គ្រូបង្គោលផ្នែកកសិកម្ម ជាទីប្រឹក្សាដ៏ជិតស្និទ្ធរបស់កសិករក្នុងសហគមន៍  

សហគមន៍កសិកម្ម ជាការចងក្រងបងប្អូនប្រជាកសិករដែលមានដីដាំដុះដំណាំ មិនថាលើដីទំហំតូច ឬធំនោះទេ ដើម្បីប្រមូលផ្ដុំគ្នាជាក្រុមមួយដែលអាចចែករំលែកចំណេះដឹងកសិកម្ម រួមគ្នាដោះស្រាយបញ្ហា ក៏ដូចជារកទីផ្សារផងដែរ។ ក្នុងនោះ តួនាទីជាគ្រូបង្គោលនៅក្នុងសហគមន៍ ជាអ្នកប្រឹក្សាចែករំលែកចំណេះដឹង និងធ្វើជាគំរូដល់បងប្អូនកសិករ។

ជាក់ស្ដែង លោក ស្ងួន ទូច ជាគ្រូបង្គោល និងជាគណកម្មការសហគមន៍កសិកម្ម គុណវុឌ្ឍិល្បើក ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានប្រាប់ឱ្យដឹងថា តួនាទីជាគ្រូបង្គោលនេះ លោកបានទទួលការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសកសិកម្ម មិនថាការជ្រើសរើសពូជ ការដាំ ការផលិតជីសរីរាង្គ និងការស្រោចស្រពនោះទេ ដើម្បីយកមកអនុវត្តធ្វើជាគំរូ និងចែករំលែកបន្តដល់បងប្អូនកសិករក្នុងភូមិ។

លោកបញ្ជាក់ថា ៖

«ជាគ្រូបង្គោលប្រចាំសហគមន៍ ខ្ញុំបានទទួលការបណ្ដុះបណ្ដាលបច្ចេកទេសដាំបន្លែ​ពីអង្គការ Helen Keller ដែលមានតាំងពីការធ្វើប្រព័ន្ធទុយោទឹក គ្របតង់ និងបណ្ដុះកូន ដើម្បីយកមកចែករំលែកបន្តដល់កសិករក្នុងសហគមន៍ ហើយក្រោយពីវគ្គបណ្ដុះបណ្ដាល និងមានចំណេះដឹងកសិកម្មច្រើនមក ខ្ញុំយកមកចែករំលែកដល់កសិកររបស់ខ្ញុំ ហើយខ្លួនខ្ញុំក៏បានអនុវត្តទៅជោគជ័យច្រើន ក៏បានយកបទពិសោធនេះចែករំលែកដែរ ដែលគាត់ណាដែលមានចំណាប់អារម្មណ៍ដាំដុះបន្លែណា ខ្ញុំណែនាំឱ្យគាត់ដាំ ទាំងផែនការផ្សេងៗ»។

លោកបន្ថែមថា ៖

«ពាក់ព័ន្ធនឹងបច្ចេកទេសដែលយើងចែករំលែក ទីមួយយើងឱ្យជ្រើសរើសពូជ ពូជណាដែលល្អ ទីផ្សារគេនិយមប្រើ ឯទុយោទឹកត្រូវប្រើទុយោតំណក់ដែលងាយស្រួលប្រើ និងមិនខ្ជះខ្ជាយទឹក។ យើងក៏បានណែនាំឱ្យពូកគាត់ធ្វើជារោងបណ្ដុះកូន លាយល្បាយដីបណ្ដុះកូន ដោយប្រើធ្យូងអង្កាម លាមកសត្វពុកផុយ និងដីដំបូកយកមកលាយគ្នាគិតជាភាគរយឱ្យគាត់បណ្ដុះកូន។ បន្ទាប់មក យើងឱ្យគាត់រៀបចំធ្វើជីកំប៉ុសិ៍ ដោយយកលាមកគោ លាយជាមួយដើមរុក្ខជាតិចិញ្ច្រាំ រួចគ្របឱ្យជិត លុះក្លាយជាជីយកមកដាក់ទ្រាប់បាតមុនដាំ ដើម្បីធ្វើឱ្យបន្លែកាន់តែលូតលាស់បានល្អ»។

លោកបានបញ្ជាក់ទៀតថា ៖

«ពាក់ព័ន្ធនឹងការប្រើប្រាស់ជីនេះដែរ ភាគច្រើនយើងប្រើជាប្រភេទកាកសំណល់ ដូចជា ធ្យូងអង្កាម និងលាមកគោ ដើម្បីរៀបមុនលើករងទ្រាប់បាតវាជាមុន បន្ទាប់មកយើងក៏ណែនាំពួកគាត់ឱ្យផលិតជីកំប៉ុសិ៍ ដោយយកលាមកគោច្រកថង់ ដាក់ត្រាំទឹក ហើយយកទឹកនោះមកស្រោចតាមគល់តាមរយៈទុយោតំណក់ទឹក។ នេះជាអ្វីដែលគ្រូបង្គោលខាងលើបានលើកឡើង»។

ចំពោះការដាំដុះបន្លែតាមបច្ចកទេសនេះដែរ លោក ស្ងួន ទូច បានរៀបរាប់ទៀតថា វាមានផលចំណេញ ពោលគឺចំណេញក្នុងភាគរយខ្ពស់មែនទែន ព្រោះកសិករមិនមានប្រើជីដែលដាក់លក់នៅលើទីផ្សារនោះទេ ពោលគឺកសិករប្រើជីដែលបង្កើតឡើងដោយខ្លួនឯង គ្មានសារធាតិគីមី ហើយអាចទទួលបានទិន្នផលខ្ពស់ ប្រកបដោយសុវត្ថិភាពទាំងសមាជិកក្នុងគ្រួសារ ទាំងអតិថិជនដែលទិញយកទៅទទួលទាន។

គួរបញ្ជាក់ដែរថា ការបណ្ដុះបណ្ដាលចំណេះដឹងកសិកម្មនេះបានជួយសម្រួលដល់ជីវភាពបងប្អូនប្រជាកសិករក្នុងសហគមន៍បានច្រើន ព្រោះកាលពីដើមឡើយមានអ្នកចំណាកស្រុក ទៅធ្វើការសំណង់នៅតាមបណ្តាខេត្ត ប៉ុន្តែក្រោយពីទទួលបានការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញផ្នែកកសិកម្ម សមាជិកទាំង ២២គ្រួសារក្នុងសហគមន៍អាចមានលទ្ធភាពធ្វើកសិកម្ម ដាំបន្លែចម្រុះជុំវិញផ្ទះ ក៏អាចរកចំណូលចិញ្ចឹមគ្រួសារ និងមិនបាច់ទៅឆ្ងាយពីស្រុកភូមិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក