មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ សហគមន៍នេសាទស្រីចឹក ចូលរួមសកម្មបង្ក្រាបបទល្មើសនេសាទ ធ្វើឱ្យទិន្នផលជលផលក្នុងមូលដ្ឋានកើនឡើង

ពោធិ៍សាត៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានថ្លែងកោតសរសើរ​ដល់សហគមន៍នេសាទស្រីចឹក ដែលបានចូលរួមយ៉ាងសកម្មក្នុងការចូលេរួមបង្ក្រាបបទល្មើសនេសាទ និងធ្វើឱ្យទិន្នផលជលផលក្នុងមូលដ្ឋានកើនឡើងជាលំដាប់។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្ដាហ៍កន្លងទៅ បានចុះទៅដល់សហគមន៍នេសាទស្រីចឹក ក្នុងដំណើរទស្សនកិច្ចអមដោយអ្នកសារព័ត៌មាន ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល សហភាពអឺរ៉ុប និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO នៅក្នុងភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បើតាមលោកជំទាវ អ៊ឹម រចនា សហគមន៍នេសាទនេះ មានលទ្ធភាពសន្សំប្រាក់រក្សាទុកក្នុងធនាគារ ដើម្បីយកការប្រាក់មកបង្វែរធ្វើកិច្ចទ្រទ្រង់សហគមន៍ ដូចជាការល្បាត ចូលរួមយ៉ាងសកម្មការបង្ក្រាបបទល្មើសនេសាទនានា និងការដាំដើមឈើឡើងវិញជាដើម។

ក្រោមការផ្ដល់នូវជំនួយបច្ចេកទេសពី FAO និងកញ្ចប់ថវិកាពីសហភាពអឺរ៉ុប សហគមន៍នេសាទ ស្រីចឹក បានអភិវឌ្ឍខ្លួនលើសមត្ថភាពពង្រីកសក្ដានុពលរបស់សហគមន៍ ជាពិសេសការចូលរួមបង្ក្រាបបទល្មើសនេសាទ ដែលនាំឱ្យមានកំណើនជលផលទឹកសាបកើនឡើង។

សម្រាប់ សហគមន៍នេសាទស្រីចឹក មានប្រជាពលរដ្ឋសរុបចំនួន២ ០៤៨នាក់ និងមានផ្ទៃក្រឡាដីប្រមាណ ២ ៦៩៦ ហិកតា។ សហគមន៍មានប្រាក់សន្សំចំនួន ៧ ៥០០ដុល្លារ ដែលកំពុងតែដាក់នៅធនាគារ និងក្រុមសន្សំប្រាក់សហគមន៍។ នេះបើយោងតាម លោកឌុក សុខា ប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍នេះ។

ក្នុងនាមក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា បានថ្លែងអំណរគុណចំពោះកិច្ចសហការជាមួយអង្គការ FAO កន្លងមក និងការគាំទ្រថវិការពីសហភាពអឺរ៉ុប ហើយក្រសួងសង្ឃឹមថាក្រោយគម្រោងនេះបញ្ចប់នឹងអាចមានគម្រោងថ្មីៗបន្តទៀត ដែលសហភាពអឺរ៉ុបអាចនឹងពិចារណាផ្ដល់ជាជំនួយជូនដល់សហគមន៍ ខណៈដែលសហគមន៍នឹងបន្តបំពេញកិច្ចការងារអភិរក្ស សហគមន៍នេសាទនេះឱ្យកាន់តែល្អបន្ថែមទៀត។

សូមជម្រាបថា តាមរយៈកម្មវិធី CAPFISH-Capture អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែមដល់រដ្ឋបាលជលផល ក្នុងការអនុវត្តសកម្មភាព ដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍធនធានជលផល។ ការគាំទ្ររបស់ FAO, CAPFISH-Capture បានបង្កើតនូវគំនិតផ្តួចផ្តើម និងការកសាងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងគណៈកម្មការ សមាជិកសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដើម្បីធានានូវការប្រើប្រាស់ធនធានជលផល ប្រកបដោយការទទួលខុសត្រូវ មានសមភាព និងនិរន្តរភាព។

សកម្មភាពសំខាន់ៗរបស់កម្មវិធីនេះមានដូចជា ការផ្តល់ថវិកាដល់សហគមន៍ចំនួន ២៥០ប្រចាំឆ្នាំចំនួន១ពាន់ដុល្លារក្នុង១សហគមន៍ ការកសាងសមត្ថភាពក្នុងការគ្រប់គ្រងថវិកា រៀបចំផែនការ សម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍ ការទប់ស្កាត់បទល្មើស ការបោះបង្គោលកំណត់ព្រំសហគមន៍ ការដាំស្តារព្រៃលិចទឹកឡើងវិញផងដែរ។ បន្ថែមពីនោះ មានការផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅក្នុងខេត្តចំនួន២០ ដែលរួមមានទាំង​ការផ្តល់ជំនួយបច្ចេកទេសជូនដល់រដ្ឋបាលជលផលផងដែរ។

សូមជម្រាបថា រហូតមកទល់ពេលនេះ សហគមន៍ នេសាទចំនួន៥១៦ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស។ ក្នុងនោះមានសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទតំបន់ឆ្នេរ៤១។ ទន្ទឹមនឹងនេះ សហគមន៍ ស្រះជម្រកត្រីចំនួន ៩២៩ ក៏ត្រូវបានបង្កើតឡើង។ ក្នុងនោះមានសហគមន៍ស្រះជម្រកត្រីតំបន់ឆ្នេរចំនួន ១០៥៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *