យល់ដឹងពីគំនិតអាជីវកម្មមួយចំនួននៅក្រៅប្រទេសដែលមានភាពរឹងម៉ាំទៅនឹងវិបត្តិសេដ្ឋកិច្ច

បរទេស ៖ ពិភពលោកជាងពាក់កណ្តាលទសវត្សរ៍ចុងក្រោយនេះបានទទួលរងនូវវិបត្តិជាបន្តបន្ទាប់ចាប់រាប់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន កង្វះខាតស្បៀងអាហារ ក៏ដូចជាបញ្ហាបម្រែប្រមួលអាកាសធាតុជាដើម ខណៈដែលអ្នកជំនាញជឿថា វិបត្តិសេដ្ឋកិច្ចអាចនឹងផ្ទុះឡើងកាន់តែខ្លាំងជាងនេះ។

នៅក្នុងអំឡុងពេលជាមួយគ្នានេះ អត្រាអតិផរណាបានបន្តវាយប្រហារតាមបណ្តាប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាយើងផងដែរ ហើយវាបានធ្វើឲ្យប៉ះពាល់ព្រមគ្នាទៅដល់បណ្តាឲ្យក្រុមហ៊ុនអាជីវកម្មមួយចំនួនធំ ដោយខ្លះធ្លាក់ប្រាក់ចំណូល និងខ្លះទៀតឈានទៅដល់ការបិទទ្វារក្រុមហ៊ុនក៏មាន។ ប៉ុន្តែ ទោះជាយ៉ាងណាក្តី អាជីវកម្មខ្លះនៅតែអាចដំណើរការល្អក្នុងស្ថានភាពនេះ ហើយនៅតែអាចទាញរកប្រាក់ចំណូលបានគួរឲ្យកត់សំគាល់។

ខាងក្រោមនេះ ជាមុខអាជីវកម្មនៅក្រៅប្រទេសមួយចំនួនដែលយើងគួរសាកល្បងពិចារណា ខណៈដែលអាជីវកម្មទាំងនោះមានភាពធន់ទៅនឹងវិបត្តិសេដ្ឋកិច្ច ហើយកំពុងទទួលបានជោគជ័យគួរឲ្យរៀនសូត្រតាម ដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Forbes កាលពីពេលថ្មីៗនេះ។

អាជីវកម្មជួសជុល និងកែលំអអគារលំនៅដ្ឋាន ៖ Forbes ជឿជាក់ថា ការរកស៊ីធ្វើកុងត្រាផ្តល់សេវាកម្មជួសជុលលំនៅដ្ឋាន និងកែលំអឡើងវិញនោះ គឺជាអាជីវកម្មដ៏មានភាពធន់បំផុត ពីព្រោះថាឧស្សាហកម្មនេះមានទំហំដល់ទៅ៤៥៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ សេវាកម្មទាំងនោះអាចមានចាប់ពីការជួសជុល លាបថ្នាំ ជួសជុលបន្ទប់ទឹក បូមលូ និងខ្សែភ្លើងជាដើម ខណៈដែលម្ចាស់ផ្ទះភាគច្រើនគឺមិនមានជំនាញជាមូលដ្ឋាន ឬច្បាស់លាស់ដើម្បីធ្វើការងារនេះដោយខ្លួនឯងនោះទេ។

លក់ទំនិញមួយតឹកលើអនឡាញ ៖ សំភារៈប្រណិត សំភារៈប្រើប្រាស់ផ្សេងៗក្តី មួយភាគធំដែលត្រូវបានម្ចាស់ដើមឈប់ប្រើប្រាស់សុទ្ធតែនៅមានតម្លៃក្នុងការប្រើប្រាស់សាជាថ្មីសម្រាប់អ្នកដទៃដែលខ្វះលទ្ធភាព ប៉ុន្តែបញ្ហាត្រង់ថា មិនមានអ្នកណាមកផ្គូផ្គង់ភាគីទាំងពីរនេះច្រើននៅឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ វាកាន់តែមានប្រសិទ្ធភាពតាមរយៈការបញ្ចុះតម្លៃផង។ គិតត្រឹមឆ្នាំ២០២០ប៉ុណ្ណោះ ទំនិញដែលធ្លាប់បានប្រើប្រាស់ហើយ ឬទំនិញមួយតឹកដែលបានជួញដូរឡើងវិញត្រូវបាន Forbes ស្វែងរកឃើញម្ចាស់ថ្មីដល់ទៅ ៣៣លានដងហើយព្យាករណ៍ថា ទំហំនៃទីផ្សារនេះនឹងកើនឡើងទៅដល់ ៧៧ពាន់លានដុល្លារនៅរយៈពេល៥ឆ្នាំខាងមុខ។

អាជីវកម្មផ្តល់សេវាកម្មសំអាត និងអនាម័យ ៖ ទោះក្នុងពេលវេលាណាក៏ដោយ ទោះជាមានជំងឺរាតត្បាតក៏ដោយ ឬចប់វិបត្តិរាតត្បាតក៏ដោយ ក៏អាជីវកម្ម និងក្រុមហ៊ុនទាំងឡាយមិនអាចកាត់ផ្តាច់ខ្លួនពីការបោសសំអាត និងធ្វើអនាម័យទីតាំងធ្វើការរបស់គេឡើយ ហើយពួកគេក៏មិនអាចធ្វើការងារនេះដោយខ្លួនឯងដែរ ទោះមួយខែម្តង ឬមួយឆ្នាំម្តងក្តី។ ដូច្នេះក្រុមហ៊ុនសេវាកម្មសំអាតជានិច្ចជាកាលតែងតែមានការងារ និងគម្រោងធ្វើជាប់ជានិច្ច។

អាជីវកម្មផ្តល់សេវាកម្មមើលថែកុមារ និងទារក ៖ សេវាកម្មថែរក្សាកុមារនេះរឹតតែមិនអាចមើលស្រាលបាន ពីព្រោះថាឪពុកម្តាយធ្វើការនៅតាមទីក្រុងមិនមានពេលវេលាគ្រប់គ្រាន់ ឬមានលទ្ធភាពជួលអ្នកបម្រើមកមើលថែកូនៗរបស់ពួកគេនោះដែរ។ កាលពីឆ្នាំ២០១៩ អាជីវកម្មប្រភេទនេះនៅទូទាំងពិភពលោកអាចមានទំហំដល់ទៅជាង៥៤ពាន់លានដុល្លារ ឬស្ថិតនៅក្នុងអត្រាកើនឡើងជានិច្ចជិត៤ភាគរយរៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៧។

ការងារជា Freelancer ៖ មិនថាជំនាញអ្វីដែលអ្នកមានបច្ចុប្បន្ននោះទេ សុទ្ធតែអាចដាក់បង្ហាញលើអនឡាញបានយ់ាងងាយស្រួលនៅពេលបច្ចុប្បន្ននេះ ពីព្រោះថាមានការងារជាច្រើនដែលនយោជកនៅក្នុងតំបន់អ្នករស់នៅចង់ផ្តល់ឲ្យ ប៉ុន្តែមិនមែនជាការងារពេញម៉ោងនោះទេ។

គ្រូបង្រៀនអនឡាញ ៖ ឧស្សាហកម្មរៀនអនឡាញ ឬ e-learning industry បានហក់ឡើងយ៉ាងខ្លាំងអំឡុងពេលកូវីដ និងក្រោយកូវីដ ដោយក្នុងនោះវានឹងបន្តកើនឡើងពី១៩៧ពាន់លានុដល្លារ ក្នុងឆ្នាំ២០២០ ទៅដល់ ៨៤០ពាន់លានដុល្លារនៅឆ្នាំ២០៣០។

ជួសជុលរថយន្តតាមផ្ទះ ៖ ជំនាញជួសជុលរថយន្ត ប្តូរប្រេងម៉ាស៊ីននេះ នៅក្រៅប្រទេសពិតជាមានទីផ្សារខ្លាំងណាស់ ហើយងាយស្រួលចាប់ផ្តើមដោយពុំចាំបាច់មានទីតាំង និងធនធានមនុស្សគ្រប់គ្រាន់ឡើយ។ ពួកគេអាចចាប់ផ្តើមផ្តល់សេវាកម្មនេះដំបូងពីមិត្តភ័ក្ត ឬក្រុមគ្រួសាររបស់ខ្លួនបានយ៉ាងងាយស្រួល

អាជីវកម្មអាហារ និងភេសជ្ជៈ ៖ ថ្វីត្បីតតែសេដ្ឋកិច្ចសកលជួបវិបត្តិ ដែលធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុមនុស្សជាច្រើន ប៉ុន្តែការទទួលទានអាហារ និងភេសជ្ជៈក៏គឺជាការចំណាយមិនងាយធ្លាក់ចុះឡើយ។ ពួកគេអាចត្រឹមបន្ថយចំណាយលើថ្លៃអាហារប៉ុណ្ណោះ ដូច្នេះ ការចាប់យកទីផ្សារដែលមានតំរូវការភាគច្រើនចំពោះអាជីវកម្មនេះនឹងនៅតែអាចជាប្រភពចំណូលដែលគួរឲ្យទុកចិត្តបានក្នុងអំឡុងពេលនេះ។

ទោះជាយ៉ាងណាក្តី គ្រប់បណ្តាអាជីវកម្មដូចដែលបានលើកឡើងទាំងអស់ខាងលើនេះ ប្រសិនបើប្រៀបនៅក្នុងប្រទេសកម្ពុជា អាចនឹងមិនជោគជ័យ ឬមិនជោគជ័យ វាក៏អាស្រ័យទៅលើចំណេះ និងជំនាញរបស់អ្នកទាំងអស់គ្នា ជាពិសេសនៅតាមតំបន់ដែលអ្នករស់នៅផងដែរ។ ដូច្នេះ មុនពេលសាកល្បង អ្នកត្រូវគិតថា តើតម្រូវការមួយណាដែលកំពុងមានឱកាសសម្រាប់អ្នកប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក