កំណើន​ប្រជាជននៅរាជធានីភ្នំពេញ ជា​ឱកាស​សម្រាប់អ្នកអភិវឌ្ឍន៍​លំនៅឋាន​

ភ្នំពេញ ៖ កំណើន​ប្រជាជន​នៅក្នុង​រាជធានីភ្នំពេញ បាន និងកំពុងកើនឡើង​ជាបន្តបន្ទាប់​ពីមួយឆ្នាំទៅមួយឆ្នាំ ហើយ​ការ​កើនឡើង​នៃចំនួន​ប្រជាជន​​នៅក្នុងរាជធានីភ្នំពេញនេះដែរ បានធ្វើឱ្យ​តម្រូវការ​សេវា​កម្ម និងសម្ភារៈប្រើប្រាស់​ជា​ច្រើ​ន​ក៏កើនឡើង​ដូចគ្នា ដោយ​ក្នុងនោះ​លំនៅឋានជា​កត្តា​ចាំបាច់មួយសម្រាប់ឆ្លើយតបទៅនឹងកំណើននៃចំនួន​ប្រជាជន ដែល​ទា​ម​ទារ​ឱ្យ​មាន​ការអភិវឌ្ឍ​បន្ថែមដើម្បីបំពេញទៅតាមតម្រូវការ​។

លោក ពិន សារី​ ប្រធានក្រុ​មផ្នែក​លក់​នៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA Cambodia បានលើកឡើ​ងថា កំណើន​ប្រជាពលរដ្ឋ​មក​រស់​នៅ​រាជធានីភ្នំពេញ​​ ឃើញថា​មានកំណើន​ឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ។ កា​រកើនឡើង​នៃ​ចំនួនប្រជាជន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ បានធ្វើឱ្យ​តម្រូវ​ការ​លំនៅឋាន​​កើនឡើង​ជា​បន្តបន្ទាប់ដូចគ្នា ហើយអ្នកអភិវឌ្ឍន៍​ក៏គួរ​ចាប់ឱកាស​ក្នុងការ​ពង្រីកការ​ផ្គត់ផ្គង់របស់ខ្លួន​ដើម្បី​បំពេញទៅតាម​តម្រូវការ។

លោកបន្តថា ៖

“មិនថា​ផ្ទះជាប់ដី ឬខុនដូ នោះទេ ​​សុទ្ធតែជាលំនៅឋាន​ និ​ងមានតម្រូវការ​ ហើយបច្ចុប្បន្ន​នេះ អ្នកដែល​មាន​ចំណូល​ចិត្ត​ស្នាក់នៅផ្ទះជាប់ដីក៏​បន្ត​ស្វែងរកទិញផ្ទះជាប់ដី ដែលភាគច្រើន​នៅឆ្ងាយ​ពីក្រុង ​ឬទៅកាន់​តំប​ន់​ជាយក្រុង។ ដោយឡែក សម្រាប់អ្នកដែល​ចង់ស្នាក់នៅកណ្ដាល​រាជធានីភ្នំពេញ និងកា​ររស់នៅបែបទំនើប​ក៏​ស្វែង​រក​ទិញ​ខុនដូ​សម្រាប់​ស្នាក់​នៅ ដែលងាយស្រួលទាំងរស់នៅ ងាយស្រួលទាំងធ្វើការ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ”

លោក​ឧកញ៉ា​ នួន រិទ្ធី​ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុនអចលនទ្រព្យ​ KFA Group បានមានប្រសាសន៍ផងដែរ​ថា​ ប្រជាពលរដ្ឋ​រស់​នៅរាជធានីភ្នំពេញ​មួយចំនួន​ធំមិនទាន់មានផ្ទះជា​របស់​ផ្ទាល់​ខ្លួននៅឡើយ​ទេ និង​បន្ត​ជួល​​ផ្ទះគេ​ស្នាក់​នៅ ដូច្នេះ ការអភិវឌ្ឍ​លំនៅឋាន​នាពេលបច្ចុប្បន្ន​នេះ មិនទាន់ឆ្លើយ​តបទៅនឹង​តម្រូវការ​នៅ​ឡើយ​ទេ តែ​ការអភិវឌ្ឍ​ក៏ត្រូវមើលទៅលើ​ប្រាក់ចំណូលបស់​ប្រជាពលរដ្ឋ​ផងដែរ ថាតើ​គួរអភិវឌ្ឍន៍​ប្រ​ភេ​ទ​ណា​ដែលស័ក្តិ​សម​នឹង​ចំណូល​របស់ពលរដ្ឋ ។

លោកឧកញ៉ាបន្តថា ការអភិវឌ្ឍខុនដូនៅភ្នំពេញមានកំណើន​មែន ប៉ុន្តែមិនអាច​ផ្ដាច់​ចោលនូវការអភិវឌ្ឍផ្ទះ​ជាប់​ដីនោះ​ទេ ពោលគឺ​តម្រូវការទាំងពីរនេះ​នៅតែមានតម្រូវការ​ខ្ពស់ ហើយវានឹង​មានតម្រូវការ​ខ្ពស់​បន្ថែមទៀត​នៅពេលខាងមុខ ពេលដែលពលរដ្ឋមានប្រាក់ចំណូល​មានលទ្ធភាព​ក្នុងការទិញផ្ទះស្នាក់នៅកាន់តែច្រើន ។​

ឯកឧត្តម លី រស្មី ​រដ្ឋលេខាធិការ​នៃក្រសួង​រៀបចំដែនដី ​នគរូបនីយកម្ម​ និងសំណង់​ បានថ្លែង​ផងដែរថា ក្នុង​មួយ​​ឆ្នាំៗ កម្ពុជា​មានតម្រូវការ​លំនៅឋាន​រាប់ពាន់ល្វែង ហើយក្នុងនោះដែររាជធានីភ្នំពេញជា​តំបន់ដែលមានត​ម្រូវ​​ការ​លំនៅឋានច្រើនជាង​គេ និងទាមទារឱ្យ​មានការអភិវឌ្ឍ​លំនៅឋាន​ច្រើនជាង​គេ​សម្រាប់បំពេញ​ទៅ​តាម​តម្រូ​​វការ​ជាក់ស្ដែង ​។

គួរ​បញ្ជាក់ផងដែរថា ទោះបីជា​ស្ថិតនៅក្នុង​វិបត្តិ​នៃជំងឺកូវីដ​១៩​យ៉ាងណាក្ដី ​អ្នកអភិវឌ្ឍ​ន៍លំនៅឋាន​ នៅតែ​បន្ត​ពង្រីកគម្រោងរបស់ខ្លួន​ជា​បន្តបន្ទាប់ ហើយក៏មានការគាំទ្រពីប្រជាពលរដ្ឋ​ទិញគម្រោង​លំនៅឋាន​សម្រា​​ប់​ស្នាក់​​នៅ ​និងខ្លះទៀតទិញទុក​វិនិយោគ​ដើម្បីទទួលបានផលចំណេញ ដែលរូបភាពទាំងអស់នេះ​សបញ្ជាក់ឱ្យឃើញថា ​​តម្រូវការ​លំនៅឋានក្នុងប្រទេស​កម្ពុជា ​ជាពិសេស​នៅក្នុងរាជធានភ្នំពេញគឺនៅតែបន្តមាន៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ