ប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ប៉ុន្តែត្រូវបានប្រឆាំងភ្លាមៗដោយសមាជិកសភា

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk​yeol បានប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ដែលបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេស​ និងបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅជុំវិញពិភពលោក។

កាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយចោទប្រកាន់ថា គណបក្សប្រឆាំងបានគាំទ្រកូរ៉េខាងជើង និងបង្កសកម្មភាពប្រឆាំងរដ្ឋ។ នៅក្នុងសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ប្រធានាធិបតីរូបនេះបានលើកឡើងថា ចលនារបស់គណបក្សប្រឆាំងដែលជាគណបក្សប្រជាធិបតេយ្យ (DPK) មានសំឡេងភាគច្រើននៅក្នុងសភាបានចោទប្រកាន់ព្រះរាជអាជ្ញាកំពូល និងបដិសេធសំណើថវិការបស់រដ្ឋាភិបាល។

ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk Yeol បាន​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​ប្រឆាំង​ថា​ជា​សកម្មភាព​ប្រឆាំងនឹង​រដ្ឋ​ក្នុង​គោល​បំណង​ញុះញង់​ឱ្យ​មាន​ការ​បះបោរ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះបានធ្វើឲ្យខូចដល់អភិបាលកិច្ច និងស្ថិរភាពរបស់ប្រទេស​ ហើយ​បាន​ប្រែក្លាយ​រដ្ឋសភា​ទៅ​ជា​កន្លែង​នៃ​ឧក្រិដ្ឋជន។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាន​ពណ៌នា​អំពី​ច្បាប់អាជ្ញាសឹក​ថា​ជា​វិធានការ​ចាំបាច់​មួយ​ដើម្បី​លុបបំបាត់កងកម្លាំង​ដែលគាំទ្រកូរ៉េខាងជើង។ ច្បាប់អាជ្ញាសឹក គឺជាការដាក់ប្រទេសក្នុងគ្រាមានអាសន្ន​ ដោយប្រទេសត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំងយោធា​ ហើយពួកគេមានសិទ្ធិពេញលេញក្នុងការចាប់ឃាត់ខ្លួនដោយគ្មានដីកា។ ការសម្រេចចិត្តគឺដើម្បីការពារសេរីភាព និងសុវត្ថិភាពរបស់ប្រជាជន ធានានូវនិរន្តរភាពរបស់ប្រទេស និងរក្សាស្ថិរភាពដល់មនុស្សជំនាន់ក្រោយ។ ​ប្រធានាធិបតីរូបនេះធានា​ដល់​សាធារណជន​ថា គាត់នឹង​លុប​បំបាត់​កងកម្លាំង​ប្រឆាំង​រដ្ឋ និង​ស្ដារ​ប្រទេស​ឱ្យ​មាន​ភាព​ប្រក្រតី​វិញឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក Yoon Suk Yeol មិនបានបញ្ជាក់ពីវិធានការជាក់លាក់ណាមួយដែលនឹងត្រូវធ្វើឡើងនោះទេ ប៉ុន្តែនៅក្នុងក្រឹត្យយោធាពេញលេញ គឺច្បាប់អាជ្ញាសឹកអាចហាមឃាត់រាល់សកម្មភាពនយោបាយ និងអនុញ្ញាតឱ្យមានការចាប់ខ្លួនដោយគ្មានដីកា។ ក្រឹត្យនេះក៏ហាមឃាត់ពីការប្រឆាំងលទ្ធិប្រជាធិបតេយ្យសេរី ការបះបោរ ហាមឃាត់ព័ត៌មានក្លែងក្លាយ និងបំភ្លៃមតិសាធារណៈផងដែរ។ មនុស្សដែលបំពានលើក្រឹត្យនេះអាចត្រូវបានចាប់ខ្លួនដោយមិនចាំបាច់មានដីកា។ ក្នុងឆ្នាំ១៩៨០ គឺជាលើកចុងក្រោយដែលប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសច្បាប់អាជ្ញាសឹក ដោយសារការបះបោរទូទាំងប្រទេសដែលដឹកនាំដោយនិស្សិត និងសហជីពការងារ។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតី មានការប៉ះទង្គិចគ្នារវាងសមាជិកសភាកូរ៉េខាងត្បូង និងអាជ្ញាធរនៅខាងក្រៅអគាររដ្ឋសភា ខណៈដែលសមាជិកសភាបានព្យាយាមរារាំងមិនឲ្យដាក់ប្រើប្រាស់ច្បាប់អាជ្ញាសឹក។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកសភាកូរ៉េខាងត្បូងបានបោះឆ្នោតរារាំងក្រឹត្យច្បាប់អាជ្ញាសឹក ដោយសមាជិកសភាចំនួន ១៩០ នាក់ក្នុងចំណោម ៣០០ នាក់បានបោះឆ្នោតលុបចោលវិធានការនេះ។

យោងតាមប្រភពព័ត៌មានពី AP News បានឲ្យដឹងថា សភាបានបោះឆ្នោតលុបចោលសេចក្តីប្រកាសនេះ ដោយប្រធានរដ្ឋសភា Woo Won Shik បានប្រកាសថា ច្បាប់អាជ្ញាសឹកគឺមិនត្រឹមត្រូវនោះទេ ហើយសមាជិកសភានឹងការពារលទ្ធិប្រជាធិបតេយ្យជាមួយប្រជាជន។ ជាលទ្ធផល សភាកូរ៉េខាងត្បូងអនុម័តលើសំណើទាមទារឲ្យប្រធានាធិបតី Yoon Suk Yeol លុបចោលនូវច្បាប់អាជ្ញាសឹក។ ក្រោយមក បន្ទាប់​ពីលោក Woo Won Shik បាន​អំពាវនាវ​ឱ្យ​ដក​ខ្លួន​ចេញ ប៉ូលិស និង​ទាហាន​​បានចាប់ផ្តើម​ចាក​ចេញ​ពី​ទីធ្លា​នៃ​សភា។

ទោះជាយ៉ាងណាក្តី មនុស្សជាច្រើនយល់ឃើញថា ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ឈានដល់ការប្រើប្រាស់ច្បាប់អាជ្ញាសឹក គឺដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នយោបាយជាបន្តបន្ទាប់។ គួរឲ្យបញ្ជាក់ដែរថា លោក Yoon Suk Yeol ដែលតំណាងឱ្យគណបក្សអំណាចប្រជាជនបានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០២២។ ក្នុងតំណែងនេះ លោកបានប្រឈមមុខនឹងបញ្ហាជាច្រើនរួមមាន ការគំរាមកំហែងពីកូរ៉េខាងជើង ការកើនឡើងភាពតានតឹងរវាងដៃគូសំខាន់ៗរបស់កូរ៉េខាងត្បូង គឺសហរដ្ឋអាមេរិក និងចិន និងអត្រាកំណើតធ្លាក់ចុះ។  កាលពីដើមឆ្នាំនេះ លោកបានបាត់បង់អំណាចគ្រប់គ្រងសភា រដ្ឋាភិបាលរបស់គាត់ទទួលរងនូវចលនាប្រឆាំងជាបន្តបន្ទាប់ ដែលធ្វើឱ្យអំណាច និងប្រជាប្រិយភាពរបស់ប្រធានាធិបតីរូបនេះធ្លាក់ចុះ ខណៈដែលមានរឿងអាស្រូវពុករលួយផងដែរ។ ក្រុមអ្នកសង្កេតការណ៍នយោបាយយល់ឃើញថា លោក Yoon Suk Yeol ជំរុញឱ្យឈានដល់ការប្រើប្រាស់ច្បាប់អាជ្ញាសឹក គឺគ្រាន់តែជាលេសទប់ទល់ពីការវាយប្រហារនយោបាយតែប៉ុណ្ណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *