សិប្បកម្មក្នុងស្រុកផលិតបង្គាក្រៀមមានស្តង់ដារនៅខេត្តកោះកុងមួយកន្លែងកំពុងមានភាពមមាញឹកផលិត ខណៈតម្រូវការទីផ្សារកំពុងកើនឡើង 

បង្គាក្រៀម ជាប្រភេទអាហារកែច្នៃដែលប្រជាជនទូទៅនិយមទទួលទាន ដោយសារវាអាចរក្សាទុកបានយូរ និងអាចបន្ថែមឱជារសក្នុងមុខម្ហូបផ្ទាល់តែម្ដង។ ចំណែកអាជីវកម្មផលិតបង្គាក្រៀមនេះផងដែរ ភាគច្រើនគេឃើញមាននៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសនៅតំបន់សមុទ្រ ដោយក្នុងនោះមានទាំងការផលិតជាលក្ខណៈគ្រួសារ(អាជីវកម្មធុនតូច) ជាលក្ខណៈសិប្បកម្ម (អាជីវកម្មធន់មធ្យម) ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ ស្ទើរតែគ្រប់អាជីវកម្មទាំងនោះក៏នៅតែមានភាពសកម្ម។

សិប្បកម្មកែច្នៃ វង្ស​ តារា ជាសិប្បកម្មមួយក្នុងចំណោមសិប្បកម្មជាច្រើនដែលកំពុងមានភាពមមាញឹកក្នុងការកែច្នៃទិន្នផលនេសាទ ស្ថិតនៅភូមិ២ ឃុំពាមក្រសាប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងមមាញឹកផលិតនូវបង្គាក្រៀមមានគុណភាពកម្រិតស្តង់ដារ ដើម្បីផ្គត់ផ្គង់លើទីផ្សារទាំងនៅក្នុងស្រុក ខណៈដែលសិប្បកម្មបានយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព និងសុវត្ថិភាពផលិតផល ដែលអាចឱ្យបង្គាក្រៀមរបស់ខ្លួនអាចដាក់លក់នៅតាមបណ្ដាផ្សារទំនើប ក៏ដូចជាផ្សារម៉ាក្រូ ជាដើម ជាពិសេស ឈានទៅដល់ការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាទីផ្សារអន្តរជាតិ។

លោក វង្ស តារា ជាម្ចាស់សិប្បកម្មខាងលើបានប្រាប់ឱ្យដឹងថា៖

«សិប្បកម្មយើងមានផលិត និងកែច្នៃអាហារសមុទ្រក្រៀម ដូចជា បង្គាក្រៀម គ្រំចំពុះទា ត្រីក្រៀម និងកាពិ ដែលជាផលនេសាទនៅក្នុងខេត្តកោះកុងផ្ទាល់ ហើយផលិតផលដែលលក់ដាច់ជាងគឺបង្គាក្រៀម ដែលមានការទទួលស្គាល់គុណភាព និងស្តង់ដារពីរដ្ឋបាលជលផល CQS មូលដ្ឋាន»។

លោកបន្ថែមថា៖ 

«សម្រាប់បង្គាក្រៀម យើងអាចផលិតបានប្រមាណជាង ១០០គីឡូក្រាម ក្នុងមួយខែ ដែលត្រូវការបង្គាស្រស់ប្រមាណ ១តោន ទិញពីប្រជានេសាទក្នុងសហគមន៍ ហើយយើងក៏មានអតិថិជនច្រើន មានទាំងអ្នកទិញរាយ អាចថាជាភ្ញៀវទេសចរដែលទៅលេងខេត្តកោះកុង លក់ឱ្យភោជនីយដ្ឋាន ផ្សារម៉ាតនៅភ្នំពេញ​ ខេត្តសៀមរាប បាត់ដំបង និងផ្សារទំនើបម៉ាក្រូផងដែរ»។   

សម្រាប់តម្លៃវិញ អាជីវកម្មផលិតបង្គាក្រៀមត្រូវចាយថ្លៃដើមច្រើនសម្រាប់ទិញបង្គាស្រស់ៗ តួយ៉ាងបង្គាខេត្តកោះកុងសម្បូរនៅរដូវភ្លៀង ដោយគេអាចទិញចូល ២ប្រភេទ គឺបង្គាខ្នាតតូចតម្លៃ ៧០០០-៨០០០រៀល និងខ្នាតធំ ១៣០០០-១៤០០០រៀល ហើយពេលផលិតចេញជាបង្គាក្រៀម អាចលក់បានក្នុងតម្លៃ ១២ម៉ឺនរៀលចំពោះបង្គាលេខ២ និង ១៦ម៉ឺនរៀលសម្រាប់បង្គាលេខ១ ដែលមានគ្រាប់ធំៗល្អ។ ក្រៅពីនេះ ក៏មានផ្នែកដែលបាក់ៗផ្សេងទៀត ភាគច្រើនគេលក់ឱ្យអាហារដ្ឋានក្នុងតំបន់ក្នុងតម្លៃត្រឹម ៦ម៉ឺនរៀលផងដែរ។

សម្រាប់គុណភាពបង្គាក្រៀមវិញ ភាគច្រើនគេទទួលស្គាល់ដោយសារ សាច់បង្គាក្រហមល្អ មិនប្រៃខ្លាំង ប្រើបង្គាស្រស់ៗជាប្រភេទបង្គាដៃព្រែកមានសាច់ល្អ និងត្រូវបានផលិតដោយគិតគូរពីគុណភាព សុវត្ថិភាព និងការសម្ងួតក្នុងផ្ទះកញ្ចក់ផ្ទាល់តែម្ដង។

បើនិយាយពីដំណើរការផលិតវិញ លោក វង្ស តារា ម្ចាស់សិប្បកម្មរូបនេះបានរៀបរាប់ថា ៖

«ដើម្បីផលិតបង្គាក្រៀម​ ដំបូងយើងត្រូវទិញបង្គាពីបងប្អូនប្រជានេសាទយកមកលាងសម្អាតទាំងទឹកធម្មតា និងទឹកចម្រោះឱ្យបានស្អាត រួចដាក់ឱ្យស្រស់ទឹកសិន។ បន្ទាប់មកដាំទឹកឱ្យពុះ សឹមបង់បង្គាចូល រួចទុកឱ្យពុះម្ដងទៀត ដោយចំណាយពេលប្រមាណ ១ម៉ោង ទុកយ៉ាងណាឱ្យបង្គាឆ្អិនល្អ បង់អំបិលប្រមាណ កន្លះគីឡូក្រាមក្នុ្ងងមួយឆ្នាំង។ បន្ទាប់មកទៀត យើងស្រស់បង្គាមកសម្រោះទឹក ហើយដាក់ចូលទូរសម្ងួតទុកប្រមាណ ៨-១០ម៉ោង ទើបយកចេញមកបោកសំបកភ្លាមៗកុំឱ្យត្រជាក់ទាន់ រួចរែងយកកម្ទេចចេញ អុំសម្អាត រើសយកបង្គាល្អៗតាមខ្នាតលេខ១ ឬលេក២ ហើយឆ្កឹះយកកន្ទុយឱ្យស្អាតម្ដងទៀត ទើបអាចវេចខ្ចប់ និងបញ្ជូនទៅកន្លែងរក្សាទុកផលិតផលបាន។ ដោយឡែក ផ្នែកដែលសេសសល់ដូចជាកម្ទេចម៉ដ្ឋៗ ឬហៅថាកន្ទក់ អាចលក់បានក្នុងតម្លៃ ១០០០រៀលក្នុងមួយគីឡូក្រាម ដែលភាគច្រើនគេទិញទៅធ្វើជី ឬលាយធ្វើជាចំណីសត្វ»។

យ៉ាងណាក៏ដោយ ត្បិតថាបង្គារក្រៀមមានតម្រូវការទីផ្សារ និងការគាំទ្រច្រើនពីអតិថិជន ប៉ុន្តែសិប្បកម្ម វង្ស តារា​ ក៏បានចួបប្រទះនឹងបញ្ហាមួយចំនួន ដែលភាគច្រើនទាក់ទងនឹងកង្វះខាតដើមទុនក្នុងការទិញវត្ថុធាតុដើមសម្រាប់ផលិតឱ្យទាន់តម្រូវការទីផ្សារ ណាមួយការផលិតក៏នៅមានកម្រិតនៅឡើយទាក់ទងនឹងការបោកសម្អាតសំបកបង្គាផ្សេងៗ គឺមិនទាន់មានម៉ាស៊ីននៅឡើយទេ។

ជាចុងក្រោយ ម្ចាស់សិប្បកម្ម វង្ស តារា ក៏សូមថ្លែងអំណរគុណដល់អតិថិជនជិតឆ្ងាយដែលតែងតែគាំទ្រដល់សិប្បកម្មកែច្នៃក្នុងស្រុកដែលមានស្តង់ដារ និងអនាម័យ អាចដំណើរការដល់ថ្ងៃនេះ ហើយក៏បានចូលរួមជួយដល់ជីវភាពសហកមន៍ក្នុងតំបន់ ក៏ដូចជាប្រជានេសាទផងដែរ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *