បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា តម្លៃប្រេងឆៅបានកើនឡើងប្រមាណ ២ ភាគរយ បន្ទាប់ពីធនាគារកណ្តាលអឺរ៉ុបបានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ខណៈដែល OPEC+ បានយល់ព្រមកាត់បន្ថយផលិតកម្មចំនួន ២,២ លានបារ៉ែលក្នុងមួយថ្ងៃដល់ឆ្នាំ២០២៥ ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) កើនឡើង ២ ភាគរយ ឬ ៧៥,៥៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក Brent កើនឡើង ១,៨៦ ភាគរយ ឬ ៧៨,៨៧ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងបានកើនឡើងតាំងពីថ្ងៃពុធសប្ដាហ៍មុនបន្ទាប់ពីប្រាក់បៀវត្សរ៍ឯកជនបានធ្លាក់ចុះខ្លាំង ដែលជំរុញឱ្យមានក្តីសង្ឃឹមថាធនាគារកណ្តាលអាម៉េរិក Fed នឹងកាត់បន្ថយអត្រាការប្រាក់។ ឥឡូវនេះ ការព្យាករណ៍បានកើនឡើងប្រហែល ៧០ ភាគរយដែលធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា ហើយអត្រាការប្រាក់ទាបនាំមកនូវក្តីសង្ឃឹមនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងតម្រូវការប្រេងកាន់តែខ្លាំង។
Tamas Varga អ្នកវិភាគប្រេង PVM លើកឡើងថា ទិន្នន័យប្រាក់បៀវត្សរ៍ឯកជនក្នុងខែឧសភាបង្ហាញពីការធ្លាក់ចុះនៃទីផ្សារការងារ ខណៈដែលភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានឡើងដល់កម្រិតខ្ពស់។ ទន្ទឹមនឹងនេះ ធនាគារកណ្តាលអ៊ឺរ៉ុបបានបន្តកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៩ ដែលកាតបន្ថយពី ៤ ភាគរយមកត្រឹម ៣,៧៥ ភាគរយ។ វាបានជំរុញឱ្យមានការរំពឹងទុករបស់អ្នកវិភាគថា ធនាគារកណ្តាលអាម៉េរិក Fed នឹងកាត់បន្ថយអត្រាការប្រាក់ដូចគ្នាដែរ។





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content