ស្ពៃក្ដោបសហគមន៍ភូមិទំព័រ ល្បីល្បាញថាមានរស​ជាតិឆ្ញាញ់​កំពុងពេញនិយមលើទីផ្សារ

(ពោធិ៍សាត់)៖ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តភូមិទំព័រ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីកន្លែងដែលល្បីល្បាញថា មានប្រជាសហគមន៍ដាំដុះស្ពៃដែលមានរសជាតិឆ្ញាញ់។

សហគមន៍នេះមានសមាជិក ១១១គ្រួសារ ក្នុងនោះមានជាង ១០គ្រួសារបាននិងកំពុងដាំដុះស្ពៃ​ក្ដោប និងស្ពៃក្រញ៉ាញ់សម្រាប់ផ្គត់​ផ្គង់ទីផ្សារក្នុងតំបន់ និងតាមបណ្ដាខេត្តនានា។ ភាពល្បីល្បាញ នៃស្ពៃទាំងពីរប្រភេទនេះដែរ គឺដោយសារស្ពៃស្រួយល្អ មិនមានក្លិនក្រពុល និងជាស្ពៃដែលដាំដុះ ដោយមិនប្រើជីគីមី។

អ្នកស្រី ពេន​ ស៊ីថុល ដែលជាកសិករដាំដុះស្ពៃក្ដោប និងស្ពៃក្រញ៉ាញ់ក្នុងរោងសំណាញ់ជុំវិញផ្ទះ បានឱ្យដឹងថា អ្នកស្រីនិងស្វាមីដាំស្ពៃដោយប្រើប្រាស់ជីលាមកគោ និងជីសេរីរាងសម្រាប់ទ្រាប់បាតដី ហើយប្រើប្រាស់ជីទឹកសេរីរាង្គក្នុងការស្រោចដំណាំ ដែលជីទឹកនេះដែរ ស្វាមីអ្នកស្រីជា​អ្នកលាយ​ដោយខ្លួនឯង។

សម្រាប់ជីទឹកនេះទៀតសោត អ្នកស្រីបានរៀបរាប់ឱ្យដឹងថា ខ្លួនប្រើប្រាស់ស្លឹកស្ពៃបន្ទាប់ពីប្រមូល ក្ដោបចេញ ប្រើផ្លែល្ហុងទុំ ផ្លែត្រប់ដែលរលួយចោល និងលាយជាមួយអំបិល ៣ ទៅ ៤គីឡូ ដាក់ត្រាំ ចូលក្នុងធុងចំណុះ ២០០លីត្រ។

អ្នកស្រីបន្តឱ្យដឹងថា ការធ្វើបែបនេះគឺនាំឱ្យទិន្នផលដែលប្រមូលបានជាប្រភេទបន្លែសុវត្ថិភាព មិនមានជាតិគីមី មិនមានសត្វល្អិត ម្លោះហើយបានជាវាមានរសជាតិឆ្ញាញ់ខុសប្លែកពីគេ។ ពីមួយឆ្នាំ ទៅមួយឆ្នាំភាពល្បីល្បាញរបស់ស្ពៃទាំងពីរប្រភេទនេះក៏កាន់តែខ្លាំងឡើងៗ ដែល​បច្ចុប្បន្ននេះ អ្នកស្រី និងកសិករជាង១០គ្រួសារទៀត កំពុងផ្គត់ផ្គង់រហូតដល់ក្រុងភ្នំពេញផងដែរ។ សម្រាប់អ្នកស្រីវិញ អ្នកស្រីប្រើប្រាស់គេហទំព័រហ្វេសប៊ុកដើម្បីជំរុញដល់ការលក់បន្ថែមទៀត ដែលអ្នកស្រីមានអតិថិជន ២៥ខេត្តក្រុងតែម្ដង។

បច្ចុប្បន្ននេះផងដែរ អ្នកស្រីបានពង្រីករោងសំណាញ់សម្រាប់ដាំដុះរហូតដល់ ៣រោង និងមានបំណងចង់ពង្រីកដល់ផ្ទៃដី ៣ហិកតានៅឆ្នាំបន្ទាប់ទៀតផងដែរ ខណៈអ្នកទិញមាននៅក្នុងតំបន់ខ្លះ ហើយខ្លះទៀតជាអ្នកខេត្តពោធិ៍សាត់ អ្នកខេត្តបាត់ដំបង និងមកដល់ភ្នំពេញទៀតផង។

រីឯរយៈពេលនៃការដាំវិញ អ្នកស្រីបានឱ្យដឹងថា៖

“ខ្ញុំដាំក្នុងចន្លោះពេល ៧០ថ្ងៃ ទៅ១០០ថ្ងៃ ទើបបានប្រមូលផល ហើយពេលប្រមូលផលម្ដងៗ​ អាចលក់បានក្នុងមួយថ្ងៃ ៥០គីឡូ។”

ដោយឡែក ក្នុងមួយរដូវអ្នកស្រីអាចប្រមូលបានរហូតដល់ ១តោន ទៅ២តោនឯណោះ ហើយបើគិតជាចំណូលគឺប្រមាណជា ១៥លានរៀល។

យ៉ាងណាមិញ ក្រៅពីការដាំស្ពៃទៅ អ្នកស្រីនិងគ្រួសារក៏ធ្វើចំការផងដែរ ហើយចំណូលដែលបាន មកពីទិន្នផលដំណាំចំការទាំងនោះ ក៏អ្នកស្រីអាចយកទៅប្រើប្រាស់ ទិញសម្ភារៈនានា កែប្រែជីវភាព បានយ៉ាងល្អប្រសើរផងដែរ។

អ្នកស្រីក៏បានបញ្ជាក់ផងដែរថា ជីវភាពគ្រួសាររបស់អ្នកស្រីបានស្គាល់ភាពធូរធាច្រើន ក្រោយពេល​ដាំដុះស្ពៃក្ដោប និងស្ពៃក្រញ៉ាញ់ ក្រោមការជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន។ តាមរយៈភាពជោគ ជ័យនេះ អ្នកស្រីក៏បានចែករំលែកពូជ និងបច្ចេកទេសដាំដុះដល់គ្រួសារដែលខ្វះខាតផ្សេងទៀតដែរ ហើយជាលទ្ធផលពួកគេក៏មានជីវភាពកាន់តែល្អប្រសើរផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក