ជប៉ុន កំពុងជួបបញ្ហាខ្វះខាតស្រូវ-អង្ករ ខណៈដែលតម្លៃកសិផលទាំង២កើនឡើងថ្លៃ

បរទេស៖ យោងតាមប្រភពពី MSN បានរាយការណ៍ថា ជប៉ុនកំពុងប្រឈមនឹងការខ្វះខាតអង្ករ ដោយសារកំដៅកើនឡើងខ្លាំង ដែលធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមិនគ្រប់គ្រាន់។

នៅក្នុងឆ្នាំនេះ ជប៉ុន បានជួបបញ្ហាខ្វះខាតអង្ករយ៉ាងខ្លាំង ដោយនៅតាមផ្សារទំនើបបានកំណត់ឲ្យអតិថិជនម្នាក់ទិញអង្ករមួយថង់ប៉ុណ្ណោះ ហើយសម្រាប់តម្លៃបានឡើងថ្លៃថែមទៀតផង។ ទន្ទឹមនឹងនេះ វាមាន​មូលហេតុមួយចំនួនពាក់ព័ន្ធទៅនឹងកង្វះខាត​អង្ករ​នៅ​ប្រទេស​ជប៉ុន។ អ្នកជំនាញខ្លះយល់ឃើញថា ការខ្វះខាតអង្ករអាចមកពីកំណើនភ្ញៀវទេសចរ ដោយពួកគេភាគច្រើនញ៉ាំបាយក្នុងអំឡុងពេលវិស្សមកាលនៅជប៉ុន។ ក្នុងមួយខែៗ ជប៉ុនទទួលបានការរីកដុះដាលនៃវិស័យទេសចរណ៍ ដោយមានភ្ញៀវទេសចររាប់លាននាក់សម្រុកមកលេងប្រទេស ដែលគេប៉ាន់ស្មានថា អ្នកទេសចរភាគច្រើនទទួលទានស៊ូស៊ី អូនីហ្គីរី និងបាយ ៣ដងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ទោះបីជាមានភ្ញៀវទេសចរ ៣ លាននាក់ ទទួលទានបាយរាល់ពេលស្នាក់នៅរយៈពេលពេញមួយសប្តាហ៍ក៏ដោយ ប៉ុន្តែពួកគេមានចំណែកប្រហែល ០,៥ ភាគរយប៉ុណ្ណោះនៃការប្រើប្រាស់អង្ករសរុបរបស់ជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះ រដូវក្តៅគឺជាកត្តាមួយផងដែរ ដោយសារតែនៅពេលកំដៅក្ដោខ្លាំងបានប៉ះពាល់ដល់ដំណាំស្រូវដែលមានគុណភាពខ្ពស់មួយចំនួន ហើយបើប្រៀបធៀបទៅនឹងវិបត្តិស្រូវឆ្នាំ១៩៩៣ សន្ទស្សន៍ស្រូវបានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ៧៤ ដោយសារអាកាសធាតុត្រជាក់ ប៉ុន្តែវានៅតែជារឿងគួរឲ្យព្រួយបារម្ភ។ កត្តា​មួយ​ទៀត​នោះគឺ​ការ​ស្តុកទុក​ ដោយសារ​គ្រោះ​រញ្ជួយដី​កាលពី​ខែ​សីហា ប្រជាពលរដ្ឋជប៉ុនបាននាំគ្នាស្តុកស្រូវអង្ករទុកដែលកាន់តែបន្ថែមសម្ពាធដល់ការផ្គត់ផ្គង់​។

គួរកត់សម្គាល់ថា ក្នុងមួយឆ្នាំៗ ជប៉ុនផលិតអង្ករតិចជាង ៧ លានតោន ប្រហាក់ប្រហែលការប្រើប្រាស់ក្នុងស្រុក។ គោលនយោបាយដ៏តឹងរឹងរបស់រដ្ឋាភិបាលបានរក្សាតុល្យភាពនេះ ដែលធ្វើឲ្យទីផ្សារមានភាពងាយរងគ្រោះខ្លាំងចំពោះការកើនឡើងនៃតម្រូវការ។

យោងតាមលោក Kazuhito Yamashita អតីតសមាជិកនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ជប៉ុន បានឲ្យដឹងដា បញ្ហាពិតប្រាកដចំពោះកង្វះខាតស្រូវអង្ករគឺជាគោលនយោបាយកាត់បន្ថយរបស់រដ្ឋាភិបាល។ គោលនយោបាយនេះរៀបចំឡើងដើម្បីការពារអតិរេកស្រូវ និងរក្សាតម្លៃខ្ពស់ ដែលធ្វើឱ្យកសិករដាំស្រូវតិច ហើយពួកគេប្តូរទៅរកដំណាំផ្សេង។ មិនដូចប្រទេសផ្សេងទៀតដែលនាំចេញអង្ករនោះទេ ដោយហេតុថា ជប៉ុនបានកំណត់ផលិតកម្មសរុប ដើម្បីជៀសវាងការផ្គត់ផ្គង់លើស។ ជាលទ្ធផល ដោយសារតែផលិតកម្មត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង សូម្បីតែតម្រូវការកើ់នឡើងតិចតួចក៏អាចប៉ះពាល់ដល់ទីផ្សារយ៉ាងឆាប់រហ័សផងដែរ ដូចជា ការខ្វះខាតស្រូវអង្ករ និងការឡើងថ្លៃ។ ដូច្នោះហើយ ការគ្រប់គ្រងដ៏តឹងរ៉ឹងលើការផលិតនេះ រួមជាមួយនឹងគោលនយោ​បាយចង់រក្សាស្ថិរភាពតម្លៃបានធ្វើឱ្យទីផ្សារអង្កររបស់ជប៉ុនងាយរងគ្រោះខ្លាំង បើទោះបីជាមានការផ្លាស់ប្តូរតិចតួចបំផុតក៏ដោយ។ និយាយជារួម ដរាបណា​គោលនយោបាយ​​នៅតែអនុវត្ត នោះ​ជប៉ុន​នឹង​បន្ត​ប្រឈមមុខ​នឹង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នៅពេល​អនាគត។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)