ការដំឡើងពន្ធរបស់ Trump ៩៣,៥% លើធ្យូងក្រាភីតនាំចូលពីចិន នឹងបង្កើនថ្លៃដើមនៃការផលិត EV នៅអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ការ​ដំឡើង​ពន្ធដោយរដ្ឋបាល Trump លើធ្យូងក្រាភីតនាំចូលដល់ទៅ ៩៣,៥% នឹងបង្កើនថ្លៃដើមនៃការផលិតរថយន្តអគ្គិសនី EV នៅអាម៉េរិក។

កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានពាណិជ្ជកម្មអាម៉េរិកបានប្រកាសដំឡើងពន្ធ ៩៣,៥% លើធ្យូងក្រាភីតដែលនាំចូលពីចិន ដោយចោទប្រកាន់ថា ប្រទេសនេះលក់ធ្យូងក្រាភីតក្នុងតម្លៃក្រោមទីផ្សារនៅអាម៉េរិក។ ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បានសាទរដោយ​អ្នក​ផលិត​ក្រាភីត​ក្នុង​ស្រុក ដោយសារពួកគេត្អូញត្អែរថា ​អ្នកផលិត​ចិន​គ្រប​ដណ្ដប់​លើទីផ្សារអាម៉េរិក ដោយធ្យូងក្រាភីតឆៅមានតម្លៃតិចជាង ២ ដុល្លារប៉ុណ្ណោះក្នុងមួយផោន។ ការនាំចូលធ្យូងក្រាភីតរបស់ចិនទៅកាន់អាម៉េរិកបានកើនឡើងទ្វេដងក្នុងរយៈពេលពីរឆ្នាំ ដោយឈានដល់ ៣៤៧ លានដុល្លារក្នុងឆ្នាំ ២០២៣។ យ៉ាងណាមិញ អ្នកផលិតក្នុងស្រុករបស់អាម៉េរិកមិនបានផលិតក្រាភីតសុទ្ធ ដែលជាតម្រូវការសម្រាប់ផលិតអាគុយ EV នោះទេ។

លោក Mike O’Kronley នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតធ្យូងក្រាភីតអាម៉េរិក Novonix បានលើកឡើងថា ពន្ធគយនឹងជួយបង្កើនការវិនិយោគ និងផលិតកម្មនៅក្នុងស្រុក ដែលនឹងជួយកែប្រែឧស្សាហកម្មធ្យូងក្រាភីតនៅក្នុងអាម៉េរិក។ ការវិនិយោគរបស់ក្រុមហ៊ុនចិនលើផលិតកម្មធ្យូងក្រាភីត បានធ្វើឲ្យពួកគេមានសមត្ថភាពផលិតច្រើន និងជំរុញដល់ការនាំចេញក្នុងបរិមាណច្រើនដូចគ្នា ប៉ុន្តែវាបានរារាំងដល់ការអភិវឌ្ឍន៍រ៉ែសំខាន់ៗរបស់អាម៉េរិក។

កាលពីឆ្នាំមុន រដ្ឋបាល Biden បានដាក់ពន្ធ ២៥% លើធ្យូងក្រាភីតនាំចូលពីចិន ប៉ុន្តែពន្ធនេះបានកើនឡើងបន្ថែម ៩៣,៥% ដែលប្រកាសដោយរដ្ឋបាល Trump កាលពីថ្ងៃព្រហស្បតិ៍។ ជាលទ្ធផល ធ្យូងក្រាភីតរបស់ចិនអាចនឹងប្រឈមនឹងពន្ធជិត ១៦០% ពីលើការយកពន្ធស្រាប់ផ្សេងៗទៀតដែលរដ្ឋបាល Trump បានដាក់លើប្រទេសនេះ។ យ៉ាងណាមិញ វិធានការនេះមិនត្រឹមតែបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការផលិតរថយន្ត EV របស់អាម៉េរិកទៀតផង។ ជាក់ស្តែង រដ្ឋបាល Trump បានកាត់បន្ថយការគាំទ្ររបស់សហព័ន្ធសម្រាប់រថយន្តអគ្គិសនី ហើយពួកគេកំពុងស្វែងរកការលុបបំបាត់ប្រាក់កម្ចីរបស់រដ្ឋាភិបាលសម្រាប់ជួយជាមូលនិធិដល់ការសាងសង់រោងចក្រ EV និងរោងចក្រអាគុយ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីដើមខែ Trump បានចុះហត្ថលេខាលើច្បាប់លុបចោលឥណទានពន្ធចំនួន ៧ ៥០០ ដុល្លារសម្រាប់អ្នកទិញរថយន្ត EV ។

មិនត្រឺមតែប៉ុណ្ណោះ ឧស្សាហកម្មធ្យូងក្រាភីតអាម៉េរិកដែលជាវត្ថុធាតុដើមមួយនេះមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនោះទេ ហើយពួកគេមិនផលិតក្រាភីតដែលមានគុណភាពខ្ពស់ស្របទៅនឹងតម្រូវការសម្រាប់អាគុយ EV នោះទេ។ ដូច្នោះហើយ អ្នកផលិត EV របស់អាម៉េរិកនឹងប្រឈមលើការចំណាយខ្ពស់សម្រាប់ធ្យូងក្រាភីតនាំចូលពីចិន។ សូម្បីតែ O’Kronley ក៏ទទួលស្គាល់ដែរថា អាម៉េរិកត្រូវការពេលវេលាសម្រាប់ទីផ្សារក្នុងស្រុកដើម្បីតាមឱ្យទាន់សម័យកាល ខណៈដែលធ្យូងក្រាភីត​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​អភិវឌ្ឍ ដើម្បីឲ្យវា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុងការផលិត​ថ្មអគ្គិសនី EV៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *