ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តជួយជំរុញសហគមន៍កសិកម្មទំនើបនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាបន្តជួយកម្ពុជាលើគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ជាពិសេសជំរុញសហគមន៍កសិកម្មទំនើបនៅកម្ពុជា។

គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មរបស់ធនាគារ ADB បានសន្យាបន្តកិច្ចសហការបន្ថែមទៀត ដោយនឹងពិនិត្យតាមដានរួមគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដែលអាចផ្តល់ប្រយោជន៍ដល់កសិករពិតប្រាកដ។

នៅក្នុងជំនួបជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-term Review Mission ADB) សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀលថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមចំពោះការវាយតម្លៃការងារគម្រោងនិងបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មទំនើប។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ គម្រោងអាចពិនិត្យលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់មន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម និងចំណីអាហារ ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកសិផលសក្ដានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់ ដែលគម្រោងអាចពិចារណាជួយគាំទ្រអភិវឌ្ឍនិងពង្រឹងខ្សែច្រវាក់តម្លៃចាប់ពីការដាំដុះ​ កែច្នៃ​រហូតដល់ទីផ្សារនិងនាំចេញធ្វើយ៉ាងណា​ឱ្យ​កសិករ និងសហគមន៍កសិកម្មទំនើប​ទទួលបានផលចំនេញ និងតម្លៃបន្ថែមខ្ពស់។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ចីជាមួយអត្រាការប្រាក់ទាបក៏ជាតម្រូវការសំខាន់សម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យពួកគាត់អាចពង្រឹងផលិតកម្ម​ឱ្យ​កាន់តែមានប្រសិទ្ធភាព និងអាចទិញផលិតផលកសិកម្មបានទាន់ពេលវេលាសម្រាប់ស្តុកទុក និងកែច្នៃ ជាជាងលក់ផលិតផលកសិកម្មភ្លាមៗ​ ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអូទ្រីសជាច្រើន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

ក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។

ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា

ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។

កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែ និង​មជ្ឈមណ្ឌល​ភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង​ នឹងចូលរួមចំណែកដល់ការ​ចែកចាយផលិត​ផលកសិកម្ម និងទំនិញរបស់កម្ពុជា​ទៅទីផ្សារកាន់តែទូលាយ

កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

កម្ពុជា និងអូស្រ្តាលី បានបន្តជំរុញទំនាក់ទំនង និងពង្រឹងនូវភាពជាដៃគូ ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មបន្ថែមទៀត តាមរយៈវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា "Australia-Cambodia Agrifood Connection Forum" ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

អ៊ីរ៉ង់បានវាយប្រហារលើ Fujairah ដែលជាកំពង់ផែប្រេងដ៏សំខាន់ធំមួយរបស់អារ៉ាប់រួម និងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃ ខណៈដែលបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតនៅឈូងសមុទ្រ

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

ជំនួញ, ព្រឹត្តិការណ៍

• 17/03/2026

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី​ ៧៤០០រៀល ទៅ​ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

យ៉ាងហោចណាស់មានទូកនេសាទសមុទ្រជាង ១០០០គ្រឿង បានផ្អាកចេញប្រមូលផលសមុទ្របណ្តោះអាសន្ន ដោយសារតែតម្លៃប្រេងឥន្ទនៈបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/03/2026

កំពង់​ផែ​កំពត​ ឡូជីស្ទីក​ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិ ចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូក​គោ ខេត្តកំពត​ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេចចេញអនុក្រឹត្យ​ឱ្យបង្កើត ​និងអភិវឌ្ឍន៍ជាផ្លូវការ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)