បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យ ៖ អ្នកស្វែងរកទិញនៅតែមាន​ ប៉ុន្តែ​ផ្ដោតលើ​តម្រូវការ​ជាក់ស្ដែង និងមានតម្លៃទាប​

ភ្នំពេញ ៖ ​​ ចរន្តនៃការ​ទិញ-លក់អចលនទ្រព្យ​នៅលើទីផ្សារ​កម្ពុជា ទាំង​នៅក្នុងឆ្នាំ២០២៥កន្លងទៅ និងឆ្នាំ២០២៦​នេះ នៅតែបន្ត​មានសកម្មភាពជាហូរហែរ ប៉ុន្តែមិន​ច្រើន​នោះទេ ដោយអ្នកទិញ​​ក្នុងអំឡុងពេលនេះ​ ភាគច្រើន​ជាអ្នកដែលមានតម្រូវការ​ជាក់ស្ដែង ហើយអចលនទ្រព្យ​ដែលពួកគេ​ស្វែងរកទិញនោះទៀតសោត ក៏ជា​ប្រភេទអចលនទ្រព្យ​ដែលមានតម្លៃសមរ​ម្យ​ ឬតម្លៃទាបជាងទីផ្សារ។

អ្នកស្រី អាន សុធីតា អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ PropNex Cambodia បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៥​កន្លងទៅ និង​ឆ្នាំ២០២៦​នេះ ហាក់មិនខុសគ្នានោះទេ​ ពោលគឺនៅតែមានអ្នកកាន់លុយស្វែងទិញ ប៉ុន្តែវាជាតម្រូវការពិតប្រាកដ​​ដូចជាសម្រាប់សាងសង់លំនៅឋានស្នាក់នៅ និងសាងសង់ឃ្លាំងជាដើម ដែលវាមិនមែនទិញទុកលក់យកចំណេញនៅពេលអនាគតនោះទេ និងផ្ដោតទៅលើ​អចលនទ្រព្យ​ណា​ដែលមានតម្លៃសមរម្យ​ប៉ុណ្ណោះ។

អ្នកស្រីបន្តថា ៖

«កាលពីមុន​ ការទិញលក់អចលនទ្រព្យ​ធ្វើឡើងក្នុង​រយៈពេលខ្លីៗ ដែលមានន័យ​អ្នកទិញ​ដើម្បីទុកលក់​ក្នុងពេល​ចំណេញ ដោយមិនប្រើពេលយូរ គឺទិញភ្លាម​ប្រកាស​លក់​វិញភ្លាម តែមកដល់ឆ្នាំ២០២៥ ​និង២០២៦​នេះ អ្នកទិញអចលនទ្រព្យ​គឺទិញយកទៅប្រើប្រាស់តែម្ដង ហើយម្យ៉ាងទៀត​ អ្នកទិញអចលនទ្រព្យនៅអំឡុងពេលនេះ ក៏ទិញដោយប្រុង​ប្រយ័ត្ន ដោយមិន​យក​ប្រាក់កម្ចីពីធនាគារ​មកទិញឡើយ គឺប្រើប្រាស់សាច់ប្រាក់ដែលខ្លួន​មាន​»។

អ្នកស្រីបន្តទៀតថា ចំពោះការ​ជួលអចលនទ្រព្យ​ក៏មានការ​ប្រកួ​តប្រជែង​ខ្លាំង​ដែរ គឺម្ចាស់ទ្រព្យធ្វើយ៉ាងណាដើម្បីឱ្យតែ​អាចជួល​បាន ខណៈកាលពីគ្រាមុន​ទាល់តែជួល​បាន​តម្លៃថ្លៃ ក្នុងរយៈពេលយូរ ទើបពួកគេព្រម​​ជួល ប៉ុន្តែបច្ចុប្បន្ន​នេះ ទោះបីជា​ជួល​បាន​តម្លៃត្រឹមតែ ​៥០ ឬ ៦០ភាគរយ​នៃតម្លៃទីផ្សារ​ក៏ម្ចាស់ទ្រព្យបង្ខំចិត្ត​ជួល​ឱ្យដែរ ដោយ​យ៉ាងណា​ឱ្យ​តែមានចំណូល​ត្រលប់មកវិញ​បានខ្លះ​ ។

អ្នកស្រីបន្ថែមថា ៖

«នៅលើទីផ្សារ​អចលនទ្រព្យ​បច្ចុប្បន្ន​នេះ យើងឃើញថា ​វិស័យឧស្សាហកម្ម​បាន​ចូលរួម​ចំណែកដល់ការ​ទិញលក់ដីធ្លីច្រើន ក្នុងនោះខេត្តកំពង់ស្ពឺ ​កណ្ដាល កំពត និងខេត្តព្រះសីហនុ​ ជាទីតាំង​ដែល​មានតម្រូវការ​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​ ។ តំបន់ទាំងអស់​នេះ​ មានការ​វិនិយោគ​លើវិស័យឧស្សាហកម្ម មានរោងចក្រ​ សហគ្រាស តំបន់សេដ្ឋកិច្ច និងមានការ​សាងសង់​សំណង់​ជា​បន្ត​បន្ទាប់» ។

លោក​ ប៉ូ អ៊ាវ​គង់ អគ្គ​នាយក​ក្រុមហ៊ុនអចលនទ្រព្យ​  Advance បានមានប្រសាន៍ថា​​ ការ​វិនិយោគលើវិស័យឧស្សាហកម្ម​នៅកម្ពុជាបានធ្វើឱ្យតម្រូវការ​អចលនទ្រព្យ ជាពិសេស​ដីធ្លី​នៅតែមានការទិញ-លក់ ឬជួល ហើយការទិញដីធ្លី​នា​សម័យនេះដែរ ក៏ទិញ​ដើម្បីអភិវឌ្ឍ​ន៍ មិនមែនទិញទុក​ដើម្បីចំណេញដូចមុនទៀតទេ ។ ប៉ុន្តែក៏មានអ្នក​វិនិយោគមួយចំនួន​បានទិញដីធ្លីទុក​ចំណេញដែរ ដោយទុក​រយៈពេលយូ​រ និងជា​ប្រភេទដីដែលគេដាក់​លក់​ក្នុងតម្លៃក្រោមទីផ្សារ​ខ្លាំង ។

លោក​បន្តថា សម្រាប់ឆ្នាំ២០២៦​នេះ ស្ថានភាពទីផ្សារ​អចលនទ្រព្យ មិនមានសញ្ញា​ថា​នឹង​ល្អ​ជាង​ឆ្នាំ២០២៥នោះទេ ប៉ុន្តែក៏មិនអាច​ធ្លាក់ជាង​នេះដែរ​ ។ ការ​វិនិយោគនៅតែបន្ត​ ជាក់ស្ដែង​រៀងរាល់ខែ​ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោងវិនិយោគជា​បន្ត​បន្ទាប់​​ ជាពិសេស​គម្រោងក្នុងវិស័យឧស្សាហកម្មតែម្ដង ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨

គម្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើង (Walking Street) នៅតំបន់ទីលានតេជោ នឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងសក្ដានុពលទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្តោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ

នាយករដ្ឋមន្ត្រីប៊ុលហ្គារីជាប់ឆ្នោតថ្មី បំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងនៅអាល្លឺម៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

នៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៊ុលហ្ការីលោក Rumen Radev ដែលទើបឡើងកាន់តំណែង នឹងត្រូវបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៅក្នុងទីក្រុងប៊ែរឡាំង

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *