វិស័យសំខាន់ៗរបស់វៀតណាម រងការខាតបង់រាប់លានដុល្លារដោយសារខ្យល់ព្យុះ Yagi

បរទេស៖ យោងតាមប្រភពព័ត៌មានពី Vietnam Briefing បានរាយការណ៍ថា ការវាយប្រហារដោយខ្យល់ព្យុះទីហ្វុង Yagi មកលើវៀតណាម បានប៉ះពាល់ដល់វិស័យសំខាន់ៗមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងទេសចរណ៍ យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រទេសមួយនេះត្រូវចំណាយលុយរាប់លានដុល្លារទៅលើការស្តារ និងកែលម្អឡើងវិញ។

របាយការណ៍ផ្លូវការបានបង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា កាលពីសប្ដាហ៍កន្លងទៅ ខ្យល់ព្យុះទីហ្វុង Yagi បានបង្កឲ្យមានទឹកជំនន់ និងការបាក់ដីជាបន្តបន្ទាប់ ព្រមទាំងបានឆក់យកជីវិតមនុស្ស ៣២៩ នាក់ ហើយមនុស្ស ១ ៩២៩ នាក់ផ្សេងទៀតរងរបួស។ បន្ថែមពីនេះ ខ្យល់ព្យុះទីហ្វុង Yagi បានបង្កការខូចខាតនៅភាគខាងជើងនៃប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរដោយគិតជាទំហំទឹកប្រាក់ប្រមាណ ៤០ ទ្រីលានដុង (១,៦៣ ពាន់លានដុល្លារ) ខណៈដែលរដ្ឋាភិបាលបានព្យាករណ៍ថា កំណើន GDP របស់ប្រទេសនឹងថយចុះពី ០,២ ភាគរយទៅ ០,៥ ភាគរយ។

យោងតាមរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរបស់វៀតណាម បានឲ្យដឹងថា Yagi គឺជាខ្យល់ព្យុះកម្លាំងខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយដែលកើតមានឡើងនៅក្នុងប្រទេសវៀតណាម និងបានប៉ះពាល់ដល់តំបន់ចំនួន ២៦ ទីតាំង អាចធ្វើឱ្យខាតបង់ប្រមាណ ៤១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និង ៤០ ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ Yagi បានវាយលុកតំបន់ដីសណ្ដទន្លេក្រហម ដែលជាទីតាំងនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ ដូចជា ទីក្រុងហាណូយ ទីក្រុងហៃហ្វុង ខេត្តក្វាងនិញ ខេត្តបាកនិញ ខេត្តបាកយ៉ាង និងខេត្តថៃង្វៀន។ តំបន់ទាំងនេះមានចំណែក ៣៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម និង ៥៥ ភាគរយនៃប្រាក់ចំណូលនាំចេញរបស់ប្រទេសផងដែរ។ ទីក្រុងហៃហ្វុង និងខេត្តក្វាងនិញ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីខ្យល់ព្យុះបានរាយការណ៍ពីការខាតបង់សរុបជាង ១០,៨ ទ្រីលានដុង (៤៤០លានដុល្លារ) និង ២៣,៧៧ ទ្រីលានដុង (៩៦០ លានដុល្លារ) រៀងគ្នា។ គួរឲ្យបញ្ជាក់ដែរថា គ្រោះមហន្តរាយនេះក៏បានបំផ្លាញផ្ទះចំនួន ២៥៧ ០០០ ខ្នង សាលារៀនចំនួន ១ ៣០០ កន្លែង ទំនប់ទឹកចំនួន ៣០៥ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។

ការវាយតម្លៃពីក្រុមហ៊ុនប្រឹក្សាយោបល់ឯកទេសក្នុងដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ (CEL) បង្ហាញថា ក្រុមហ៊ុន ១៥,៤ ភាគរយកំពុងជួបប្រទះនឹងការរំខានយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះ Yagi ខណៈដែល ៥៣,៦ ភាគរយទៀតប្រឈមនឹងការពន្យារពេល​ ប៉ុន្តែ ៦,២ ភាគរយប៉ុណ្ណោះដែលមិនមានផលប៉ះពាល់។ CEL បានស្ទង់មតិក្រុមហ៊ុនចំនួន ២១៦ ដែលជាផលិតកម្មនៅទូទាំងប្រទេសបានឲ្យដឹងថា ប្រមាណជាង ៦០ ភាគរយនៃអ្នកឆ្លើយតបមានប្រតិបត្តិការនៅភាគខាងជើងនៃប្រទេសវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែសង្វាក់ផ្គត់ផ្គង់ និងវិស័យភ័ស្តុភារទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយ ៨២,៤ ភាគរយនៃអាជីវកម្មបានរាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរ ឬមធ្យម។ ការដឹកជញ្ជូនត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេលើសពី ៥០ ភាគរយអាជីវកម្មទាំងមូល ខណៈដែលឃ្លាំងស្តុក និងសារពើភ័ណ្ឌរងផលប៉ះពាល់ខ្លាំងជាងគេទីពីរ ពោលគឺប្រមាណ ២៤,២​ ភាគរយនៃអាជីវកម្មទាំងមូល។ លើសពីនេះ អាជីវកម្ម ឬក្រុមហ៊ុនទាំងនោះកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់, ការខូចខាតដំបូល, ការរដួលរលំនៃរចនាសម្ព័ន្ធ, ការដាច់ចរន្តអគ្គិសនី, ការខូចខាតស្តុក ឬសារពើភ័ណ្ឌ និងសំណឹក​ផ្លូវ។ ជាក់ស្តែង ក្រុមហ៊ុនធំៗដែលទទួលរងប៉ះពាល់រួមមាន៖ Samsung, LG Electronics, Wayne, Daito Rubber, Vina Bingo, Iwahashi Brushes, Gia Nghia, Vinh An, និង​ Vang Danh Mine។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្លូវដែកវៀតណាម (VNR) បានរាយការណ៍ថា ខ្លួនទទួលរងការខាតបង់ចំនួន ១,៩៣ លានដុល្លារអាមេរិក ហើយរថភ្លើងចំនួន ១៧​ ខ្សែ ត្រូវបានលិចទឹក។ ជារួម វិស័យនេះបានរងការខូចខាតយ៉ាងខ្លាំងពីខ្យល់ព្យុះទី Yagi ជាមួយនឹងការខូចខាតសរុបរហូតដល់ ៧,៣ លានដុល្លារអាមេរិក ដោយក្នុងនោះហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកជាង ៣០ ទីតាំងដែលវិនិយោគដោយរដ្ឋត្រូវបានគេប៉ាន់ប្រមាណថា ខូចខាតប្រហែល ៥,៤ លានដុល្លារអាមេរិក។ ទីតាំងទាំងនោះខូចខាតដោយសារទឺកជំនន់ ការបាក់ដី និងការបាក់រលំដើមឈើ។ មួយវិញទៀត សម្រាប់វិស័យ​កសិកម្ម ក៏បាន​រងគ្រោះ​ខ្លាំង​​ពី​គ្រោះ​ធម្មជាតិរួមមាន ៖ ដំណាំចំនួន ២៦២ ០០០ ហិកតា ត្រូវបានខូចខាត ឬបំផ្លាញ ហើយកន្លែងចិញ្ចឹមត្រី ឬ វារីប្បកម្មចំនួន ២ ២៥៥០ កន្លែងត្រូវបានបំផ្លាញ។ បន្ថែមពីនេះ សត្វពាហនៈ និងបសុបក្សីជិត ២,៣ លានក្បាលបានស្លាប់។ ជាលទ្ធផល ការចំណាយលើគ្រឿងទេសបានកើនឡើងយ៉ាងខ្លាំង ដោយសារការបាត់បង់ដំណាំ និងសត្វពាហនៈយ៉ាងច្រើន។ ក្នុងពេលឥឡូវនេះ តម្លៃអាចកើនឡើងពី ១០ ទៅ ១០០ ភាគរយ ដោយសារតែការផ្គត់ផ្គង់ខ្សោយ និងបញ្ហាការដឹកជញ្ជូន។ នៅខាងវិស័យទេសចរណ៍វិញ ទូកទេសចរណ៍ជាង ២០ នៅហាឡុងត្រូវបានលិច ក្នុងអំឡុងការវាយប្រហាររបស់ខ្យល់ព្យុះ Yagi។ លើសពីនេះ វាបណ្តាលឱ្យមានការខាតបង់ដល់អាជីវកម្មសណ្ឋាគារ និងបដិសណ្ឋារកិច្ច។ កំពង់ផែ Tuan Chau អាចដាក់នាវាជាង ២ ពាន់គ្រឿង និង​ជា​កំពង់ផែ​មួយ​ក្នុង​ចំណោម​កំពង់ផែ ៣ ​ដែល​ទទួល​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ហាឡុង ប៉ុន្តែបានក្លាយជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយខ្យល់ព្យុះ Yagi។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទេសចរណ៍ជាច្រើនកំពុងប្រឈមនឹងការខាតបង់ផងដែរ។

គួរកត់សម្គាល់ថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ប្រទេសចំនួន ២០ និងអង្គការអន្តរជាតិនានាបានសន្យាផ្តល់ជំនួយជាង ២២ លានដុល្លារអាមេរិកសម្រាប់ជួយដល់វៀតណាមក្នុងការស្តារឡើងវិញ រួមមាន ថវិកា សម្រាប់ការផ្តល់ជម្រក ទឹកស្អាត ធនធានអនាម័យ និងសម្ភារៈផ្សេងទៀតដើម្បីជួយដោះស្រាយផលប៉ះពាល់នៃព្យុះទីហ្វុង។ ជាងនេះទៅទៀត ជនជាតិវៀតណាមនៅឯបរទេសបានបង្ហាញពីសាមគ្គីភាពដោយបរិច្ចាគមកកាន់មាតុភូមិរបស់ពួកគេផងដែរ។ ជាមួយនឹងការខូចខាតសរុបដែលបង្កឡើងដោយខ្យល់ព្យុះទីហ្វុង Yagi ត្រូវបានប៉ាន់ប្រមាណថា នឹងលើសពី ៥០ ទ្រីលានដុង (២ ពាន់លានដុល្លារអាមេរិក) នៅទូទាំងប្រទេស រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចមួយដែលលើកឡើងនូវវិធានការមួយចំនួនដើម្បីពន្លឿនការស្តារឡើងវិញ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)