អាជីវកម្មនំម្ទេសថ្មី ប្លែក ថែមទាំងជួយដល់ជីវភាពសហគមន៍

ម្ទេស ជាដំណាំមួយប្រភេទដែលត្រូវបានគេស្គាល់ជាទូទៅដោយសាររសជាតិហឹរ ដិតជាប់មាត់អ្នកទទួលទាន ពិសេសគេអាចច្នៃបានច្រើនមុខដូចជាធ្វើជាគ្រឿងទេស ធ្វើជ្រក់ម្ទេស ឬអាចហាលសម្ងួតធ្វើជាម្ទេសក្រៀម កិនជាម្ទេសម៉ដ្ឋជាដើម។ ដោយឡែក បច្ចុប្បន្ននេះ មានអាជីវកម្មថ្មីមួយបានច្នៃម្ទេសក្រៀមទៅជានំម្ទេសស្រួយ មានរសជាតិថ្មី ប្លែក និងជាផ្នែកមួយជួយដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ថែមទៀតផង។

នំម្ទេសស្រួយ ដែលមានយីហោ «អ្នកម្ដាយ» កំពុងចរាចរណ៍នៅតាមទីផ្សារនានាស្ទើរទូទាំងប្រទេស និងទទួលបានការគាំទ្រច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសអ្នកដែលចូលចិត្តទទួលទានអាហារហឹរដោយសារតែនំម្ទេសក្រៀមមានរសជាតិ ហឹរ ស្រួយៗ ឆ្ងាញ់ ញ៉ាំជក់មាត់ ដែលធ្វើឱ្យអាជីវកម្មនេះកំពុងមានដំណើរការយ៉ាងរលូន និងអាចទទួលបានចំណូលគួរសម និងបន្តចែករំលែកដល់ប្រជាសហគមន៍តាមរយៈការទទួលទិញម្ទេសស្រស់ និងការផ្តល់ការងារជាដើម។

អ្នកស្រី ស្រ៊ុន ស៊ាងឡាង ជាស្ថាបនិកនំម្ទេសស្រួយ «អ្នកម្ដាយ» រស់នៅភូមិអណ្ដូងស្នាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា នំម្ទេស្រួយ «អ្នកម្ដាយ» ជានំម្ទេសមួយថ្មី ប្លែក រសជាតិពិសេសខុសប្លែកពីម្ទេសធម្មតា ជាផលិតផលក្នុងស្រុក ផលិតពីកសិផលទិញពីកសិករក្នុងតំបន់ ហើយអ្នកផលិតក៏ជាបងប្អូនស្ត្រីក្នុងសហគមន៍ផងដែរ។ 

អ្នកស្រីបន្តថា ៖

“នំម្ទេសស្រួយមានពីរប្រភេទគឺ ទី១នំម្ទេសមានរសជាតិហឹរ និងប្រៃតិចៗ សម្រាប់បងប្អូនអ្នកចូលចិត្តទទួលទាន ឬក៏ចេះញ៉ាំហឹរ និងមួយប្រភេទទៀតគឺនំម្ទេសអត់ហឹរ ដែលអ្នកអត់ចេះហឹរ ឬក៏កូនក្មេងក៏អាចទទួលទានបានដែរ ហើយអតិថិជនរបស់នំម្ទេសស្រួយយើង គឺភាគច្រើនជាបងប្អូនវ័យកណ្ដាល និងអ្នករស់នៅរាជធានីភ្នំពេញ ដែលគេអាចទទួលទានលេងៗក៏បាន ឬផ្ទាប់ជាមួយអាហារផ្សេងក៏បាន ឬច្នៃកិនធ្វើជាគ្រឿងប្រឡាក់សាច់ក៏បានដោយសារនំម្ទេសនេះមានលាយគ្រឿងជាស្រេចតែម្ដង”

អ្នកស្រីបានបន្តថា ៖

“ចំពោះទំហំនៃការផលិត យើងអាចផលិតបានប្រមាណ ១០០-៣០០គីឡូក្រាមក្នុងមួយខែ ឬអាចលោតដល់ ៥០០គីឡូក្រាម អាស្រ័យតាមការកម្ម៉ង់របស់អតិថិជន ហើយក៏មានអ្នកទិញយកទៅក្រៅប្រទេសផងដែរ ដូចជា អាមេរិក កាណាដា និងអូស្ត្រាលី ជាដើម។ ចំពោះម្ទេស ដែលជាវត្ថុធាតុដើម យើងទទួលទិញពីឈ្មួញកណ្ដាល ឬបងប្អូនកសិករនៅខាងកោះធំ និងខេត្តកំពង់ចាម ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងសហគមន៍ ដោយសារយើងទិញកសិផលក្នុងស្រុក ហើយផ្ដល់ការងារឱ្យបងប្អូនស្ត្រីជួយចិតម្ទេសយកគ្រាប់ចេញផងដែរ”

ពាក់ព័ន្ធនឹងការផលិត នំម្ទេសស្រួយ គឺតម្រូវយកម្ទេសស្រស់ទៅលាងសម្អាតរួចបន្តយកទៅហាលថ្ងៃឱ្យស្ងួត ក្រៀមល្អគេអាចហាលនៅលើកម្រាលតង់ ឬប្រើម៉ាស៊ីនសម្ងួត។ បន្ទាប់ពីនេះ គេយកម្ទេសទៅពុះយកគ្រាប់ចេញ ដើម្បីបំពង និងកុំឱ្យម្ទេសហឹរខ្លាំង។ លុះពុះយកគ្រាប់ចេញហើយ គេត្រូវយកម្ទេសនេះទៅស្ងោរ និងលាងច្រើនដង ដើម្បីកាត់បន្ថយជាតិហឹររបស់ម្ទេស​ ទើបគេយកវាទៅសម្ងួតសាជាថ្មី ហើយប្រឡាក់គ្រឿងផ្សំ និងដាក់បំពងម្ដងទៀត។ ចំពោះការលាយគ្រឿងផ្សំទៀតសោត គេត្រូវផ្អាប់ចោល ១-២ម៉ោង ដើម្បីឱ្យម្ទេសចូលជាតិល្អ ហើយគេដាក់បំពងលើកម្ដៅ១៧០-២០០អង្សារសេប្រមាណ ៣០នាទីទើបម្ទេសឆ្អិន និងឡើងល្អ។ 

គួរបញ្ជាក់ដែរថា អ្នកស្រី ស្រ៊ុន ស៊ាងឡាង បានចាប់ផ្ដើមអាជីវកម្មនំម្ទេសនេះនៅកំឡុងខែមេសា ឆ្នាំ២០២០ ដោយសារមើលឃើញពីនំម្ទេសស្រួយនៅប្រទេសជិតខាង ហើយចង់សាកល្បងបើកអាជីវកម្មតែម្ដង។ ម៉្យាងទៀត ពាក់ព័ន្ធទៅនឹងដំណើរការនៃការផលិតនំម្ទេសនេះក៏មានផលលំបាកច្រើនច្រើន ហើយក៏ធ្លាប់ជួបភាពបរាជ័យក៏ច្រើនដងដែរ ប៉ុន្តែអ្នកស្រីនៅតែតស៊ូក្នុងអាជីវកម្មមួយនេះ តាំងពីដើមទុនដំបូង ១៥ម៉ឺនរៀល ចំណាយទៅលើវត្ថុធាតុដើមដូចជាម្ទេសក្រៀម និងគ្រឿងផ្សំ ហើយបន្តរហូតមកដល់ពេលបច្ចុប្បន្នដែលទទួលបានការគាំទ្រច្រើនពីអតិថិជន។  ដោយឡែកសម្រាប់ចក្ខុវិស័យទៅថ្ងៃអនាគត អ្នកស្រីមានគម្រោងធ្វើឱ្យនំម្ទេសស្រួយ «អ្នកម្ដាយ» អាចឈានជើងចូលទីផ្សារក្រៅប្រទេសបាន ហើយអាចជួយដល់ប្រជាកសិករខ្មែរ ក៏ដូចជាផ្ដល់ការងារជូនបងប្អូនក្នុងសហគមន៍បានកាន់តែច្រើន៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក