រុស្ស៊ី សម្រេចដំឡើងពន្ធអាករតម្លៃបន្ថែម ​​(VAT) ​ពី ២០% ទៅ ២២% ដោយសារសង្រ្គាមកាន់តែប៉ះពាល់​ដល់​សេដ្ឋកិច្ច

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Financial Times បានរាយការណ៍ថា ​រដ្ឋាភិបាល​រុស្ស៊ី​​ បានសម្រេចប្រកាស​ពី​ផែនការ​ដំឡើង​អត្រាពន្ធអាករតម្លៃបន្ថែម ​​(VAT) ​ពី ២០% ទៅ ២២% ខណៈដែល​សង្រ្គាមជាមួយនឹង​​អ៊ុយក្រែន​កាន់តែប៉ះពាល់​ដល់​សេដ្ឋកិច្ច។

VAT គឺជាពន្ធមួយប្រភេទដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល​ ឬសេវាកម្មជាប់អាករ និងត្រូវបានចំណាយដោយអ្នកប្រើប្រាស់ចុងក្រោយ។ យ៉ាងណាមិញ វិធានការនេះផ្ទុយពីការសន្យារបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីឆ្នាំមុនថានឹងមិនដំឡើងពន្ធម្តងទៀតនោះទេមុនឆ្នាំ២០៣០។ ក្រោយមក ក្រសួងហិរញ្ញវត្ថុបានធ្វើការកែតម្រូវដោយលើកឡើងថា គោលបំណងនៃការដំឡើងពន្ធនេះដើម្បីគ្របដណ្តប់លើការចំណាយផ្នែកការពារជាតិ និងសន្តិសុខរបស់រុស្ស៊ី ក៏ដូចជា ការគាំទ្រសម្រាប់អតីតយុទ្ធជន និងការចំណាយលើសង្គម។ ផែនការនេះត្រូវបានប្រកាសឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិក Donald Trump រិះគន់រុស្ស៊ីថាគឺជាខ្លាក្រដាសដែលកំពុងនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធំ ហើយវាអាចជាឱកាសសម្រាប់អ៊ុយក្រែនទទួលបានផលចំណេញធំនៅលើសមរភូមិ។

យ៉ាងណាក៏ដោយ ទោះបីជាវិមានក្រឹមឡាំងបានច្រានចោលការអត្ថាធិប្បាយរបស់ Trump ក៏ដោយ ប៉ុន្តែផែនការថ្មីរបស់ខ្លួនបានបង្ហាញពីការកើនឡើងនៃឱនភាពថវិកា ខណៈដែលការព្យាករណ៍ GDP ផ្លូវការក៏ធ្លាក់ចុះខ្លាំងផងដែរ។

លោក Alexandra Prokopenko អតីតមន្ត្រីធនាគារកណ្តាលរុស្ស៊ី បានលើកឡើងថា ៖

«អាទិភាពរបស់វិមានក្រឹមឡាំងនៅតែជាការចំណាយផ្នែកយោធា ហើយឥឡូវនេះវាជាបញ្ហាចម្បងសម្រាប់មនុស្សគ្រប់គ្នា។ នៅពេលចាប់ផ្តើមសង្រ្គាម ការចំណាយលើកងទ័ពបានមកពីទុនបំរុង និងចំណូលលើសលប់ពីប្រេង រួមទាំងឧស្ម័ន។ បន្ទាប់មក ពួកគេបានដំឡើងពន្ធសាជីវកម្ម ដែលធ្វើឲ្យអាជីវកម្មទាំងអស់នៅរុស្ស៊ី និងពលរដ្ឋផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមដោយផ្ទាល់ ពីព្រោះមិនមានប្រភពផ្សេងទៀតនៅសេសសល់ទេ»។

គួរកតសម្គាល់ថា ឱនភាពថវិការបស់រុស្ស៊ីបានកើនឡើងដល់ ៤,២ ទ្រីលានរូប៊ល (ប្រមាណ ៥០ ពាន់លានដុល្លារ) ដែលស្មើរនឹង ១,៩% នៃផលិតផលក្នុងស្រុកសរុប ចំពេលមានការធ្លាក់ចុះនៃប្រាក់ចំណូលដោយសារតម្លៃប្រេងធ្លាក់ចុះ និងការដាក់សម្ពាធរបស់អាម៉េរិកលើការនាំចេញថាមពលរបស់រុស្ស៊ី។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុបានព្យាករណ៍ថា ឱនភាពនឹងឈានដល់ ៥,៧ ទ្រីលានរូប៊ល ឬ ២,៦% នៃផលិតផលក្នុងស្រុកសរុប។ លើសពីនេះ ការព្យាករណ៍ជាផ្លូវការសម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំនេះធ្លាក់ចុះពី ២,៥% មកត្រឹម ១% ប៉ុណ្ណោះ និង ១,៣% នៅឆ្នាំ ២០២៦។ គួរឲ្យបញ្ជាក់ដែរថា ឱនភាពថវិកា សំដៅទៅលើការចំណាយលើសប្រាក់ចំណូលរបស់រដ្ឋ ដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ ។

លោក Dmitry Peskov អ្នកនាំពាក្យរបស់ Putin ទទួលស្គាល់ចំណុចតានតឹងមួយចំនួននៅក្នុងសេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែលោកបានអះអាងថា ថវិកាជាតិបន្តមានតុល្យភាព។ ទន្ទឹមនឹងនេះ គេរំពឹងថា ការដំឡើងពន្ធ VAT អាចនាំមកនូវចំណូលបន្ថែម ១ ទ្រីលានរូប៊ល ឬ ០,៥% នៃផលិតផលក្នុងស្រុកសរុបក្នុងមួយឆ្នាំ។​ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov បានបង្ហើ់បថា រុស្ស៊ីចង់កាត់បន្ថយតម្លៃប្រេងម្តង ១ ដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីការពារសេដ្ឋកិច្ចពីការប៉ះទង្គិចពីខាងក្រៅ។ ការលក់ប្រេង និងឧស្ម័នដែលពីមុនមានចំណែកជិតពាក់កណ្តាលនៃថវិការបស់រុស្ស៊ី អាចនឹងមិនរកចំណូលលើសពី ២២% នៃប្រាក់ចំណូលរបស់ខ្លួននៅឆ្នាំក្រោយនោះទេ។ ជាក់ស្តែងនាពេលថ្មីៗនេះ អាម៉េរិក​បាន​ដំឡើង​ពន្ធ​ទ្វេ​ដង​​ដល់ ៥០% លើការនាំចូលពីឥណ្ឌាពាក់ព័ន្ធការ​ទិញ​ប្រេង​ពី​រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ Trumpបញ្ចុះបញ្ចូលឲ្យ EU និង NATO ដំឡើងពន្ធលើឥណ្ឌា និងចិនផងដែរ ដោយសារពួកគេជាអ្នកទិញប្រេងធំបំផុតរបស់រុស្ស៊ី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *