Donald Trump គំរាមដំឡើងពន្ធលើការនាំចូលពីឥណ្ឌា ដោយសារប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក លោក Donald Trump​ គ្រោងនឹងដំឡើងពន្ធអត្រាខ្ពស់លើការនាំចូលទំនិញពីឥណ្ឌា ពាក់ព័ន្ធនឹងករណីដែលប្រទេសនេះបន្តទិញប្រេងពីប្រទេសរុស្ស៊ី។

Donald Trump បានបង្ហោះនៅលើ Truth Social ថា ៖

«ឥណ្ឌាមិនត្រឹមតែទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏ដាក់លក់ប្រេងទាំងនោះនៅលើទីផ្សារដោយបើកចំហដើម្បីទទួលបានប្រាក់ចំណេញដ៏ធំផងដែរ។ ពួកគេមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ដោយសារសង្រ្គាមរុស្ស៊ីនោះទេ ដោយ​សារ​តែ​បញ្ហា​នេះ ខ្ញុំ​នឹង​ត្រូវ​ដំឡើង​ពន្ធលើ​ឥណ្ឌា​»។

យ៉ាងណាមិញ Trump ​មិន​បាន​បញ្ជាក់​លម្អិត​ពីអត្រាពន្ធ​​ដែលនឹងត្រូវបានដំឡើងនោះ​ទេ ប៉ុន្តែកាលពីសប្តាហ៍មុន លោកបានប្រកាសពីផែនការដំឡើងពន្ធ ២៥% លើទំនិញដែលនាំចូលពីឥណ្ឌា ហើយ ប្រទេសនេះអាចនឹងប្រឈមមុខនឹងការពិន័យផងដែរ។ Trump បាន​លើកឡើង​ថា ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ឥណ្ឌា​កំពុង​តែ​បន្ត ប៉ុន្តែ​ត្រូវ​បាន​ជាប់គាំង​ដោយសារការ​ខ្វែងគំនិត​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ។ ទន្ទឹមនឹងនេះ ប្រភពពីរដ្ឋាភិបាលឥណ្ឌាបានបង្ហើបថា ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ីដដែលបើទោះបីជាមានការគំរាមកំហែងពី Trump ក៏ដោយ។

កាលពីថ្ងៃចន្ទ ឥណ្ឌា បានច្រានចោលជាផ្លូវការនូវការរិះគន់ពីអាម៉េរិក និងសហភាពអឺរ៉ុប ដោយចាត់ទុកថា វាមិនសមហេតុផលដែលពួកគេកំណត់គោលដៅលើប្រទេសណាដែលនាំចូលប្រេងពីរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសរបស់ឥណ្ឌាលោក Randhir Jaiswal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ឥណ្ឌានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខសេដ្ឋកិច្ច។ ការ​នាំ​ចូល​ប្រេង​របស់​ឥណ្ឌា​គឺ​ជាភាព​ចាំបាច់​ដែល​បង្ខំ​ដោយ​សារស្ថានភាព​ទីផ្សារ​ពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឥណ្ឌាបញ្ជាក់ដែរថា ខ្លួនបានចាប់ផ្តើមទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដ៏ច្រើន បន្ទាប់ពីបណ្តាញផ្គត់ផ្គង់មួយចំនួនត្រូវបានបង្វែរទៅអឺរ៉ុប ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ថ្មីៗនេះ Trump បានរិះគន់អំពីតួនាទីរបស់ឥណ្ឌានៅក្នុងក្រុមប្រទេស BRICS ដោយហៅក្រុមនេះថាជាអរិភាពចំពោះផលប្រយោជន៍របស់អាម៉េរិក ប៉ុន្តែឥណ្ឌាបានច្រានចោលអំពីការរិះគន់នេះ ដោយលើកឡើថា ប្លុកនេះនឹងលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីឥណ្ឌាក៏បានសម្តែងការខកចិត្តចំពោះ Trump ម្តងហើយម្តងទៀត ដោយសារគាត់ទាមទារមុខមាត់សម្រាប់ការសម្របសម្រួលបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថានកាលពីខែឧសភា ខណៈដែលឥណ្ឌា​អះអាង​ថា​ខ្លួន​ដោះស្រាយ​ជម្លោះ​នេះ​ទ្វេភាគី។ លើសពីនេះ Trump ដាក់សម្ពាធកាន់តែខ្លាំងឡើងលើឥណ្ឌា បន្ទាប់ពីលោកបានបង្ហាញពីសញ្ញានៃការដាក់ទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ប្រសិនបើប្រទេសនេះមិនឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *