ជម្លោះមហាយក្សឥណ្ឌា និងកាណាដា អាចក្លាយទៅជាបញ្ហាភូមិសាស្ត្រនយោបាយថ្មីមួយទៀត

ឥណ្ឌា ជាមហាយក្សសេដ្ឋកិច្ចថ្មីទាំងក្នុងកម្រិតតំបន់ ក៏ដូចជាពិភពលោក និងកំពុងសន្ទុះយ៉ាងខ្លាំងធៀបទាំងជាមួយនឹងអាមេរិក និងចិនផងដែរ ខណៈដែលកាលពីពេលកន្លងទៅថ្មីៗនេះ ឥណ្ឌា និងកាណាដា បានធ្លាក់ចូលក្នុងវិបត្តិការទូតដែលមិនធ្លាប់មានពីមុនមក និងអាចមានផលវិបាកទាំងផ្នែកនយោបាយ ឬអាចក្លាយទៅជាបញ្ហាភូមិសាស្ត្រនយោបាយថ្មីមួយទៀតក្នងនាមជាមហាអំណាចដ៏សំខាន់ទាំង២របស់ពិភពលោក។

មួយរយៈចុងក្រោយនេះថ្វីត្បិតតែឥណ្ឌាមិនសូវរងផលប៉ះពាល់ដោយសារភូមិសាស្ត្រនយោបាយរវាងអាមេរិក-ចិន ឬរុស្ស៊ី និងអ៊ុយក្រែនក្តី ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញថាឥណ្ឌាហាក់ដូចជាកំពុងធ្លាក់ចូលក្នុងបញ្ហាភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនមួយជាមួយនឹងមហាអំណាចសេដ្ឋកិច្ចកាណាដា។

ភាពតានតឹងរវាងប្រទេសកាណាដា និងឥណ្ឌា បានឈានដល់កម្រិតថ្មីជាមួយដូចជាការបណ្តេញចេញមន្ត្រីការទូតរវាងគ្នា ជាពិសេសការចោទប្រកាន់ចុងក្រោយមួយដោយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ពីការចូលរួមរបស់រដ្ឋាភិបាលឥណ្ឌាក្នុងផែនការសម្លាប់សកម្មជន ជនជាតិ Sikh នៅលើទឹកដីកាណាដា។ ព័ត៌មានចោទប្រកាន់នេះបានផ្ទុះឡើងពេញបណ្តាសារព័ត៌មានអន្តរជាតិល្បីៗទាំងអស់នៅមុនជំនួបកំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau នៅក្នុងកិច្ចប្រជុំរបស់សភាបានប្រកាសទាំងគួរឲ្យភ្ញាក់ផ្អើលដោយចោទប្រកាន់ទៅលើរដ្ឋាភិបាលនៃប្រទេសឥណ្ឌាគឺជាអ្នកមានទំនាក់ទំនងពីក្រោយនៃផែនការធ្វើឃាតលោក Hardeep Singh Nijjar មេដឹកនាំដ៏សំខាន់របស់ជនជាតិ Sikh កាលពីខែមិថុនាកន្លងមក។

នៅក្រោយហេតុការណ៍នេះ អ្នកជំនាញជាច្រើនបានបង្ហាញនូវក្តីព្រួយបារម្ភថា សកម្មភាពពាណិជ្ជកម្មរបស់ កាណាដា ជាមួយនឹងប្រទេស ឥណ្ឌា អាចនឹងជួបការលំបាក ខណៈ ទំនាក់ទំនងកាន់តែមានភាពតានតឹងឡើង។​ មិនត្រឹមតែប៉ុណ្ណោះ ការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះបានជំរុញឱ្យប្រទេសទាំង ២ ឈានទៅដល់ការសម្រេចចិត្តបណ្តេញអ្នកការទូតរវាងគ្នាទៅវិញទៅមកទៀតផង ខណៈដែលកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងបេសកកម្មពាណិជ្ជកម្មកាណាដា ដែលបានគ្រោងទុកនៅក្នុងខែតុលាក៏ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្នដែរ។

គួរឲ្យដឹងដែរថា ចលនាឯករាជ្យ Sikh (Sikh Independence) របស់ឥណ្ឌាធ្លាប់មានឈ្មោះជាការបះបោរដោយប្រដាប់អាវុធបង្ហូរឈាមដ៏សាហាវបំផុតមួយ ដែលបានអង្រួនប្រទេសឥណ្ឌាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង ១៩៨០។ ទីតាំងរបស់ជនជាតិ Sikh រស់នៅគឺស្ថិតនៅកណ្តាលរដ្ឋ Punjab ភាគខាងជើង ហើយបច្ចុប្បន្នជនជាតិដើមមួយនេះមានចំនួនប្រមាណជា ១,៧ភាគរយ នៃចំនួនប្រជាជនឥណ្ឌាសរុប។

យ៉ាងណាក៏ដោយ បើទោះបីជាសកម្មភាពរបស់ជនជាតិ Sikh បានស្ងប់ស្ងាត់ទៅហើយក្តី ប៉ុន្តែការបះបោរដែលបានកើតឡើងរយៈពេលជាងមួយទសវត្សរ៍មុន មិនអាចឲ្យរដ្ឋាភិបាល និងជនជាតិ Sikh បំភ្លេចបានឡើយ ដោយសារតែការបង្ក្រាបពីសំណាក់រដ្ឋាភិបាលឥណ្ឌាគ្រានោះបានបណ្តាលឲ្យមានមនុស្សរាប់ពាន់នាក់បានបាត់បង់ជិវិត រួមទាំងមេដឹកនាំ Sikh ដ៏លេចធ្លោជាច្រើននាក់ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦