ចំណេះដឹងសំខាន់ៗពីហ្វូងសត្វបំផ្លាញដំណាំស្រូវ រុយស ដែលកសិករគួរយកចិត្តទុកដាក់

រុយស ជាពពួកសត្វល្អិតបំផ្លាញ ដែលជញ្ជក់រុក្ខរសពីស្លឹករុក្ខជាតិ ជាពិសេសដំណាំស្រូវ ធ្វើឱ្យស្លឹកប្រែទៅជាពណ៌លឿង និងរួញ។ ហេតុនេះកសិករ ក៏ដូចជាអ្នកដាំស្រូវផ្ទាល់ គួរយល់ដឹងពីចំណុចសំខាន់ៗរបស់រុយស ផលប៉ះពាល់ និងវិធានការកម្ចាត់សត្វចង្រៃទាំងនេះឱ្យបានខ្ជាប់ខ្ចួន។

រុយស ដែលបំផ្លាញដំណាំស្រូវមានវដ្ដជីវិតរយៈពេល ១៧ ទៅ ២៤ថ្ងៃ ដោយរុយ ស មួយក្បាលអាចពងបានចន្លោះពី ១០០ ទៅ ២០០ ពង ហើយរុយញីពងដាក់លើផ្ទៃស្លឹកផ្នែកខាងក្រោម រហូតដល់ពេល ២ថ្ងៃ វាក៏ចាប់ផ្ដើមញាស់។ ពងរុយមានទំហំតូចត្រឹម ០.២មីលីម៉ែត្រ មានពណ៌បៃតងលឿង ប្ដូរទៅជាបៃតងស្រាល ហើយសីតុណ្ហភាពសមស្របសម្រាប់សត្វល្អិតនេះរស់នៅ និងចេញសកម្មភាពបំផ្លាញគឺស្ថិតនៅចន្លោះ ៣០អង្សាសេ។

រុយស អាចបំផ្លាញដំណាំស្រូវដោយផ្ទាល់តាមរយៈការជញ្ជក់រុក្ខរសពីស្លឹកស្រូវ ពិសេសនៅពេលព្រឹក ដែលធ្វើឱ្យស្លឹកស្រូវប្រែទៅជាពណ៌លឿង និងរួញខូច។ វាមានសកម្មភាពបំផ្លាញខ្លាំងលើដំណាំស្រូវនៅក្នុងវគ្គលូតលាស់ និងបែកគុម្ព ដោយការបំផ្លាញរបស់វាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ចាប់ពី ៣០-៤០ក្បាលក្នុងមួយគុម្ព នោះទិន្នផលក៏អាចបាត់បង់ពី ២៣-៣១ភាគរយ ឬមានការបាត់បង់កាន់តែធ្ងន់ធ្ងរប្រសិនបើវាបំផ្លាញក្នុងដំណាក់កាលស្រូវចេញផ្កា។

សម្រាប់វិធីសាស្ត្រពិនិត្យវត្តមានរុយស កសិករត្រូវគោះស្លឹកស្រូវ រួចពិនិត្យមើលមានឃើញរុយសហើរ ឬទេ ហើយត្រូវមើលជាពិសេសនៅផ្នែកខាងក្រោមស្លឹក និងយកចិត្តទុកដាក់បំផុតនៅកំឡុងពេលស្រូវបែកគុម្ពដល់ចេញផ្កា។ ចំពោះទីតាំងស្រែដែលជិតចំការផ្សេងទៀតដូចជា ចំការត្របែក ដំឡូងមី និងសួនបន្លែនានា ត្រូវពិនិត្យឱ្យបានម៉ត់ចត់។ ក្រៅពីនេះ ស្រែដែលមានប្រើប្រាស់ជីអាសូតច្រើន ឬពូជស្រូវក្រអូប និងស្រូវដំណើប ក៏ជាកន្លែងដែលរុយសចូលចិត្តរសនៅដែរ។

ទន្ទឹមគ្នានេះដែរ កសិករអាចរកវិធានការគ្រប់គ្រង និងកម្ចាត់រុយស តាមរយៈការរកពូជស្រូវដែលធន់ជាមួយរុយស ដូចជា ពូជស្រូវដែលមានស្លឹកឈរត្រង់។ គេអាចស្ទូង ឬព្រោះឱ្យបានស្រុះគ្នា កុំឱ្យក្រាស់ពេក ការប្រើជីឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ប្រើអន្ទាក់ស្អិតពណ៌លឿងសម្រាប់ពិនិត្យវត្តមានរបស់រុយសដើម្បីអាចកម្ចាត់ទាន់ពេលវេលា។ ថែមពីលើនេះ កសិករក៏ត្រូវចុះត្រួតពិនិត្យស្រែជាប្រចាំយ៉ាងហោចណាស់ ២-៣ដងក្នុងមួយសប្ដាហ៍ សម្អាតស្មៅដែលជាជម្រកករុយសទាំងក្នុងស្រែ និងបរិវេណជុំវិញស្រែ។ ក្នុងករណីមានវត្តមានរុយសចន្លោះពី ៣០-៤០ក្បាលក្នុងមួយគុម្ព ត្រូវរកវិធានកម្ចាត់ ហើយបើមានការបំផ្លាញធ្ងន់ធ្ងរ ត្រូវបាញ់ថ្នាំកសិកម្ម តែជាថ្នាំដែលបានចុះបញ្ជីកាត្រឹមត្រូវ ដូចជា Acephate, Etofenprox, Buprofenzin, Abamectin, Imidacloprid, ឬ Thiamethoxam ហើយបាញ់នៅពេលព្រឹកចាប់ពីម៉ោង ៦-៩ព្រឹក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក