ប្រព័ន្ធធនាគារនៅកម្ពុជា រក្សាបាននូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិន

ភ្នំពេញ ៖​ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបាននូវភាពធន់ ភាពរឹងមាំ និងជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិន ជាពិសេស វិស័យធនាគារ និងហិរញ្ញវត្ថុ នេះ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ខ្លួនចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់ និងទាន់ពេលជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់មកលើប្រពន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារ រក្សាបាននូវភាពធន់ ភាពរឹងមាំ និងជំនឿទុកចិត្តរបស់សាធារណជន ព្រមទាំងវិនិយោគិន។

ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគាពាណិជ្ជ ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣​ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ១១៤​ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨។ នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ២០២៣ របស់ធនាគារនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។

របាយការណ៍បានទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,០% ដល់ ៣៤៥,១ ទ្រីលានរៀល (៨៤,៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជន បានកើនឡើង ៥,០% ដល់ ២៣៦,២ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៣,៩% ដល់ ១៩៧,២ ទ្រីលានរៀល (៤៨,៣ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ៥,៣% ដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ ប៊ីលានដុល្លារអាមេរិក)។

ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីតាមរយៈកំណើនឥណទាននិងប្រាក់បញ្ញើ ដោយក្នុងនោះ ចំនួនគណនីប្រាក់បញ្ញើអតិថិជន និងគណនីឥណទានអតិថិជនកើនឡើងដល់ ១៩,២ លានគណនី និង ៣,៩ លានគណនី រៀងគ្នា។ បណ្តាញប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានពង្រីកដល់ ២ ៧៤២ ទីតាំង ហើយចំនួនម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវតិ្ត (ATM) បានកើនឡើងដល់ ៥ ៦២៤ និងម៉ាស៊ីន POS កើនឡើង ៣៦ ៧៩៦ ដែលធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងទូលំទូលាយជាងមុន។

ស្ថិតក្នុងយុគសម័យឌីជីថល ក៏ដូចជាស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការសេដ្ឋកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តនិងជំរុញនវានុវត្តន៍នៃប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ដើម្បីធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ទន្ទឹមនេះ ទំនើបកម្មនៃប្រព័ន្ធទូទាត់សងប្រាក់ក៏បង្កលក្ខណៈងាយស្រួលដល់សាធារណជន និងជួយជំរុញឱ្យមានការទូទាត់តាមប្រព័ន្ធឌីជីថល ក៏ដូចជា ការប្រើប្រាស់បណ្ណឥណពន្ធនិងបណ្ណប្រតិបត្តិការហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានឆ្លុះបញ្ចាំងពីការកើនឡើងនូវជំនឿទុកចិត្តរបស់សាធារណជនមកប្រព័ន្ធធនាគារនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ក្នុងរបាយការណ៍ខាងលើថា ធនាគារជាតិនៃកម្ពុជា បន្តពង្រឹងភាពធន់ និងធានាវឌ្ឍនភាពនៃប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញវិធានការម៉ាក្រូប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ។ ទន្ទឹមនេះ ការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានពង្រឹងជាប្រចាំ ដោយឈរគោលការណ៍នៃការត្រួតពិនិត្យផ្អែកលើហានិភ័យនិងទស្សនៈអនាគត ការធ្វើស្ត្រេសតេស្ត ការជួបប្រជុំជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងការចុះត្រួតពិនិត្យដល់ទីកន្លែង ដើម្បីតាមដាននិងវាយតម្លៃពីភាពរឹងមាំ និងកម្រិតនៃការអនុលោមតាមច្បាប់និងបទប្បញ្ញតិ្ត។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញការអនុគ្រោះផ្នែកបទប្បញ្ញត្តិមួយចំនួន ដើម្បីរួមចំណែកគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ដែលទើបនឹងងើបចេញពីវិបត្តិកូវីដ១៩។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា កំពុងរៀបចំប្រកាសថ្មីៗទៀត ស្របតាមការវិវឌ្ឍនៃទីផ្សារហិរញ្ញវត្ថុក្នុងនិងក្រៅប្រទេស និងស្តង់ដារត្រួតពិនិត្យអន្តរជាតិ ជាពិសេស ស្តង់ដារបាសែល។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះ ថា ក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ និងឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។

គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃ ផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លាន គណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦ លានគណនី។  នេះបើយោងតាមរបាយការណ៍ ដែលលើកឡើងដោយ លោក រ័ត្ន សោភ័ណ។

លោក​ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងបន្តថា សក្ខីភាពនេះបានបញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ សូមជម្រាបជូនដែរថា វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន។

លោក រ័ត្ន សោភ័ណ បានឱ្យដឹងទៀតថា សមាគមធនាគារនៅកម្ពុជា បាននិងកំពុងបន្តចូលរួមយ៉ាងសកម្ម ក្នុងបេសកម្មបម្រើសមាជិករបស់ខ្លួន វិស័យធនាគារទាំងមូល និងចូលរួមកិច្ចសន្ទនា នានាជាមួយដៃគូរពាក់ព័ន្ធទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ដល់វិស័យ និងជាផលប្រយោជន៍សមូហភាពរបស់សមាជិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក