ការអនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ នឹងជួយ​លើក​កម្ពស់​គុណភាពដី​ និងផ្លាស់ប្តូរជីវភាពប្រជា​កសិករ​ឱ្យកាន់​តែ​ប្រសើរ

កំពត៖ ខេត្តកំពត ដែលជាដែនដីដ៏ស្រស់បំព្រង មានតំបន់ឆ្នេរសមុទ្រ ស្ថិតភាគខាងត្បូងនៃប្រទេសកម្ពុជា កំពុងអំណោយផលដល់វិស័យទេសចរណ៍ធម្មជាតិ និងកែច្នៃយ៉ាងមានសោភ័ណភាព និងអាចទាក់ទាញការវិនិយោគបានយ៉ាងច្រើន។ ដោយឡែក សម្រាប់វិស័យកសិកម្មឯណោះវិញ បច្ចុប្បន្ននេះ ជាការកត់សម្គាល់ មានប្រជាកសិករកាន់តែច្រើន បាន និងកំពុងអនុវត្តប្រព័ន្ធកសិកម្មរួមបញ្ចូលគ្នា ដើម្បីទទួលបានទិន្នផលល្អ និងប្រយោជន៍រួមគ្នា ដូចជា ការដាំដុះដំណាំចម្រុះ និងការចិញ្ចឹមសត្វនៅលើផ្ទៃដីតែមួយ ក្រោមការជំរុញ លើកទឹកចិត្តពីសំណាក់មន្ត្រីកសិកម្មប្រចាំមូលដ្ឋានផ្ទាល់ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ និងធ្វើពិពិធកម្មកសិកម្មក្នុងតំបន់ឱ្យកាន់តែប្រសើរបន្ថែមទៀត។

មន្ត្រីជំនាញបច្ចេកទេសកសិកម្ម ប្រចាំឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត លោក ជឹម ង៉ុយ បាន​​ឱ្យ​ដឹង​ថា ការ​ធ្វើ​កសិកម្ម​ចម្រុះអាចផ្តល់​នូវ​អត្ថប្រយោជន៍ច្រើនយ៉ាង ដូច​ជាការបង្កើន​គុណ​ភាព​ដី ជំរុញ​កំណើនទិន្នផល និងគុណភាពចំណីអាហារ មានតម្រូវការទីផ្សារ អាចធានាដល់សន្ដិសុខស្បៀង និងអាចជួយលើកកម្ពស់ជីវភាពកសិករ​ឱ្យ​កាន់​តែ​ប្រសើរ។

លោក ជឹម ង៉ុយ បានបញ្ជាក់ថា ៖

« កសិករទទួលបានអត្ថប្រយោជន៍​យ៉ាង​ច្រើន​ពីការអនុវត្តនូវ​វិធីសាស្ត្រមួយ​នេះ ជាក់ស្ដែង កសិករ​ដែល​ប្រកប​របរ​កសិកម្ម​រួម​គ្នានៅក្នុង​ឃុំ​របស់ខ្ញុំ ​ជាទូទៅ ​មាន​ជីវភាព​ប្រសើរ​ជាង​កសិករ​ដែល​ផ្តោត​លើ​ដំណាំតែមួយមុខ ឬ​ចិញ្ចឹមសត្វ​តែមួយប្រភេទ ​»។

ប្រជាកសិករ ដែលកំពុងប្រកបរបរកសិកម្មចម្រុះស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះបាន​ឱ្យ​ដឹងដែរ​ថា បច្ចុប្បន្ននេះ ពួកគាត់បាន និងកំពុងដាំដំណាំច្រើនប្រភេទ រួមមាន ៖ ដូង ខ្នុរ ស្វាយ ចេក ល្ហុង និងបន្លែផ្សេងៗ ដូចជា សណ្តែកគួរ ត្រកួន ពោត ត្រប់ ម្ទេស និងមានចិញ្ចឹមមាន់ ទា ជ្រូក គោ និង ត្រីជាដើម ។ ដោយឡែក សម្រាប់លាមកសត្វចិញ្ចឹមគឺយកទៅធ្វើជីសម្រាប់ដាំបន្លែ និងដំណាំ ហើយយកបន្លែ និងផ្លែឈើ ដែលមិនបានប្រើប្រាស់ច្នៃធ្វើជាចំណីឱ្យសត្វ និងត្រីវិញ ដែលការកែច្នៃជាលក្ខណៈវិលជុំបែបនេះបានជួយកាត់បន្ថយការចំណាយថវិកាទៅលើការទិញជីគីមី និងចំណីសត្វពីទីផ្សារ ។

អ្នកស្រី ស៊ាន ធីតា ដែលជាកសិករកំពុងអនុវត្តកម្មវិធីប្រព័ន្ធកសិកម្មចម្រុះបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ពីមុនខ្ញុំចិញ្ចឹមទាតែមួយមុខ លុះពេលមានអាកាសធាតុប្រែប្រួល ឬសត្វមានជំងឺឆ្លងត្រូវប្រឈមនឹងការខាតបង់ច្រើន ព្រោះទាងាប់ជាបន្តបន្ទាប់មិនអាចលក់នៅលើទីផ្សារបាន។ ប៉ុន្តែពេលនេះ ក្រៅពីចិញ្ចឹមទា ខ្ញុំបានដាក់មាន់ខ្លះ ហើយឆ្លៀតដាំដំណាំខ្លះនៅក្បែរផ្ទះខ្លះ បើទោះជាចំណូលបានពីការលក់ទាធ្លាក់ចុះ ក៏ខ្ញុំនៅមានមាន់សម្រាប់លក់ ហើយនៅមានបន្លែខ្លះទៀតដែលអាចលក់វិលជុំបាន ហើយអ្វីដែលល្អបំផុតនោះ រាល់ទិន្នផលទាំងបន្លែ ទាំងមាន់ទាដែលខ្ញុំចិញ្ចឹម គឺអាចទ្រទ្រង់ជីវភាពបានតាមរយៈការកាត់បន្ថយចំណាយទៅលើម្ហូបអាហារប្រចាំថ្ងៃបានមួយកម្រិត»។

សូមកត់សម្គាល់ផងដែរថា នៅក្នុងឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត មានប្រជាជនសរុបចំនួន ១ ៦០៣ គ្រួសារ ហើយភាគច្រើន​មានមុខរបរជា​កសិករ ប៉ុន្តែក្នុងចំណោមកសិករទាំងអស់ មានត្រឹមតែប្រមាណ ២០ភាគរយប៉ុណ្ណោះ ដែលបាន និងកំពុងអនុវត្តនូវកម្មវិធី ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ ឬការអនុវត្តន៍កសិកម្មរួមបញ្ចូលគ្នានេះ។ យ៉ាងណាក៏ដោយ ឆ្លៀតក្នុងឱកាសនេះ លោក ជឺម ង៉ុយ មន្ត្រីជំនាញបច្ចេកទេសកសិកម្មប្រចាំតំបន់ បានលើកទឹកចិត្ត​ឱ្យកសិករទាំងអស់ចូលរួមអនុវត្តប្រព័ន្ធកសិកម្មចម្រុះ​ឱ្យ​បាន​កាន់តែច្រើន ដើម្បី​អាចប្រែក្លាយពីការដាំដំណាំតាមទម្លាប់ចាស់ មកប្រើប្រាស់បច្ចេកទេសកសិកម្មដែលមានប្រសិទ្ធភាព អាចទទួលបានទិន្នផលច្រើនន្រកបដោយគុណភាព ធានាសុវត្ថិភាពដល់អ្នកទទួលទាន និងអាចជួយលើកកម្ពស់ជីវភាពបានកាន់តែប្រសើរជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *