ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួនប្រមាណ ២០០ ០០០ ០០០ ដុល្លារអាមេរិក (ពីររយលានដុល្លារអាមេរិក) សម្រាប់ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការដេញថ្លៃនឹងធ្វើឡើងជាដំណាក់កាលៗ ចំពោះកាលបរិច្ឆេទ និងទំហំទឹកប្រាក់ដេញថ្លៃជាក់ស្តែងនឹងជូនដំណឹងនាពេលក្រោយទៀត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករ ប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមការគួរ។ ធនាគារជាតិនៃកម្ពុជាសូមរក្សាសិទ្ធិក្នុងការកែសម្រួលទំហំទឹកប្រាក់សរុបដាក់ឱ្យដេញថ្លៃទៅតាមស្ថានភាពទីផ្សារជាក់ស្តែង។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ថា ការបញ្ចេញសាច់ប្រាក់ដុល្លាររបស់ធនាគារកណ្តាល (ធនាគារជាតិនៃកម្ពុជា) តាមរយៈការដាក់ឱ្យមានការដេញថ្លៃមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់អត្រានៃការប្តូរប្រាក់ក្នុងវិស័យឯកជន និងទប់ទល់ប្រាក់រៀលកុំឱ្យមានការធ្លាក់ចុះ។
លោកបណ្ឌិតបានឱ្យដឹងថា ការដាក់ឱ្យមានការដេញថ្លៃប្រាក់ដុល្លារនេះ អាចនៅក្នុងតម្រូវការ នៃការទិញទំនិញពីបរទេសច្រើន គឺយើងត្រូវប្រមូលប្រាក់ដុល្លារ ដើម្បីយកទូទាត់ក្នុងការធ្វើពាណិជ្ជកម្ម។ លោកបណ្ឌិតបានថ្លែងថា ៖
«នៅពេលមានការនាំចូលច្រើន ហើយការទូទាត់ជាប្រាក់ដុល្លារ ដែលធ្វើឱ្យមានតម្រូវការប្រាក់ដុល្លារកើនឡើង ប្រាក់រៀលនឹងមានការធ្លាក់ចុះ ដូច្នេះហើយធនាគារជាតិមានតួនាទីក្នុងការទប់ទល់ប្រាក់រៀលកុំឱ្យមានការធ្លាក់ចុះ តាមរយៈការដាក់ឱ្យមានការដេញថ្លៃប្រាក់ដុល្លារ និងជំរុញចរាចរណ៍ប្រាក់រៀលឱ្យបានកាន់តែច្រើននៅក្នុងទិផ្សារ»

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content