សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េបង្កើនការវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនកូរ៉េបង្កើនការវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ហើយព្រមទាំងបានស្នើឱ្យរដ្ឋាភិបាលប្រទេសកូរ៉េជួយពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ឲ្យឆាប់រហ័សដើម្បីជំរុញ និងពង្រឹងដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងកូរ៉េបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាង២៥ឆ្នាំកន្លងមកហើយ ដោយមានកិច្ចសហការលើវិស័យយ៉ាងច្រើនដែលធ្វើឱ្យប្រទេស​ទាំងពីរមានការរីកចម្រើនជាច្រើន។ ជាមួយគ្នានេះ សម្ដេចក៏អរគុណចំពោះសាធារណរដ្ឋកូរ៉េដែលតែងតែរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាទោះបីជាក្នុងស្ថានភាពកូវីដ-១៩ក្តី ដែលមានការលំបាកក៏ដោយ ក៏យន្តហោះទេសចរណ៍ស៊ីវិលរបស់កូរ៉េនៅតែថែរក្សាជើងយន្ដហោះមកកម្ពុជា ជាពិសេសការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកូរ៉េ និងប្រជាជននៃប្រទេសកម្ពុជាផងដែរ។

នៅក្នុងជំនួបជាមួយឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោបានលើកឡើងផងដែរពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានបញ្ជូនមកដល់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េរួចរាល់ ដូច្នេះនៅក្នុងន័យនេះសម្ដេចស្នើឱ្យឯកឧត្តមប្រធានាធិបតីជួយគាំទ្រ និងផ្ដល់ការជំរុញឱ្យបានឆាប់។

ឯកឧត្ដម មូន ចេអ៊ីន បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់សម្ដេចតេជោក្នុងប្រទេសកូរ៉េ មានអត្ថន័យដ៏ជ្រាលជ្រៅ ហើយទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាង២កាន់តែរីកចម្រើនខ្លាំងក្លាជាងមុនបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា ភាពជាដៃគូសេដ្ឋកិច្ចវិញ គឺប្រទេសកម្ពុជាពិតជាល្អណាស់ដែលបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ហើយច្បាប់ដែលមិនយកពន្ធត្រួតគ្នាបូកនឹងភាពជាដៃគូសេដ្ឋកិច្ច ភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយនេះដែលចូលជាធរមាននៅខែមករាកន្លងទៅនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េទាំងអស់នេះបូកបញ្ចូលគ្នាមកគឺពិតជាអាចនឹងជំរុញពាណិជ្ជកម្មនិងវិនិយោគយ៉ាងខ្លាំងរវាងកូរ៉េ និងកម្ពុជា។

ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េបានមានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ខាងរដ្ឋាភិបាលកូរ៉េបានបញ្ចប់នីតិវិធីហើយ និងបានបញ្ជូនទៅសភាជាតិរបស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់សច្ចាប័ន ដូច្នេះនីតិវិធីនឹងបន្តនៅឡើយ និងសង្ឃឹមបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះមានក្រុមហ៊ុនកូរ៉េប្រមាណជាង ៣០០ក្រុមហ៊ុនហើយ ដែលកំពុងវិនិយោគ និងធុរកិច្ចនៅប្រទេសកម្ពុជា ហើយភាគីកូរ៉េនឹងបន្តជំរុញដល់ការវិនិយោគបន្ថែម ជាពិសេសថែមទៀតក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន និងបន្តជំរុញឱ្យបង្កើនឡើងពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសកម្ពុជាថែមទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់