រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៤៥០ លានដុល្លារនៅខេត្ត​ក្រចេះ​ នឹងជួយឱ្យតម្រូវការជ័រកៅស៊ូក្នុងស្រុកកាន់តែមានទីផ្សារល្អ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ ក្រោមទុនវិនិយោគប្រមាណ ៤៥០ លានដុល្លារ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ត្រូវបានរំពឹងថានឹងជួយឱ្យតម្រូវការជ័រកៅស៊ូក្នុងស្រុកកាន់តែមានទីផ្សារបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងសប្ដាហ៍កន្លងទៅនេះ គម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្តនេះ ដែលវិនិយោគដោយក្រុមហ៊ុន New Continent (Cambodia) Tire Co., LTD. គឺជាគម្រោងទី ៣ ហើយដែលបានមកបោះទីតាំងវិនិយោគ នៅក្នុងខេត្តក្រចេះ ហើយក៏ជារោងចក្រផលិតសំបកកង់រថយន្តទី ៨ ដែលបានមកបោះទីតាំងវិនិយោគនៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអបអរសាទរ ដល់ប្រជាពលរដ្ឋស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាពលរដ្ឋនៅតំបន់ភូមិភាគឦសាន្ត ព្រោះគម្រោងវិនិយោគនេះនឹងអាចបង្កើតការងារ និងបង្កើតប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋ ពិសេសជួយលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ។ គម្រោងនេះនឹងបង្កើតការងារបានរហូតដល់ ៣០០០ នាក់ ដល់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងមូល។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ AMS ថា កម្ពុជាស្វាគមន៍រាល់រោងចក្រផលិតសំបកកង់ឡាន ដែលបានសម្រេចបោះទុនវិនិយោគ និងជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន។

អ្នកឧកញ៉ា បានថ្លែងដូច្នេះថា៖

“ការវិនិយោគលើរោងចក្របែបនេះកាន់តែច្រើន នឹងផ្ដល់អត្ថប្រយោជន៍បន្ថែមដល់អ្នកដាំដុះដំណាំកៅស៊ូ។ ជាក់ស្ដែង នៅពេលមានរោងចក្រផលិតសំបកកង់ឡានកាន់តែច្រើន នឹងធ្វើឱ្យតម្រូវការជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន មានតម្លៃល្អ ដោយមិនបារម្ភកង្វះទីផ្សារ ឬតម្លៃទៀតនោះឡើយ។”

លោក ឃុន កក្កដា អគ្គនាយករង ទទួលបន្ទុករួមអគ្គនាយកដ្ឋានកៅស៊ូ បានប្រាប់បណ្តាញព័ត៌មាន AMS ថា តាមរយៈការខិតខំជំរុញការដាំដុះលើផលិតកម្មដំណាំកៅស៊ូ នៅតំបន់ភូមិភាគឦសាន បានធ្វើឱ្យក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស ចូលមកបណ្ដាក់លើឧស្សាហកម្មកែច្នៃ ហើយថ្មីៗនេះ ក៏ឃើញមានវត្តមាន​រោងចក្រផលិតសំបកកង់ឡានជាបន្តបន្ទាប់ ចូលទៅវិនិយោគនៅក្នុងភូមិភាគឦសានជាកន្លែង ដែលមានសក្ដានុពលលើដំណាំកៅស៊ូ។

លោកបានបន្តថា ការងារបន្ទាប់របស់អគ្គនាយកដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធ គឺខិតខំប្រឹងជំរុញការដាំដុះ និងផលិតជ័រកៅស៊ូ ដើម្បីបំពេញតម្រូវការលើទីផ្សារ ទៅឱ្យរោងចក្រផលិតសំបកកង់ឡានថ្មីៗ ដែលចូលមកវិនិយោគនៅកម្ពុជា។

លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ បានមានប្រសាសន៍ថា វត្តមានរោងចក្រផលិតសំបកកង់ឡានបានចូលមកកម្ពុជាកាន់តែច្រើន ដែលធ្វើឱ្យតម្រូវការកៅស៊ូពីសហគមន៍ក៏កាន់តែច្រើន ។ បច្ចុប្បន្ន ក្នុងសហគមន៍កសិកម្មសំបូរមានជ័យ មានផ្ទៃដីលើដំណាំកៅស៊ូជាង ២០០ ហិកតា ដែលអាចរួមចំណែកបានមួយកម្រិតដល់ការផ្គង់ផ្គង់ជ័រកៅស៊ូទៅកាន់រោងចក្រផលិតផលសំបកកង់ឡានទាំងនោះ។

លោកបានថ្លែងប្រាប់ថា៖

“វត្តមានរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា កាន់តែច្រើន នឹងជួយឱ្យអ្នកដាំកៅស៊ូកាន់តែទទួលបានផលចំណេញ ហើយថែមទាំងបានផ្ដល់ការងារដល់ពលរដ្ឋក្នុងតំបន់ ឱ្យទទួលបានប្រាក់ចំណូល ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅក្រៅខេត្ត ឬក្រៅប្រទេស ព្រោះការងារក្នុងចម្ការកៅស៊ូត្រូវការកម្មករច្រើន ពិសេសណាស់សម្រាប់ចៀរជ័រកៅស៊ូ។”

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៨ ដែលបានបោះទីតាំងនៅ​​តំបន់សេដ្ឋកិច្ចចំនួន ៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។ រោងចក្រទាំងនោះ បានកំពុងតែស្រូបយកវត្ថុធាតុដើមជាជ័រកៅស៊ូ ក្នុងស្រុកមួយចំនួនធំ ដែលអាចចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ ២០២៥ កម្ពុជាមានផ្ទៃដីដំណាំកៅស៊ូ សរុបមានចំនួន ៤៤៨ ០៥១ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦ ៨៤២ ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១ ២០៨ ហិកតា ស្មើនឹង ២៣%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published.Required fields are marked *