទឹម​នឹង​នេះ​ ​កម្ពុជា​រកចំណូល​បាន​ប្រមាណ​ ​៦​០​០​ ​លាន​ដុល្លារ​ ​ពី​ការនាំចេញ​ស្រូវ​ប្រមាណ​ជាង​ ​២​,​២​២​ ​លាន​តោន​ ​ក្នុងរយៈពេល​បី​ខែ​។​

​សូមរំលឹកថា ក្នុង​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង​ ៦​៥​៦​ ០​០​០​តោន​ ​ដោយ​រកចំណូល​បាន​៤​៦​៦​លាន​ដុល្លារ​ ​កើន​ឡើង​៣​ភាគរយ​ក្នុង​បរិមាណ ​និង​១​៣​ភាគរយ​ជា​តម្លៃ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​ ជាមួយគ្នានេះ ​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំចេញ​​អង្ករ​ឱ្យ​បាន​យ៉ាងហោចណាស់​មួយលាន​តោន​នៅ​ឆ្នាំ​២​០​២​៥​។​

អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង លោក អន សុវណ្ណមុន្នី បានឱ្យដឹងថា ឆ្នាំនេះប្រជាកសិករបានផុសផុលក្នុងការធ្វើស្រូវប្រាំង ដែលមានចំនួនរហូតដល់ ៦ម៉ឺន ៤៥៥៦ហិកតា ដោយសារតែនៅក្នុងឆ្នាំនេះ ស្រូវមានតម្លៃទីផ្សារល្អ តម្លៃស្រូវមានការកើនឡើងជាងឆ្នាំមុនៗ អាចលក់ចេញក្នុងតម្លៃចាប់ពី១,០០០ ទៅ១,៤០០រៀលក្នុង១គីឡូក្រាម ។ កត្តានេះ បានជំរុញឱ្យប្រជាកសិករព្យាយាមដាំដុះច្រើន ដែលក្នុងផែនការផលិតត្រឹមតែជាង២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែប្រជាកសិករផលិតដល់ជាង៦ម៉ឺនហិកតា លើសផែនការរហូតដល់ប្រមាណ៣០០ភាគរយ ខណៈដែលកាលពីឆ្នាំមុន កសិករដាំដុះត្រឹមតែប្រមាណជិត៤ម៉ឺនហិកតាប៉ុណ្ណោះ ។

សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ ក៏ដូចជាអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗសម្រាប់ការកែច្នៃ ការបង្កើនសេវាគាំទ្រ ការធ្វើឱ្យប្រសើរឡើងនូវខ្សែចង្វាក់ផលិតកម្មគ្រាប់ពូជ ការពង្រឹងសមត្ថភាពកសិករ សមាជិកសហគមន៍ វិស័យឯកជន តាមរយ:ការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេស ការងារស្រាវជ្រាវ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការអនុវត្ត CamGAP, GMP និងការអនុវត្តអនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាការរៀបចំចងក្រងឯកសារបច្ចេកទេសដំណាំស្រូវ រួមទាំងការធ្វើទំនើបកម្មកសិកម្មជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក