ថៃ អាចនឹងខាតបង់ប្រមាណ ២ ពាន់លានដុល្លារ ប្រសិនបើព្រំដែនកម្ពុជា-ថៃ បន្តបិទរហូតដល់ដំណាច់ឆ្នាំនេះ

បរទេស ៖ យោងតាមប្រភពព័ត៌មានពីនីគីអាស៊ី រាយការណ៍ថា ថៃអាចប្រឈមមុខនឹងការខាតបង់ប្រមាណ ២ ពាន់លានដុល្លារនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា​ ប្រសិនបើភាគីទាំងពីរមិនអាចរកដំណោះស្រាយ និងឈានទៅដល់ការបើកច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ រហូតដល់ដំណាច់ឆ្នាំ២០២៥នេះ។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តផែនការផ្តល់សំណងចំនួន ១០ លានបាត (៣០៩ ០០០ ដុល្លារ) ដល់គ្រួសារទាហាននីមួយៗដែលបានស្លាប់ និង ៨ លានបាតដល់គ្រួសារជនស៊ីវិលដែលបានស្លាប់។ ជម្លោះ​ព្រំដែនរវាងកម្ពុជា​-ថៃ បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ហើយបទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាននៅរយៈពេល​៥ថ្ងៃបន្តាប់ ប៉ុន្តែ​ការ​ប៉ះ​ទង្គិច និងភាពតានតឹងនៅតែបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្នដែលភាគីថៃនៅតែបំពានឈ្លានពានមកលើដែនដីកម្ពុជា។

​យោង​តាម​ការ​ប៉ាន់​ប្រមាណ​ដោយ​រដ្ឋាភិបាល​ថៃបានឲ្យដឹងថា ជម្លោះ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​ផ្ទាល់​យ៉ាង​ហោច​ណាស់​ ១០​ពាន់​លាន​បាត ខណៈដែលក្រុមមន្ត្រីកំពុងរៀបចំថវិកាចំនួន ២៥ ពាន់លានបាត ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ភាគី​កម្ពុជា​ក៏​រង​ការ​ខូចខាត​ផងដែរ ដោយសម្ដេចបវវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ស្ថាប័នហិរញ្ញវត្ថុជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធដែលបានពលីក្នុងប្រតិបត្តិការការពារបូរណភាពទឹកដី ក៏ដូចជាគ្រួសារអ្នកស្លាប់ របួស និងជនស៊ីវិល ដែលភៀសខ្លួនដោយសារសង្គ្រាម ដែលក្នុងនោះមានធនាគារ​ជា​ច្រើន​បាន​ប្រកាសពីការ​លុបបំណុលរបស់គ្រួសារយោធិនពលីចោលទាំងស្រុង។

លោក Somkiat Tangkitvanich ប្រធានវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ បានលើកឡើងថា ពាណិជ្ជកម្មរវាងថៃ និងកម្ពុជា ដែលពឹងផ្អែកលើការដឹកជញ្ជូនឆ្លងកាត់តាមផ្លូវគោកកំពុងធ្លាក់ចុះ ខណៈខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់។

យោងតាមក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃមកកម្ពុជាមានតម្លៃប្រហែល ៩,២ ពាន់លានដុល្លារកាលពីឆ្នាំមុន និងបានកើនឡើងប្រហែល ១៣ ដងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ប្រសិនបើច្រកព្រំដែននៅតែបិទរហូតដល់ដាច់ឆ្នាំនេះ សេដ្ឋកិច្ចថៃអាចនឹងខាតបង់ការនាំចេញមកកម្ពុជាក្នុងទំហំ ១,៨៥ ពាន់លានដុល្លារ។ ការនាំចេញដែលមានហានិភ័យសំខាន់ៗរួមមាន រថយន្ត គ្រឿងបន្លាស់រថយន្ត គ្រឿងម៉ាស៊ីន និងអាហារស្រស់ៗ ដូចជា បន្លែ ផ្លែឈើ និងទឹកដោះគោជាដើម ខណៈដែលកម្ពុជា​​កំពុង​ផ្អាក​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ និងហ្គាស​ផ្សេង​ទៀតពីថៃ។ មិនត្រឹមតែប៉ុណ្ណោះ ក្តី​បារម្ភ​មួយ​ទៀត​គឺ​ការ​បណ្ដេញ​ពលករ​ខ្មែរ​ចេញពីថៃ ខណៈដែលក្រុមហ៊ុន​ថៃជាច្រើន​ពឹងផ្អែក​លើកម្លាំងការងាររបស់ពលរដ្ឋខ្មែរ​នៅក្នុង​ការដ្ឋាន​សំណង់ និង​កសិដ្ឋាន។

សូមជម្រាបថា ចាប់តាំងពីមានជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ទាំងពីរមក ពលរដ្ឋខ្មែរជាង ៦០ ម៉ឺននាក់បានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយគេប៉ាន់ប្រមាណាថា ចំនួន​ពលករ​ខ្មែរ​សរុប​នៅ​ប្រទេស​ថៃគិត​ទាំង​អ្នក​ដែល​មិន​មានលិខិតអនុញ្ញាត​​អាចមាន​ចំនួនលើស​ពី​១​លាន​នាក់ ហើយលំហូរចាកចេញរបស់ពលករខ្មែរទាំងនោះកំពុងក្លាយជា​ក្ដីព្រួយ​បារម្ភ​អំពី​កង្វះ​កម្លាំង​ពលកម្ម​នៅក្នុងប្រទេស៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារពាណិជ្ជចំនួន ១៣ កំពុងផ្តល់សេវាកម្មប្រមូលចំណូលគយ និងរដ្ឋាករកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

គិតចាប់ពីឆ្នាំ២០១៣ មកដល់ដើមឆ្នាំ២០២៦ មានធនាគារពាណិជ្ជចំនួន ១៣ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករកម្ពុជា

ផែនទីបង្ហាញផ្លូវ STRACAP នឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងសកលរបស់កម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ‘ផែនទីបង្ហាញផ្លូវស្តីពីស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម (STRACAP) ឆ្នាំ២០២៦–២០៣២’ ដែលជាជំហានសំខាន់មួយ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) និងលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងទីផ្សារតំបន់ និងទីផ្សារពិភពលោក។

កំពង់ផែ​ពហុបំណង​ និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ​នឹង​ជួយ​ជំរុញទំនិញ-កសិផល​កម្ពុជា​ទៅកាន់ទីផ្សារ​កាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែ និង​មជ្ឈមណ្ឌល​ភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង​ នឹងចូលរួមចំណែកដល់ការ​ចែកចាយផលិត​ផលកសិកម្ម និងទំនិញរបស់កម្ពុជា​ទៅទីផ្សារកាន់តែទូលាយ

កម្ពុជា-អូស្ត្រាលី ជំរុញការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

កម្ពុជា និងអូស្រ្តាលី បានបន្តជំរុញទំនាក់ទំនង និងពង្រឹងនូវភាពជាដៃគូ ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្មបន្ថែមទៀត តាមរយៈវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា "Australia-Cambodia Agrifood Connection Forum" ដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា។

អ៊ីរ៉ង់ វាយប្រហារលើតំបន់ឧស្សាហកម្មពិសេស ដែលជាកំពង់ផែ និងកន្លែងស្តុកប្រេងដ៏ធំរបស់អារ៉ាប់រួម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

អ៊ីរ៉ង់បានវាយប្រហារលើ Fujairah ដែលជាកំពង់ផែប្រេងដ៏សំខាន់ធំមួយរបស់អារ៉ាប់រួម និងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងឌូបៃ ខណៈដែលបន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតនៅឈូងសមុទ្រ

តម្លៃគ្រាប់ស្វាយចន្ទីឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈការប្រមូលផលធ្លាក់ចុះខ្លាំង

ជំនួញ, ព្រឹត្តិការណ៍

• 17/03/2026

តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា កើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ពោលគឺស្ថិតនៅចន្លោះពី​ ៧៤០០រៀល ទៅ​ ៧៦០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្រូវការនាំចេញក៏មានទំហំធំជាងឆ្នាំមុនៗ

ប្រជានេសាទផ្អាកចេញទូកប្រមូលផលសមុទ្រ ខណៈតម្លៃប្រេងបន្តហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/03/2026

យ៉ាងហោចណាស់មានទូកនេសាទសមុទ្រជាង ១០០០គ្រឿង បានផ្អាកចេញប្រមូលផលសមុទ្របណ្តោះអាសន្ន ដោយសារតែតម្លៃប្រេងឥន្ទនៈបន្តឡើងថ្លៃខ្ពស់នៅលើទីផ្សារ

កំពង់ផែកំពត ​ឡូជីស្ទីក​ ទំហំ​ជាង ​១០លានម៉ែត្រ​ការ៉េ​ នឹងជួយ​ជំរុញ​ឱ្យ​ការធ្វើពាណិជ្ជកម្ម​​ កម្ពុជា-អន្តរជាតិ កាន់តែងាយស្រួ​ល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/03/2026

កំពង់​ផែ​កំពត​ ឡូជីស្ទីក​ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិ ចង្អោន សង្កាត់​ព្រែកត្នោត ក្រុង​បូក​គោ ខេត្តកំពត​ ត្រូវបានរាជរដ្ឋាភិបា​ល​សម្រេចចេញអនុក្រឹត្យ​ឱ្យបង្កើត ​និងអភិវឌ្ឍន៍ជាផ្លូវការ

កូរ៉េខាងត្បូង គ្រោងបោះទុន ៥,៧៧ ពាន់លានដុល្លារ​ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យានៅឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/03/2026

កូរ៉េខាងត្បូង គ្រោងវិនិយោគទុនប្រហែល ៨,៦ ទ្រីលានវ៉ុន (៥,៧៧ ពាន់លានដុល្លារ)នៅក្នុងឆ្នាំនេះសម្រាប់ពន្លឿនកិច្ចរអភិវឌ្ឍន៍លើវិស័យបចេ្ចកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព រួមមាន semiconductor, បញ្ញាសិប្បនិម្មិត (AI), ការផលិតនាវា, ថាមពល និងអាគុយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *