ស្ថាបនិក Facebook បន្តទិញដី និងសាងសង់អគារលើកោះហាវ៉ៃ ជិត៤០០ហិកតាបន្ថែមទៀត

បរទេស ៖ ថ្មីៗនេះ របាយការណ៍ដែលចេញដោយសារព័ត៌មានអន្តរជាតិមួយចំនួនបានបង្ហាញថា មហាសេដ្ឋីដែលមានលុយពាន់លានដុល្លារ លោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គម Facebook និងជាម្ចាស់ក្រុមហ៊ុន Meta បានចំណាយលុយជាច្រើនលានដុល្លារទិញដីពង្រីកទីតាំងរស់នៅរបស់ខ្លួនមួយកន្លែងនៅលើកោះហាវ៉ៃ។

ការបញ្ជាទិញចុងក្រោយនេះមានទំហំដីប្រមាណជាជិត៤០០ហិកតា ជាមួយនឹងតម្លៃប្រមាណជា ៦៥លានដុល្លារ ដែលបានធ្វើឲ្យទំហំដីដែលលោក Mark ជាម្ចាស់កម្មសិទ្ធិនេះមានទំហំសរុបទៅដល់ជាង៩៣០ហិកតា។ យ់ាងណាក្តី ព័ត៌មាននេះកំពុងបង្កការងឿងឆ្ងល់ និងជជែកវែកញែកយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋដែលរស់នៅក្នុងតំបន់។

នៅក្នុងទីតាំងចាស់ បុរសជនជាតិអាម៉េរិករូបនេះធ្លាប់បានសាងសង់អគារវីឡាធំៗចំនួន២កន្លែងរួចមកហើយ ដែលមានទាំងតារាងបាល់ទាត់ កន្លែងហាត់ប្រាណ កន្លែងវាយតេន្នីស ព្រមទាំងកន្លែងកំសាន្តជាច្រើនផ្សេងទៀត ជាពិសេសទីតាំងរស់នៅក្រោមដីដ៏សំងាត់របស់លោក Mark ផងដែរ។

តាមឯកសារដែលត្រូវបានបង្ហាញជាសាធារណៈបានបញ្ជាក់ថា លោក Mark អាចនឹងសាងសង់អគារបន្ថែមចំនួន៣ទៀត ដែលមានផ្ទៃក្រឡាចាប់ពី ៧៨២០ហ្វីតការ៉េ ទៅ ១១១៥២ហ្វីតការ៉េ។ ទំហំនេះស្ទើរតែធំជាងទំហំផ្ទះធម្មតាដែលពលរដ្ឋទូទៅកំពុងរស់នៅលើកោះហាវ៉ៃ។ យ៉ាងណាក្តី តាមរយៈរូបភាពពីផ្កាយរណបបានបង្ហាញនូវសំណង់អគារជាច្រើនទៀតដែលកំពុងដំណើរការ ប៉ុន្តែមិនត្រូវបានប្រកាសជាសាធារណៈឡើយ ហើយបើយោងតាមការព្យាករណ៍គេអាចមើលឃើញថា ទីតាំងអគារស្នាក់នៅទាំងអស់ដែលស្ថិតនៅក្នុងទីតាំងនេះអាចឲ្យមនុស្សរស់នៅបានយ៉ាងហោចណាស់ដល់ទៅជាង១០០នាក់។

គួរឲ្យដឹងដែរថា លោក Mark បានចាប់ផ្តើមធ្វើការទិញដីនៅកោះហាវ៉ៃតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ជាមួយនឹងទំហំដំបូងប្រមាណជា២៨០ហិកតា ក្នុងតម្លៃប្រមាណជា១០០លានដុល្លារ។ បន្ទាប់មកគេសង្កេតឃើញមានការអភិវឌ្ឍធំៗជាដំណាក់កាលចាប់ពីឆ្នាំ២០១៦រហូតមក ហើយក៏ជាឆ្នាំដែលធ្លាប់មានរឿងក្តីមួយចំនួនពាក់ព័ន្ធទៅនឹងដីធ្លីនេះផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *