តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

បរទេស ៖ នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយសារភាគីទាំងពីរកំពុងទាស់ទែងគ្នាលើបញ្ហារក្សាអ៊ុយរ៉ាញ៉ូម និងការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់នៅច្រកសមុទ្រ Hormuz ។

ប្រភពពីអ៊ីរ៉ង់បានប្រាប់រ៉យទ័រថា គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់កិច្ចព្រមព្រៀមជាមួយអាម៉េរិកនោះទេ ប៉ុន្តែគ្រាន់តែថាបញ្ហាបានរួមតូចជាងមុន ខណៈដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានអះអងថា មានសញ្ញាវិជ្ជមាននៅក្នុងកិច្ចពិភាក្សា ប៉ុន្តែការបង់ប្រាក់ណាមួយសម្រាប់ការឆ្លងកាត់ច្រកសមុទ្រនឹងមិនអាចទទួលយកបាននោះទេ។ យ៉ាងណាមិញ អ្នកវិនិយោគនៅតែមិនទុកចិត្តចំពោះកិច្ចចរចារវាងប្រទេសទាំងពីរ នៅពេលដែល​តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ២,៣% ឬ ១០៤,៩៦ ដុល្លារក្នុងមួយបារ៉ែល​ ហើយតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានឡើងថ្លៃ ១,៨% ឬ  ៩៨,០៨ ដុល្លារក្នុងមួយបារ៉ែល។

លោក Satoru Yoshida អ្នកវិភាគនៅក្រុមហ៊ុន Rakuten Securities បានលើកឡើងថា ការព្យាករណ៍ចំពោះកិច្ចចរចាសន្តិភាពនៅតែមិនច្បាស់លាស់ ខណៈដែលតម្លៃប្រេងបន្តឡើងថ្លៃដោយសារស្ថិរភាពនៅមជ្ឈិមបូព៌ាមានភាពមិនច្បាស់លាស់ និងការរំខានដល់ការផ្គត់ផ្គង់ដែលត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រេង WTI ទំនងជាស្ថិតក្នុងចន្លោះពី ៩០ ដុល្លារទៅ ១១០ ដុល្លារនៅសប្តាហ៍ក្រោយ។

យ៉ាងណាក៏ដោយ បើទោះបីជាមានបទឈប់បាញ់ចូលជាធរមានក្តី ប៉ុន្តែវាមានភាពផុយស្រួយ ហើយកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមមានវឌ្ឍនភាពតិចតួចបំផុត ខណៈដែលតម្លៃប្រេងបន្តឡើងថ្លៃដែលជំរុញឱ្យមានការព្រួយបារម្ភអំពីអតិផរណា និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ សូមកត់សម្គាល់ថា​ ចាប់តាំងពីកើតមានសង្រ្គាមកាលពីចុងខែកុម្ភៈ រហូតមក ទីផ្សារប្រេងសកលបានថមថយបរិមាណ ១៤ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ១៤% នៃការផ្គត់ផ្គង់សកល ដែលភាគច្រើននាំចេញពីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ អារ៉ាប់រួម និងគុយវ៉ែត។

ប្រធានក្រុមហ៊ុនប្រេងរដ្ឋរបស់ UAE ADNOC បានលើកឡើងថា បើទោះបីជាជម្លោះនឹងបញ្ចប់ក្នុងពេលឥឡូវនេះក៏ដោយ ប៉ុន្តែការដឹកជញ្ជូនប្រេងមិនទាន់ត្រឡប់ទៅរកទំហំពេញៗដូចមុនពេលសង្រ្គាមនោះទេ។ វាត្រូវការរយៈពេលយូរយ៉ាងហោចណាស់ត្រីទី២ នៃឆ្នាំ ២០២៧។ ទន្ទឹមនឹងនេះ ក្រុមបណ្តាប្រទេសផលិតប្រេង និងសម្ព័ន្ធមិត្តអាចនឹងព្រមព្រៀងគ្នាលើការដំឡើងទិន្នផលកម្រិតមធ្យមរហូតដល់ខែកក្កដា បើទោះបីជាការដឹកជញ្ជូនរបស់ប្រទេសមួយចំនួនត្រូវបានរំខានដោយសង្គ្រាមក៏ដោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *