អាម៉េរិក បន្ទាបពន្ធមកត្រឹម ១៩% លើការនាំចូលពីបង់ក្លាដេស និងមិនគិតពន្ធលើទំនិញវាយនភណ្ឌមួយចំនួន

បរទេស៖ អាម៉េរិក បានយល់ព្រមកាត់បន្ថយពន្ធគយពី ២០% មកនៅត្រឹម ១៩% លើការនាំចូលទំនិញពីប្រទេសបង់ក្លាដែស និងមិនគិតពន្ធលើសម្លៀកបំពាក់ និងទំនិញវាយនភណ្ឌមួយចំនួនទៀតតាមប្រភេទ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា អាម៉េរិកនឹងកាត់បន្ថយពន្ធគយលើការនាំចូលទំនិញពីបង់ក្លាដែស ដោយបន្ទាបពីអត្រា​ ២០% មកត្រឹម ១៩% ជាថ្នូរនឹងការបើកទីផ្សាររបស់ទីក្រុងដាកា (Dhaka) មកលើទំនិញរបស់ខ្លួនឱ្យធំទូលាយ។ លើសពីនេះ ការនាំចូលលើសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួនពីបង់ក្លាដេសដែលផលិតដោយវត្ថុធាតុដើមមកពីអាម៉េរិកនឹងមិនត្រូវបានគិតពន្ធនោះទេ។

សេតវិមានអាម៉េរិកបានលើកឡើងថា កិច្ចព្រមព្រៀងថ្មីនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ដែលផ្តល់ការអនុគ្រោះនៅក្នុងទីផ្សារមិនធ្លាប់មានពីមុនមក។ ទំនិញទាំងអស់រួមមានផលិតផលដែលផលិតពីកប្បាស និង ក្រណាត់របស់អាម៉េរិកជាដើម មិនត្រូវបានគិតពន្ធនោះទេ។ គួរឲ្យបញ្ជាក់ដែរថា វិស័យសម្លៀកបំពាក់មានចំណែកច្រើនជាង ៨០% នៃប្រាក់ចំណូលនាំចេញសរុបរបស់បង់ក្លាដែស ហើយបានផ្តល់ការងារដល់កម្លាំងពលកម្មប្រមាណ ៤ លាននាក់ ខណៈដែលឧស្សាហកម្ម​កាត់ដេរ ​គឺ​ជា​ឆ្អឹងខ្នង​របស់សេដ្ឋកិច្ច​បង់ក្លាដែស ដែល​ជា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​ធំ​ជាង​គេ​ទី២​ របស់​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន។

ជាថ្នូរនឹងគ្នា បង់ក្លាដែស នឹងបើកទីផ្សាររបស់ខ្លួនសម្រាប់ការនាំចូលសារធាតុគីមី បរិក្ខារពេទ្យ គ្រឿងបន្លាស់រថយន្ត ផលិតផលសណ្តែកសៀង និងសាច់ជាច្រើនទៀតពីអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុង Dhaka បានប្តេជ្ញារក្សាសិទ្ធិការងារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងបង្កើនកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថានរបស់ខ្លួន។ ប្រទេសនេះក៏នឹងរក្សាកិច្ចព្រមព្រៀងរបស់ខ្លួនក្នុងការទិញផលិតផលកសិកម្ម យន្តហោះ និងថាមពលពីអាម៉េរិករាប់ពាន់លានដុល្លារផងដែរ។

សូមបញ្ជាក់ថា អត្រាពន្ធ ១៩% នេះ បានធ្វើឱ្យបង់ក្លាដែសមានកម្រិតប្រហាក់ប្រហែលនឹងឥណ្ឌា ដែលជាប្រទេសជិតខាង និងគូប្រជែងក្នុងតំបន់ដែលមានអត្រាពន្ធ ១៨%។ ប្រទេស​អាស៊ី​ខាង​ត្បូង​ទាំង​ពីរនេះ​ប្រកួត​ប្រជែងគ្នា​លើការនាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និងទំនិញ​កសិកម្ម។ គួររំលឹកដែរថា កាលពីដំបូង ប្រធានាធិបតី Trump ដាក់ពន្ធ ២៥% លើការនាំចូលពីឥណ្ឌា​ និង ​៣៧% លើការនាំចូលពីបង់ក្លាដេស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *