សិប្បកម្មខ្នាតតូចក្នុងស្រុក កំពុងកែច្នៃផ្លែល្ពៅទៅជានំស្រួយដាក់លក់នៅលើទីផ្សារ ជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋាន

ភ្នំពេញ ៖ សិប្បកម្មខ្នាតតូច និងមានលក្ខណៈជាគ្រួសារមួយ ស្ថិតនៅភូមិមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បាន និងកំពុងធ្វើការកែច្នៃផ្លែល្ពៅឱ្យទៅជានំស្រួយ ស្ងួត មានរសជាតិឆ្ងាញ់ សម្រាប់ដាក់លក់នៅលើទីផ្សារ ក្រោយពីបានមើលឃើញថា តម្លៃផ្លែល្ពៅស្រស់កាន់តែធ្លាក់ថ្លៃ និងជន់នៅលើទីផ្សារ។

លោក ទាវ រត្ន័កាលីន ជាម្ចាស់សិប្បកម្មកែច្នៃនំស្រួយខាងលើបានរៀបរាប់ប្រាប់ Apsara Tonight ឱ្យដឹងថា៖ នាំស្រួយដែលផលិតពីផ្លែល្ពៅនេះមានម៉ាកយីហោ Rosseka Ratha Brand ហើយដើមហេតុដំបូងនៃការឈានដល់ការបង្កើតជាសិប្បកម្ម​ផលិតនំល្ពៅស្រួយនេះឡើង គឺនៅពេលដែលមើលឃើញទិន្នផលផ្លែល្ពៅរបស់ក្រុមគ្រួសារ ក៏ដូចជាប្រជាកសិករក្នុងតំបន់ដែលដាំដុះបានមិនមានទីផ្សារ ហើយទទួលបានតម្លៃទាប ក៏មានកើតមានគំនិតចង់កែច្នៃធ្វើជានំ ខណៈដែលមានសិប្បកម្មមួយចំនួនបានកែច្នៃផ្លែល្ពៅនេះទៅជាសរសៃមីរួចទៅហើយ។

ម្ចាស់សិប្បកម្មរូបនេះបន្ថែមថា៖ ផលិតផលនំល្ពៅស្រួយនេះ គឺផលិតចេញពីល្ពៅខ្មែរធម្មជាតិ ១០០ភាគរយ គ្មានការប្រើប្រាស់សារធាតុគីមីសម្រាប់រក្សាទុកគុណភាពក្នុងរយៈពេលយូរនោះទេ ពោលគឺធ្វើឡើងនៅពេលដែលមានការបញ្ជាទិញពីបណ្តាហាងលក់ទំនិញ ម៉ាត ក៏ដូចជាអាជីវករដែលទិញយកទៅលក់បន្តតែប៉ុណ្ណោះ។

លោក ទាវ រត្ន័កាលីន បានបញ្ជាក់ផងដែរថា ចំពោះតម្លៃនំល្ពៅស្រួយលក់នៅលើទីផ្សារ មួយកញ្ចប់ ៤ពាន់រៀល ខណៈដែលតម្រូវការទីផ្សារនំល្ពៅស្រួយនាពេលបច្ចុប្បន្ននះ ហាក់មានការគាំទ្រច្រើនជាបណ្តើរៗ ក្រោយមានការផ្សព្វផ្សាយតាមរយៈតាមបណ្ដាញសង្គម និងការចូលរួមតាំងពិព័ណ៌ក្នុងកម្មវិធីជំរុញចលនាភូមិមួយផលិតផលមួយនៅតាមបណ្តាខេត្ត ក្រុងមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ ទម្រាំអាចឈានដល់កិច្ចដំណើរការបានដូចសព្វថ្ងៃ សិប្បកម្មមួយនេះបានជួបប្រទះនូវផលវិបាកជាច្រើន ប៉ុន្តែដោយសារមានឆន្ទៈ និងកម្លាំងចិត្តដែលចង់កសាងកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ម្ចាស់សិប្បកម្មបានជំនះ និងព្យាយាមបន្តធ្វើរហូតទទួលបានការគាំទ្រ កសាងបាននូវឈ្មោះផលិតនំល្ពៅស្រួយ Rosseka Ratha Brand បានដូចពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិត សួង ណយ  អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញពីកិច្ចគាំទ្រយ៉ាងពេញទំហឹងទៅលើរាល់សកម្មភាពកែច្នៃ និងបង្កើតចេញជាផលិតផលថ្មី ឬផលិតផលសម្រេចដែលជាការបង្កើនតម្លៃបន្ថែមទៅលើវត្ថុធាតុដើមដែលមានស្រាប់។ ជាក់ស្ដែងដូចជាទិន្នផលផ្លែល្ពៅដែលតែងមានភាពជន់ជោរនៅលើទីផ្សារ និងមានតម្លៃទាបនោះ បច្ចុប្បន្នឃើញមានសិប្បកម្មក្នុងស្រុកមួយចំនួនកំពុងធ្វើការកែច្នៃ ដែលក្រៅពីសិប្បកម្មនៅខេត្តពោធិ៍សាត់ធ្វើជានំស្រួយនោះ ក៏មានសិប្បកម្មនៅខេត្តបាត់ដំបង កែច្នៃជាសរសៃមី សិប្បកម្មនៅខេត្តកោះកុង ក៏កំពុងកែច្នៃផ្លែល្ពៅទៅជានំស្រួយផងដែរ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ការលក់ទិន្នផលដែលជាវត្ថុធាតុដើមភាគច្រើនតែងកើតមានភាពប្រឈម ជាពិសេសកក្តាតម្លៃធ្លាក់ចុះ។ ដូច្នេះនៅពេលដែលមានការកែច្នៃចេញទៅជាផលិតផលថ្មី តម្លៃក៏អាចទទួលបានថ្លៃជាងមុន អាចរក្សាទុកបានយូរជាងមុន ជាពិសេសអាចជួយបង្កើនសេដ្ឋកិច្ចមូលដ្ឋានថែមទៀតផង៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *