ភ្នំពេញ៖ យោងតាមការស្ទង់មតិដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា វិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) នៅកម្ពុជាបានត្រៀមជាស្រេចដើម្បីឈានទៅរកឌីជីថលនីយកម្ម ដោយទទួលយកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា blockchain បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យ alternative data ក្នុងរយៈពេលពីរឆ្នាំខាងមុខ ។

បច្ចេកវិទ្យាថ្មីនេះអាចឱ្យអ្នកប្រើប្រាស់អាចស្នើសុំប្រាក់កម្ចី និងបើកគណនីធនាគារដោយសុវត្ថិភាពដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ បានជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនចាប់ផ្តើមផ្តល់សេវាឌីជីថល ដូចជាការទូទាត់ និងផ្ទេរប្រាក់ជាដើម។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងការិយាល័យឥណទានកម្ពុជា (CBC) បានចេញផ្សាយការស្ទង់មតិរបស់ខ្លូន លើវិស័យ MFI កាលពីថ្ងៃសុក្រក្នុងអំឡុងសន្និសីទប្រចាំឆ្នាំ 2021 របស់ CMA ដែលជាកិច្ចការពេញមួយថ្ងៃដែលបានប្រមូលផ្តុំនាយកប្រតិបត្តិហិរញ្ញវត្ថុកំពូលៗ ដើម្បីពិភាក្សាពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ លើវិស័យនេះ និងអនាគត។

កិច្ចពិភាក្សាស្តីពីការត្រៀមលក្ខណៈប្រព័ន្ធឌីជីថលក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានអ្នកសម្របសម្រួល លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិការិយាល័យឥណទានកម្ពុជា និងវាគ្មិនដូចជា លោក Remi Pell ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា លោក ជា រតនា នាយកនាយកដ្ឋានគ្រប់គ្រងភ្នាក់ងារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ លោកជំទាវ ឌិត នីតា អគ្គនាយិកាប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា លោក ស្រី វិបុល នាយកប្រតិបត្តិហិរញ្ញវត្ថុ នៃគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ តូយ៉ូតា និងលោក ផេង ភាព នាយកប្រតិបត្តិ នៃគ្រឹះស្ថានឥណទានជនបទ ស៊ីខេអិលអេស។

ការស្ទង់មតិទៅលើ ៣០ ភាគរយនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយបានបង្ហាញថាមានឆន្ទៈក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ប៉ុន្តែកង្វះជំនាញបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធកំពុងរារាំងវិស័យនេះ។
មានតែ ១៥ ភាគរយនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានឆ្លើយតប បានលើកឡើងថា ពួកគេប្រើទិន្នន័យ Alternative Data សម្រាប់ការវាយតម្លៃប្រាក់កម្ចី ដោយក្នុងនោះ ៨៥ ភាគរយនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ មិនប្រើប្រាស់ទេ ដោយលើកឡើងថា ពួកគេមានគម្រោងប្រើប្រាស់នៅក្នុងរយៈពេលពីរឆ្នាំខាងមុខ។
Alternative Data សំដៅលើទិន្នន័យណាមួយដែលប្រមូលបានពីប្រភពថ្មីៗចុងក្រោយ ដើម្បីទទួលបានការប្រកួតប្រជែងនៅក្នុងទីផ្សារ។ ឧទាហរណ៍ រួមមានស្ថិតិការប្រើប្រាស់កម្មវិធី (app) ស្ថានភាពសាធារណៈដែលត្រូវបានវាស់វែងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ការពិនិត្យផលិតផល និងទិន្នន័យប្រើប្រាស់លើគេហទំព័រ។
ដូចគ្នានេះដែរ អ្នកឆ្លើយតបតិចជាង ១០ ភាគរយបាននិយាយថា ពួកគេបានប្រើ AI កម្រិតខ្ពស់សម្រាប់ការដាក់ពិន្ទុឥណទាន ប៉ុន្តែ ៦០ ភាគរយបានយល់ស្របថា បច្ចេកវិទ្យា AI និង blockchain មានប្រយោជន៍សម្រាប់មីក្រូហិរញ្ញវត្ថុ។ ជាងពាក់កណ្តាល ៥២ ភាគរយ នៃអ្នកឆ្លើយតបបានរាយការណ៍ថា ពួកគេប្រើកម្មវិធី software ផ្តល់ប្រាក់កម្ចី និងកម្មវិធីប្រមូលប្រាក់។ ក្នុងចំណោម ៤៨ ភាគរយដែលមិនប្រើប្រាស់ ៨៨ ភាគរយគ្រោងនឹងអនុវត្តកម្មវិធីនេះក្នុងរយៈពេល ១ ទៅ ២ ឆ្នាំខាងមុខ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content