ប្រតិបត្តិករអចលនទ្រព្យមួយចំនួន​បានមើល​ឃើញពី​សញ្ញា​វិជ្ជមាន និងអាចកើនឡើងវិញក្នុងពេលដ៏ខ្លី

ភ្នំពេញ ៖ ផ្អែកតាមស្ថានភាពជាក់ស្ដែង វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុងឆ្នាំ២០២៤​នេះ ត្រូ​វបានអ្នកជំនាញ​មួយចំនួន​បង្ហាញពីសញ្ញា​វិជ្ជមា​នថា​នឹងល្អ​ប្រសើរឡើង​វិញ ជាមួយនឹងការ​ព្យាករថា វិស័យមួយនេះនឹងងើបឡើងវិញឆាប់ ខណៈដែលកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជាត្រូវបានរំពឹងថា​កើនឡើង​ក្នុង​កម្រិត​ខ្ពស់​។

លោក ឡាត់ ចន្ទដារា អ្នក​គ្រប់​គ្រង​ជាន់ខ្ពស់នៃ​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា វិស័យ​អច​លន​ទ្រ​ព្យក្នុង​ឆ្នាំ២០២៤​នេះ បាន​ចាប់ផ្ដើម​មាន​សញ្ញា​វិជ្ជមាន​ឡើងវិញជាបណ្តើរៗ ដោយ​ក្នុង​នោះ​តម្លៃ​ជួលអចលនទ្រព្យ ​ជាពិសេស​អាផាតមិន​ អាច​នឹង​ងើបឡើងវិញ​ ប្រសិន​បើស្ថានភាព​​សេដ្ឋកិច្ច​នៅបន្តមានកំណើន​ ជាពិសេសរំហូរនៃការ​វិនិ​យោគ​ផ្ទាល់ពីបរទេសបន្ត​ចូលមកកម្ពុជាកាន់តែច្រើន។

default

លោក​បញ្ជាក់ថា​ ៖

«ទីផ្សារ​ជួល​អចលនទ្រព្យ​ ក្នុងនោះ​និយាយដោយឡែក​តែអាផាតមិន​ ហាក់​មានកំណើន​ល្អ​​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ២០២៤​នេះ ជាពិសេសគម្រោងដែលមានទីតាំងអំណោលផល និងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ក៏ដូចជានៅទីប្រជុំជន លើកលែងតែគម្រោងដែលស្ថិតនៅតាមជាយក្រុងដែលមិនសូវមានតម្រូវការ។ ដោយឡែកសម្រាប់ការជួលខុនដូប្រភេទសមរម្យ ក៏មានតម្រូវការឡើងវិញជាបណ្តើរៗផងដែរ»។

ស្រដៀងនឹងការលើកឡើងខាងលើ អ្នកឧកញ៉ា ​សំ សុខនឿន​ អគ្គ​នាយក​ក្រុមហ៊ុន​ KW Sam SN ក៏បានឱ្យដឹងដែរថា ក្នុង​ឆ្នាំ២០២៤​នេះ ចំពោះសកម្មភាព​ការ​វិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យបានកើតឡើងវិញខ្លះបើទោះជាគម្រោងវិនិយោគភាគច្រើនមានទំហំតូច និងមធ្យម។

អ្នកឧកញ៉ាបានបន្តថា ៖

«តាមខ្ញុំមើលឃើញ អចលនទ្រព្យនៅក្នុង​ប្រទេស​កម្ពុជា​មានភាពល្អ​ប្រសើរ​ឡើងវិញបន្តិចបើប្រៀបធៀបទៅនឹងឆ្នាំ២០២២ និងឆ្នាំ ២០២៣ ។ ជាក់​ស្ដែង យោង​​តាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញថា ក្នុងរយៈពេលប៉ុន្មាន​ខែមកនេះ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​អនុម័តគម្រោងវិនិយោគ​ថ្មីៗជាច្រើន​ ដោយគម្រោងទាំងនោះ ​​មាន​ទាំងការវិនិយោគដោយអ្នកក្នុងស្រុក និងគម្រោងថ្មីដែលហូរចូលមកពីបរទេស ជាពិសេសប្រទេសចិន» ។

យ៉ាងណាក៏ដោយ ថ្វីត្បិតតែ​អ្នកជំនាញ ក៏ដូចជាប្រតិបត្តិការមួយចំនួន​បានលើកឡើងពីសញ្ញា​វិជ្ជមាន​នៃវិស័យអចលនទ្រព្យ ប៉ុន្តែ​ក៏មានមតិមួយចំនួន​​លើកឡើងដែរថា ចាប់ពីពេល​នេះតទៅ សកម្មភាព​នៃវិស័យ​អច​ល​នទ្រព្យ​ក្នុងប្រទេស​កម្ពុជា​​នឹង​មិនដូ​ច​ស្ថានភាពនៅមុន​ឆ្នាំ២០២០​​នោះទេ​ ដោយសារតែតម្លៃមានឡើងថ្លៃដល់ពិដានរួចទៅហើយ ជាពិសេសទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ដែលពិបាកក្នុងការទិញលក់បន្តយកចំណេញណាស់។

គួរ​បញ្ជាក់ថា បើតាម​ការ​កត់សម្គាល់​ ចាប់តាំងពីរដ្ឋាភិបាល​បានប្រកាស​ឱ្យ​ប្រើប្រាស់​នូវ​ច្បាប់វិនិយោគ​ថ្មីនៃព្រះរាជាណាចក្រកម្ពុជា​​ ​និង​ការដាក់​ចេញនូវ​វិធាន​ការ​កម្មវិធីជំរុញការវិនិយោគ​​នៅខេត្តព្រះសីហនុ​​ឃើញ​ថា ​មានកា​រចាប់អារម្មណ៍​ពីសំណាក់​វិនិយោគិនទាំងក្នុង​ និងក្រៅ​ប្រទេស​ ហើយក៏ឃើញថា​គម្រោងដែលជាប់គាំង​មិន​ដំណើរការ​នៅក្នុង​ខេត្តព្រះសីហនុ​ជាច្រើន​ បាន​ចាប់​ផ្ដើម​ដំណើរ​ការ និងមានសកម្មភាពឡើងវិញផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម